ព័ត៌មាន

  • សម្តេច​តេ​ជោ ផ្ញើ​សារ​ក្រៀ​ន​រំលឹក​ឱ្យ​បងប្អូន​ប្រជាជន​ខ្មែរ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ-១៩ កុំ​ធ្វេសប្រហែស​ឱ្យសោះ

    សម្តេច​តេ​ជោ ផ្ញើ​សារ​ក្រៀ​ន​រំលឹក​ឱ្យ​បងប្អូន​ប្រជាជន​ខ្មែរ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ-១៩ កុំ​ធ្វេសប្រហែស​ឱ្យសោះ

    នៅ​ព្រឹក​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​អនាម័យ ដោយ​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​ការពារ​នូវ​ជំងឺឆ្លង​សកល​គឺ​វីរុស កូ​វីដ-១៩ ។ «សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ? សំខាន់​នៅពេលនេះ សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ-១៩ អោយសោះ។ ថ្មីៗនេះ​កម្ពុជា​យើង​មាន​អ្នកដំណើរ​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី ១៥ នាក់​ទៀត ដែលមាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ដែល​កំពុង​ដាក់អោយ​ព្យាបាល​ជាបន្ទាន់។ មកទល់ពេលនេះ នៅក្នុង​ប្រទេស​យើង​គឺមាន​អ្នក​ឆ្លង​កូ​វីដ-១៩ សរុប​ចំនួន ១៥៦ នាក់ ដែល​បាន​ព្យាបាល​ជាសះស្បើយ ១៣៣នាក់។ ជំងឺ​កូ​វីដ-១៩ […]