ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅតាមដងទន្លេសាប នារដូវវស្សា។
ទឹកទន្លេនៅថ្ងៃនេះមានកម្ពស់ ៦,៤០ម៉ែត្រ មិនទាន់មានបញ្ហាប្រឈមអ្វីនៅឡើយ តែអាជ្ញាធរ និងសមត្ថកិច្ចយើងគ្រប់ជាន់ថ្នាក់ បានត្រៀមលក្ខណៈរួចរាល់ក្នុងការអន្តរាគមន៍ក្នុងករណីមានគ្រោះទឹកជំនន់។
