ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកជើងព្រៃ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅស្នាក់ការបក្សឃុំព្រៃចារ។

យោងតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ឯកឧត្តម ឌិត ទីណា ក៏បានសង្កត់បញ្ជាក់ផងដែរថា សកម្មជនត្រូវជំរុញការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់បងប្អូនប្រជាពលរដ្ឋនិងសមាជិកបក្ស ដោយបញ្ជាក់ពីរបៀបគូស ចំណុចត្រូវគូស និងរូបសញ្ញាឡូហ្គោ ដើម្បីឱ្យពួកគាត់ងាយចងចាំ ព្រមទាំងសាកល្បងការគូសដើម្បីធានាឱ្យបាននូវភាពច្បាស់លាស់ត្រឹមត្រូវសម្រាប់ការគូសសន្លឹកឆ្នោតជាក់ស្តែង។ បន្ថែមលើនេះទៀត គឺការពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវគ្រប់គ្រាន់ ដើម្បីធានាថាពួកគាត់អាចទៅបោះឆ្នោតបានគ្រប់គ្នា និងទាន់ពេលវេលា។