នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អនុប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់សំបួរមាស និងក្រុមការងារបានអញ្ជើញ ចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបង្រៀនគូសសន្លឹកឆ្នោត និសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះក្នុងមូលដ្ឋាន និងបិទផ្លាកសញ្ញារបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោកជំទាវ ប៉ាង ដានី បានថ្លែងថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។
លោកជំទាវ ប៉ាង ដានី បានមានប្រសាសន៍អំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋសូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
នៅក្នុងឱកាសនោះ ក្រុមការងារ ក៏បានបង្រៀនសមាជិកសមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ នៅពេលអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕