លោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្តសៀមរាប អនុញ្ញាត​អោយក្រុមហ៊ុន​កែច្នៃ​សំរាម​សំណល់រឹងធ្វើបទបង្ហាញពីការគ្រប់គ្រងសំរាម

ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ វេលា​ម៉ោង ៩:00 នៅ​បន្ទប់​ប្រជុំ video conference របស់​រដ្ឋបាល​ខេត្តសៀមរាប មាន​ជំនួប​សម្ដែង​ការគួរសម និង​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ទីតាំង​រៀបចំ​តម្លើង​ក្រុមហ៊ុន​កែច្នៃ​សម្រាម​សំណល់រឹង​នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។ លោកអភិបាលរងខេត្ត​បាន​បញ្ជាក់​ផង​ដែរ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​និង​ទស្សនៈ​វិស័យ​វែងឆ្ងាយ​របស់​សម្តេច​អគ្គមហាសេនា​បតី តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ក្នុង​ឆន្ទៈ​ខ្ពស់​និង​ឆាប់រហ័ស​ ដោយសារ​កត្តា​សន្តិភាព ស្ថេរ​ភាព​នយោបាយ…

Continue Readingលោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្តសៀមរាប អនុញ្ញាត​អោយក្រុមហ៊ុន​កែច្នៃ​សំរាម​សំណល់រឹងធ្វើបទបង្ហាញពីការគ្រប់គ្រងសំរាម

រដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា​ដល់​មន្ត្រី​រាជការ និង​អ្នក​ពាក់ព័ន្ធ

ថ្ងៃសុក្រ ២កើត ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក ស្មៀន ប៊ុ​ន​ធឿន នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​អញ្ជើញ​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា ដល់​មន្ត្រី​រាជការ មន្ត្រី​ជាប់​កិច្ចសន្យា មន្ត្រី​ហាត់​ការ នៃ​រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប សរុប ចំនួន ៤៧នាក់ ស្រី ២០នាក់ នៅ​បន្ទប់​ប្រជុំ​លេខ៤ សាលាខេត្ត​។…

Continue Readingរដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា​ដល់​មន្ត្រី​រាជការ និង​អ្នក​ពាក់ព័ន្ធ

ឯកឧត្តម សា ស៊ី​ថា អភិបាលរងខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តី​ពី​ការកំណត់​ទំហំ​ទទឹង​ផ្លូវ​ ទន្លេ ព្រែក បឹង ប្រឡាយ និង​អូរ​សាធារណៈ សម្រាប់​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ី​ថា អភិបាលរងខេត្ត តំណាង​ដ៏​ខ្ពស់ខ្ពស់​ជូន ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​សម្រប​សម្រួល​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការកំណត់​ទំហំ​ទទឹង​ផ្លូវ​សាធារណៈ ទន្លេ ព្រែក បឹង ប្រឡាយ និង​អូរ​សាធារណៈ សម្រាប់​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុង​ភូមិ​នាង​លើង ឃុំ​តាប្រុក ស្រុកចំការ​លើ នៅ​សាល​ប្រជុំ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពង់ចាម​។

Continue Readingឯកឧត្តម សា ស៊ី​ថា អភិបាលរងខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តី​ពី​ការកំណត់​ទំហំ​ទទឹង​ផ្លូវ​ ទន្លេ ព្រែក បឹង ប្រឡាយ និង​អូរ​សាធារណៈ សម្រាប់​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត​ព្រះវិហារ ​ចុះ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​កូនភ្នំ

ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត​ព្រះវិហារ តំណាង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត នៅ​រសៀល​ថ្ងៃទី១៨ខែសីហា​ឆ្នាំ២០២៣ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​បើក​យុទ្ធនាការ ចុះ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​កូនភ្នំ ភូមិ​ភារកិច្ច សង្កា​ត់​ប៉ាល​ហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។

Continue Readingឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត​ព្រះវិហារ ​ចុះ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​កូនភ្នំ

រដ្ឋបាលខេត្តព្រះសីហនុ​ និងខេត្ត​តៃ​និញប្រទេសវៀតណាម ប្រជុំជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិកម្មលើវិស័យទេសចណ៍

ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ី​ណេត អភិបាលរងខេត្ត​ព្រះសីហនុ និង​លោកស្រី ត្រឹង ធី​ហ្វី​ហ្វាង តំណាង​ថ្នាក់ដឹកនាំ​ខេត្ត​តៃ​និញ ជា​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​ទេសចរណ៍ ខេត្ត​តៃ​និញ ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​ការជំរុញ​ផ្សព្វផ្សាយ​ទីផ្សារ​ពាណិជ្ជកម្ម និង​ការ​តភ្ជាប់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​រវាង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ខេត្ត​តៃ​និញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​សាលាខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ​ខេត្ត​ព្រះសីហនុ លោក​អភិបាលរង​ក្រុង អនុប្រធាន​មន្ទីរ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត និង​ប្រធាន​សមាគម​សណ្ឋាគារ​ខេត្ត​ព្រះសីហនុ​។

Continue Readingរដ្ឋបាលខេត្តព្រះសីហនុ​ និងខេត្ត​តៃ​និញប្រទេសវៀតណាម ប្រជុំជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិកម្មលើវិស័យទេសចណ៍

លោក ឡុង ឌី​ម៉ង់ ទទួល​ជំនួប​សម្តែង​ការគួរសម​ជាមួយ​គណៈប្រតិភូ​ថៃ​ ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​

នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌី​ម៉ង់ អភិបាលរងខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ទីរ អង្គភាព​ចំណុះ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី ឧកញ៉ា​ តាន់ តា​ត់ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត និង​សហការី ទទួល​ជំនួប​សម្តែង​ការគួរសម​ជាមួយ​គណៈប្រតិភូ​ថៃ​ ដឹកនាំ​ដោយ​លោក Voratat Tantimongkolsuk អគ្គនាយក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​។ លោក ឡុង ឌី​ម៉ង់ អភិបាលរងខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ​ថៃ ដែល​មានបំណង​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ខេត្ត ជា​ការ​សបញ្ជាក់​ពី​ទំនុកចិត្ត​ចំពោះ​ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​នៅ​កម្ពុជា…

Continue Readingលោក ឡុង ឌី​ម៉ង់ ទទួល​ជំនួប​សម្តែង​ការគួរសម​ជាមួយ​គណៈប្រតិភូ​ថៃ​ ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ជួបពិភាក្សា​ការងារ​ជាមួយ​និ​សិត្​ស មក​ពីសា​កល​វិទ្យាល័យ Tohoku នៃ​ប្រទេស​ជប៉ុន

កំពង់ឆ្នាំង ÷ នៅ​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ លោក លៀង ជុំ​សុ​បិន្​ត នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង រួម​នឹង​មន្ទីរ​ពាក់ព័ន្ធ​បាន​ជួបពិភាក្សា​ការងារ ជាមួយ​និ​សិត្​សម​ក​ពី​សកលវិទ្យាល័យ TohoKu ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​កញ្ញា Miku Okuba ដើម្បី​សិក្សា​អំពី​ស្ថាបត្យកម្ម និង​ការរចនា​ទីក្រុង កំពុង​ស្រាវជ្រាវ​លើ​ការ​បំប្លែង​លំហ និង​បរិបទ មុន និង​ក្រោយ​គម្រោងការ​តាំងទីលំនៅ​ស្នាក់នៅ​ផ្ទះ​បណ្តែត​ទឹក​និង​គ្រោះ​ទឹកជំនន់ ក្នុង​ខេត្ត​កំពង់ឆ្នាំង​។ កញ្ញា Miku Okuba (មី​គុ អូ​គុបា) បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​គម្រោងការ​តាំងទីលំនៅ​ផ្ទះ​បណ្តែត​ទឹក…

Continue Readingរដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ជួបពិភាក្សា​ការងារ​ជាមួយ​និ​សិត្​ស មក​ពីសា​កល​វិទ្យាល័យ Tohoku នៃ​ប្រទេស​ជប៉ុន

អភិបាលរងខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​និង​ផ្តល់ អាហារ​ប្រចាំថ្ងៃសម្រាប់ក្រុមបាល់ទះ

ខេត្ត​កំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅ​សាល​ប្រជុំ​សាលាខេត្ត លោក យិន សា​វ៉េ​ន អភិបាលរងខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​និង​ផ្តល់ អាហារ​ប្រចាំថ្ងៃ ដល់​បាល់ទះ​ចំនួន១៩នាក់ និង​គ្រូបង្វឹក​ចំនួន៤នាក់ ដែល​នឹង​ត្រូវ​បញ្ជូន ទៅ​ចូល​រួម​ប្រកួត​ដ​ណើ្តម​ពានរង្វាន់ ឯកឧត្តម ស សុខា នា​ពេល​ខាងមុខនេះ ។ លោក​អភិបាលរងខេត្ត​បាន​បញ្ជាក់​ទៀត​ថា ការប្រកួត​ដណ្តើម​ពានរង្វាន់​បាល់ទះ របស់​ឯកឧត្តម ស សុខា នេះ​នឹង​ធ្វើឡើង​នា​ពេល​ខាងមុខ សម្រាប់​ខេត្ត​កំពង់ឆ្នាំង​ក្រុមការងារ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង នឹង​ដឹកនាំ​ក្រុមកីឡា​ករ ទៅ​ចូលរួម​ប្រកួត​នេះ…

Continue Readingអភិបាលរងខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​និង​ផ្តល់ អាហារ​ប្រចាំថ្ងៃសម្រាប់ក្រុមបាល់ទះ

អភិបាលខេត្ត​កំពង់ឆ្នាំង ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប

ខេត្ត​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប នារ​ដូវ​វស្សា​។ ទឹកទន្លេ​នៅ​ថ្ងៃនេះ​មាន​កម្ពស់ ៦,៤០ម៉ែត្រ មិនទាន់​មាន​បញ្ហា​ប្រឈម​អ្វី​នៅឡើយ តែ​អាជ្ញាធរ និង​សមត្ថកិច្ច​យើង​គ្រប់​ជាន់ថ្នាក់ បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការ​អន្តរាគមន៍​ក្នុងករណី​មាន​គ្រោះ​ទឹកជំនន់​។

Continue Readingអភិបាលខេត្ត​កំពង់ឆ្នាំង ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប

រដ្ឋបាល​ខេត្តក្រចេះ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការងារ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ

ព្រឹក​ថ្ងៃសុក្រ ២កើត ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃ​អគ្គាធិការ​ដ្ឋាន​ក្រសួង​មុខងារ​សាធារណៈ និង​ឯកឧត្តម ភឹម ភី​រ៉ា អភិបាលរងខេត្តក្រចេះ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​ការងារ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី មន្រ្តី​រាជការ​ពាក់ព័ន្ធ​មុខងារ​សាធារណៈ​ប្រមាណ​ជាង ៣៣០នាក់ ។ ទន្ទឹម​នឹង​នេះ​ការ​ធ្វើ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ ក្នុង​គោលបំណង និង​គោលដៅ​សំ​ខាន់​ៗ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​វិស័យ​មុខងារ​សាធារណៈ ដោយ​ជំរុញ​និង​បង្កើន​ប្រសិទ្ធភាព គុណភាព…

Continue Readingរដ្ឋបាល​ខេត្តក្រចេះ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការងារ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ

លោកជំទាវ បាន ស្រីមុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពគម្រោងមូលនិធិក្រុង-ស្រុក និងឃុំ-សង្កាត់

ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពគម្រោងមូលនិធិក្រុង-ស្រុក និងឃុំ-សង្កាត់ ឆ្នាំ២០២៣ ។

Continue Readingលោកជំទាវ បាន ស្រីមុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពគម្រោងមូលនិធិក្រុង-ស្រុក និងឃុំ-សង្កាត់

រដ្ឋបាល​ខេត្តតាកែវ រៀបចំ​ពិធី​លែង​ត្រី ចម្រុះ​ជាង ២០០០០ក្បាល នៅក្នុង​បឹង​តាកែវ ដើម្បី​អបអរសាទរ​ទិវា​មច្ឆាជាតិ ០១ ក​ក្ដ​ដា

នា​ព្រឹក​ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ រួម​ជាមួយ លោក​អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​ឧត្តម​សនីយ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍​ត្រី នាង សុភា​រ៉ា មេបញ្ជាការ​តំបន់សឹករង​ខេត្ត លោក​វរសេនីយ៍ឯក យូ អាល់​វី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក កង អា​ណាន់ អភិបាលក្រុង…

Continue Readingរដ្ឋបាល​ខេត្តតាកែវ រៀបចំ​ពិធី​លែង​ត្រី ចម្រុះ​ជាង ២០០០០ក្បាល នៅក្នុង​បឹង​តាកែវ ដើម្បី​អបអរសាទរ​ទិវា​មច្ឆាជាតិ ០១ ក​ក្ដ​ដា

ឯកឧត្តម ថង សា​វុន បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ

នា​រសៀល​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​លោក​អភិបាលរងខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ វគ្គ​បណ្តុះបណ្តាល​ដែល​មាន​សិក្ខាកាម​អញ្ជើញ​មក​ពី​តាម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​នានា​ក្នុង​ខេត្ត ចំនួន១២នាក់ ស្រី ៨នាក់ ដោយ​អនុវត្តន៍​ផ្ទាល់​នៅ​ភោជនីយដ្ឋាន KN&N រី​សត​។ សូម​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​សហ​ការណ៍​ជាមួយ​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍​។

Continue Readingឯកឧត្តម ថង សា​វុន បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ

ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន ញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​មន្ត្រី​រាជការជាង ៣០០នាក់

ព្រឹក​ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​មន្ត្រី​រាជការ ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​កំពត នៅ​សាលសន្និសីទ​បូកគោ ដែល​មាន​សមាសភាព​ចូលរួម​ប្រមាណ ៣០០នាក់ ៕

Continue Readingឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន ញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​មន្ត្រី​រាជការជាង ៣០០នាក់

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អញ្ជើញ​ប្រគេន​សម្ព​ត់-ទៀន​ព្រះវស្សា គ្រឿង​បរិ​ក្ខា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៤វត្ត

ព្រឹក​ថ្ងៃអាទិត្យ ១២រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ ត្រូវ​នឹង​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ ព្រមទាំង​ឯកឧត្ដម ហង្ស ជឿន និង​លោកជំទាវ រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​នៃ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត និង​ស្រុក ឃុំ ភូមិ​នៃ​ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ ពុទ្ធ​បរិស័ទ្​ទ បាន​អញ្ជើញ​ប្រគេន​សម្ព​ត់-ទៀន​ព្រះវស្សា គ្រឿង​បរិ​ក្ខា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៤វត្ត រួមមាន​វត្ត​គិរី​សុវណ្ណ​រាម ឬ​ទ្ធី​សែន​ជ័យ វត្ត​រដ្ឋ​ជយ​ធម្មា​រាម វត្ត​ព្រះស្រែ​មាស​រាជ​មហាវិហារ និង​វត្ត​អម្ព​វណា​រាម…

Continue Readingឯកឧត្តម ស្វាយ សំ​អ៊ា​ង អញ្ជើញ​ប្រគេន​សម្ព​ត់-ទៀន​ព្រះវស្សា គ្រឿង​បរិ​ក្ខា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៤វត្ត