នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងផែនការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម-លោកជំទាវ លោក-លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធាន ថ្នាក់នាំមន្ទីរ/អង្គភាព ជុំវិញខេត្ត និងអ្នកពាក់ពន្ធ័ជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ៖ មានរបៀបវារៈចំនួន៤រួមមាន ៖ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆមាស ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីដំណើរការរៀបចំកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល ( ២០២៤-២០២៦ ) ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និង៤.បញ្ហាផ្សេងៗ។