ឯកឧត្ដម ម៉ៅ ធនិន ជួបជាមួយអតីតបុគ្គលិកក្រុមហ៊ុន ជា សារ៉ន ដើម្បីដោះស្រាយបញ្ហាតាមប្រព័ន្ធច្បាប់
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ន៨ងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលជួបជាមួយអតីតបុគ្គលិកក្រុមហ៊ុន ជា សារ៉ន ប្រមាណជិត ២០០នាក់ ដើម្បីស្តាប់នូវមូលហេតុ និងសំណូមពរផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់បានដំណើរការលើក្រុមហ៊ុន និងបុគ្គលិក។ ក្រោយពីបានស្តាប់នូវសាវតារឿង មូលហេតុ ក៏ដូចជាសំណូមពររបស់អតីតបុគ្គលិក ជា សារ៉ន រួចមក ឯកឧត្ដមអភិបាលខេត្តបានផ្តល់នូវអនុសាស្តន៍ផ្សេងមួយចំនួនដើម្បីអោយអតីតបុគ្គលិកអនុវត្តន៍ ហើយទទួលយកនូវសំណូមពរមួយចំនួនដើម្បីធ្វើការពិចារណា និងដោះស្រាយនៅពេលក្រោយបន្តទៀត។