អភិបាលរងខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​និង​ផ្តល់ អាហារ​ប្រចាំថ្ងៃសម្រាប់ក្រុមបាល់ទះ

ខេត្ត​កំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅ​សាល​ប្រជុំ​សាលាខេត្ត លោក យិន សា​វ៉េ​ន អភិបាលរងខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​និង​ផ្តល់ អាហារ​ប្រចាំថ្ងៃ ដល់​បាល់ទះ​ចំនួន១៩នាក់ និង​គ្រូបង្វឹក​ចំនួន៤នាក់ ដែល​នឹង​ត្រូវ​បញ្ជូន ទៅ​ចូល​រួម​ប្រកួត​ដ​ណើ្តម​ពានរង្វាន់ ឯកឧត្តម ស សុខា នា​ពេល​ខាងមុខនេះ ។ លោក​អភិបាលរងខេត្ត​បាន​បញ្ជាក់​ទៀត​ថា ការប្រកួត​ដណ្តើម​ពានរង្វាន់​បាល់ទះ របស់​ឯកឧត្តម ស សុខា នេះ​នឹង​ធ្វើឡើង​នា​ពេល​ខាងមុខ សម្រាប់​ខេត្ត​កំពង់ឆ្នាំង​ក្រុមការងារ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង នឹង​ដឹកនាំ​ក្រុមកីឡា​ករ ទៅ​ចូលរួម​ប្រកួត​នេះ…

Continue Readingអភិបាលរងខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​និង​ផ្តល់ អាហារ​ប្រចាំថ្ងៃសម្រាប់ក្រុមបាល់ទះ

អភិបាលខេត្ត​កំពង់ឆ្នាំង ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប

ខេត្ត​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប នារ​ដូវ​វស្សា​។ ទឹកទន្លេ​នៅ​ថ្ងៃនេះ​មាន​កម្ពស់ ៦,៤០ម៉ែត្រ មិនទាន់​មាន​បញ្ហា​ប្រឈម​អ្វី​នៅឡើយ តែ​អាជ្ញាធរ និង​សមត្ថកិច្ច​យើង​គ្រប់​ជាន់ថ្នាក់ បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការ​អន្តរាគមន៍​ក្នុងករណី​មាន​គ្រោះ​ទឹកជំនន់​។

Continue Readingអភិបាលខេត្ត​កំពង់ឆ្នាំង ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប

រដ្ឋបាល​ខេត្តក្រចេះ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការងារ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ

ព្រឹក​ថ្ងៃសុក្រ ២កើត ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃ​អគ្គាធិការ​ដ្ឋាន​ក្រសួង​មុខងារ​សាធារណៈ និង​ឯកឧត្តម ភឹម ភី​រ៉ា អភិបាលរងខេត្តក្រចេះ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​ការងារ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី មន្រ្តី​រាជការ​ពាក់ព័ន្ធ​មុខងារ​សាធារណៈ​ប្រមាណ​ជាង ៣៣០នាក់ ។ ទន្ទឹម​នឹង​នេះ​ការ​ធ្វើ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ ក្នុង​គោលបំណង និង​គោលដៅ​សំ​ខាន់​ៗ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​វិស័យ​មុខងារ​សាធារណៈ ដោយ​ជំរុញ​និង​បង្កើន​ប្រសិទ្ធភាព គុណភាព…

Continue Readingរដ្ឋបាល​ខេត្តក្រចេះ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការងារ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ

លោកជំទាវ បាន ស្រីមុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពគម្រោងមូលនិធិក្រុង-ស្រុក និងឃុំ-សង្កាត់

ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពគម្រោងមូលនិធិក្រុង-ស្រុក និងឃុំ-សង្កាត់ ឆ្នាំ២០២៣ ។

Continue Readingលោកជំទាវ បាន ស្រីមុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពគម្រោងមូលនិធិក្រុង-ស្រុក និងឃុំ-សង្កាត់

រដ្ឋបាល​ខេត្តតាកែវ រៀបចំ​ពិធី​លែង​ត្រី ចម្រុះ​ជាង ២០០០០ក្បាល នៅក្នុង​បឹង​តាកែវ ដើម្បី​អបអរសាទរ​ទិវា​មច្ឆាជាតិ ០១ ក​ក្ដ​ដា

នា​ព្រឹក​ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ រួម​ជាមួយ លោក​អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​ឧត្តម​សនីយ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍​ត្រី នាង សុភា​រ៉ា មេបញ្ជាការ​តំបន់សឹករង​ខេត្ត លោក​វរសេនីយ៍ឯក យូ អាល់​វី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក កង អា​ណាន់ អភិបាលក្រុង…

Continue Readingរដ្ឋបាល​ខេត្តតាកែវ រៀបចំ​ពិធី​លែង​ត្រី ចម្រុះ​ជាង ២០០០០ក្បាល នៅក្នុង​បឹង​តាកែវ ដើម្បី​អបអរសាទរ​ទិវា​មច្ឆាជាតិ ០១ ក​ក្ដ​ដា

ឯកឧត្តម ថង សា​វុន បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ

នា​រសៀល​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​លោក​អភិបាលរងខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ វគ្គ​បណ្តុះបណ្តាល​ដែល​មាន​សិក្ខាកាម​អញ្ជើញ​មក​ពី​តាម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​នានា​ក្នុង​ខេត្ត ចំនួន១២នាក់ ស្រី ៨នាក់ ដោយ​អនុវត្តន៍​ផ្ទាល់​នៅ​ភោជនីយដ្ឋាន KN&N រី​សត​។ សូម​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​សហ​ការណ៍​ជាមួយ​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍​។

Continue Readingឯកឧត្តម ថង សា​វុន បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ

ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន ញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​មន្ត្រី​រាជការជាង ៣០០នាក់

ព្រឹក​ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​មន្ត្រី​រាជការ ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​កំពត នៅ​សាលសន្និសីទ​បូកគោ ដែល​មាន​សមាសភាព​ចូលរួម​ប្រមាណ ៣០០នាក់ ៕

Continue Readingឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន ញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​មន្ត្រី​រាជការជាង ៣០០នាក់

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចនៅចិនចំនួន២លើក មុននិងក្រោយទៅអាមេរិក

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចំនួនពីរលើកពោលគឺនៅមុននិងក្រោយពេលទៅចូលរួមថ្លែងការណ៍នៅមហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ ​(UNGA)​ ដែលនឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ២០២៣ខាងមុខនេះ។ បើតាមកាលវិភាគ នៃដំណើរទស្សនកិច្ចនេះ គឺឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងទៅក្នុងនាម នាយករដ្ឋមន្រ្តីពេញសិទ្ធិរបស់កម្ពុជា។

Continue Readingឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចនៅចិនចំនួន២លើក មុននិងក្រោយទៅអាមេរិក

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោក វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយនឹង លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជារដ្ឋមន្ត្រីការបរទេសចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងជំនួបនេះ, លោក វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយភាគីមិត្តចិននឹងត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ…

Continue Readingឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោក វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អញ្ជើញ​ប្រគេន​សម្ព​ត់-ទៀន​ព្រះវស្សា គ្រឿង​បរិ​ក្ខា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៤វត្ត

ព្រឹក​ថ្ងៃអាទិត្យ ១២រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ ត្រូវ​នឹង​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ ព្រមទាំង​ឯកឧត្ដម ហង្ស ជឿន និង​លោកជំទាវ រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​នៃ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត និង​ស្រុក ឃុំ ភូមិ​នៃ​ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ ពុទ្ធ​បរិស័ទ្​ទ បាន​អញ្ជើញ​ប្រគេន​សម្ព​ត់-ទៀន​ព្រះវស្សា គ្រឿង​បរិ​ក្ខា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៤វត្ត រួមមាន​វត្ត​គិរី​សុវណ្ណ​រាម ឬ​ទ្ធី​សែន​ជ័យ វត្ត​រដ្ឋ​ជយ​ធម្មា​រាម វត្ត​ព្រះស្រែ​មាស​រាជ​មហាវិហារ និង​វត្ត​អម្ព​វណា​រាម…

Continue Readingឯកឧត្តម ស្វាយ សំ​អ៊ា​ង អញ្ជើញ​ប្រគេន​សម្ព​ត់-ទៀន​ព្រះវស្សា គ្រឿង​បរិ​ក្ខា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៤វត្ត

សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូកសរុប​លទ្ធផលនៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣ ខេត្តព្រៃវែង

នា​ព្រឹក​ថ្ងៃអាទិត្យ ១២រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ខេត្តព្រៃវែង និង​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣ ខេត្តព្រៃវែង នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ខេត្តព្រៃវែង​។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ជាស​មា​ជិ​ក​ព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ថ្នាក់​ខេត្ត ក្រុង…

Continue Readingសម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូកសរុប​លទ្ធផលនៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣ ខេត្តព្រៃវែង

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរស់នៅទីលានចាក់សំរាមចំនួន ២៩១គ្រួសារ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA សហការណ៍ជាមួយអង្គការឆឺជី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលរស់នៅទីលានចាក់សំរាមចំនួន ២៩១គ្រួសារ នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ។

Continue Readingសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរស់នៅទីលានចាក់សំរាមចំនួន ២៩១គ្រួសារ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់តាំងកម្ពុជា ទទួលជួបលោក វ៉ាង យី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់តាំងកម្ពុជា នៅរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បបានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ លោក វ៉ាង យី (WANG Yi) បានមកដល់កម្ពុជា នៅម៉ោងជាង៣រសៀលម្សិលមិញ ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់…

Continue Readingឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់តាំងកម្ពុជា ទទួលជួបលោក វ៉ាង យី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ផ្តល់សម្ភារបរិក្ខាពេទ្យជិត១០មុខ ជូនរដ្ឋបាលខេត្តកំពត

នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដឹកនាំដោយលោកទន្តបណ្ឌិត ហ៊ ស៊ីផាន បាននាំយកគ្រឿងសំភារបរិក្ខាពេទ្យ ប្រមាណជិត១០មុខ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី មកប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីចាត់ចែងប្រើប្រាស់នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត។ ពិធីប្រគល់នេះ បានធ្វើឡើងនៅសាលាខេត្តកំពត។ លោកទន្តបណ្ឌិត ហ៊ ស៊ីផាន តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត…

Continue Readingសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ផ្តល់សម្ភារបរិក្ខាពេទ្យជិត១០មុខ ជូនរដ្ឋបាលខេត្តកំពត

សម្ដេចតេជោ ហ៊ុន សែន រៀបចំអាហារថ្ងៃត្រង់ទទួលបដិសណ្ឋារកិច្ច លោក វ៉ាង យី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា

បន្ទាប់ពីបញ្ចប់ជំនួប នៅវេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំអាហារថ្ងៃត្រង់ទទួលបដិសណ្ឋារកិច្ច លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ លោក វ៉ាង យី (WANG Yi) បានមកដល់កម្ពុជា នៅម៉ោងជាង៣រសៀលម្សិលមិញ ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី…

Continue Readingសម្ដេចតេជោ ហ៊ុន សែន រៀបចំអាហារថ្ងៃត្រង់ទទួលបដិសណ្ឋារកិច្ច លោក វ៉ាង យី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា