អភិបាលខេត្ត​កំពង់ធំ ស្នើ​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ឲ្យ​មានប្រសិទ្ធភាព

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្នើ​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​តាម​មូលដ្ឋាន និង​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ឲ្យ​មានប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។ ប្រសាសន៍​ដ៏​មាន​អត្ថន័យ​នេះ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី គណៈ​អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប នា​ព្រឹក​ថ្ងៃទី០៥ ខេត្ត​កក្កដា ឆ្នាំ២០២៣​។ ឯកឧត្តម ងួន រតនៈ ថ្លែង​ទៀត​ថា…

Continue Readingអភិបាលខេត្ត​កំពង់ធំ ស្នើ​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ឲ្យ​មានប្រសិទ្ធភាព

ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​កិច្ចប្រជុំ​ និង​ចុះ​ពិនិត្យ​ការងារ​រៀបចំ​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធី “រុក្ខទិវា ៩ កក្កដា”

ព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួត ពិនិត្យ ការងារ ត្រៀម រៀបចំ ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព សម្រាប់ ប្រារព្ធ​ពិធី "រុក្ខទិវា ៩ កក្កដា" ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការ:ដ៏​ខ្ពង់ខ្ពស់​បំផុត​។ កិច្ចប្រជុំ មានការ​ចូលរួម​ពីអ​ភិបាល​រង​ខេត្ត កងកម្លាំង​ទាំង​បី នាយក…

Continue Readingឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​កិច្ចប្រជុំ​ និង​ចុះ​ពិនិត្យ​ការងារ​រៀបចំ​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធី “រុក្ខទិវា ៩ កក្កដា”

ក្រុមការងារ​វាយតម្លៃ​ស្តង់ដារ​គុណភាព​សេវា​មន្ទីរពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង ទទួលបានវគ្គ​បណ្តុះបណ្តាលពិសេស

នៅ​ព្រឹក​ថ្ងៃពុធ ៣រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារ​វាយតម្លៃ​ស្តង់ដារ​នៃ​ការ​ទទួលស្គាល់​គុណភាព​សេវា​មន្ទីរពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង និង​មន្ត្រី​មន្ទីរពេទ្យ​ពាក់ព័ន្ធ​មួយចំនួន​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី សំណុំ​ឧបករណ៍​តាមដាន​ការ​កែ​លម្អ​រ​គុណភាព​សេវា​សុខាភិបាល​កម្រិត២ (NQEMT2) និង​ការប្រើ​ប្រាស់​ឧបករណ៍​វាយតម្លៃ​តាមរយៈ​បច្ចេកវិទ្យា​ទំនាក់ទំនង​និង​ព័ត៌មាន (ICT) ។ ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​រៀបចំ​នៅ​បន្ទប់​ប្រជុំ​មន្ទីរពេទ្យ និង​ចូលរួម​សម្របសម្រួល និង​ធ្វើ​បទ​បង្ហាញ​ដោយក្រុម​ការងារ​វាយតម្លៃ​ស្តង់ដារ​នៃ​ការ​ទទួលស្គាល់​គុណភាព​សេវា​មន្ទីរពេទ្យ​នៅ​ប្រទេស​កម្ពុជា(CHAS)នៃ​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ដើម្បី​ឱ្យ​ក្រុមការងារ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ទទួល​បាន​ចំណេះដឹង​បន្ថែម​និង​ត្រៀម​ចាប់ផ្តើម​អនុវត្ត​ការវាយតម្លៃ​ខ្លួនឯង​ដោយ​ប្រើICT លើ​ការងារCHAS នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

Continue Readingក្រុមការងារ​វាយតម្លៃ​ស្តង់ដារ​គុណភាព​សេវា​មន្ទីរពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង ទទួលបានវគ្គ​បណ្តុះបណ្តាលពិសេស

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្តព្រះវិហារ ​អញ្ជេី​ញក្នុង​ពិធី​ប្រកាស​ដា​ក់​ឲ្យ​ប្រេី​ប្រាស់​បន្ទប់​កុំព្យូទ័រ​នៅក្នុង​វិទ្យាល័យ​គូលែន

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២៣ ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ បាន​អញ្ជេី​ញក្នុង​ពិធី​ប្រកាស​ដា​ក់​ឲ្យ​ប្រេី​ប្រាស់​បន្ទប់​កុំព្យូទ័រ​នៅក្នុង​វិទ្យាល័យ​គូលែន ដែល​ជាអំណោយ​របស់​ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាល​ខេត្ត​ព្រះវិហារ​ នៅ​វិទ្យាល័យ​គូលែន ស្រុក​គូលែន ខេត្តព្រះវិហារ​។  

Continue Readingឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្តព្រះវិហារ ​អញ្ជេី​ញក្នុង​ពិធី​ប្រកាស​ដា​ក់​ឲ្យ​ប្រេី​ប្រាស់​បន្ទប់​កុំព្យូទ័រ​នៅក្នុង​វិទ្យាល័យ​គូលែន

ឯកឧត្ដម ប៉ែន កុសល្យ​ អភិបាលខេត្តឧត្ដរមានជ័យ​ ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង និង​រទេះជនពិការ​ចំនួន៦ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន នៅ​ឃុំ​ចុងកាល់

នៅ​ថ្ងៃអង្គារ ២រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​កិត្តិយស​សមាគមន៍​អតីត​យុទ្ធជន​ខេត្តឧត្ដរមានជ័យ និង​ឯកឧត្ដម ង៉ែត ចាន់​ថុន សមាជិក​គណ:កម្មា​ធិការ​កណ្តាល​សមាគម​អ​តីយទ្ធ​ជន​កម្ពុជា និង​ជា​អនុប្រធាន គណ:អភិវឌ្ឍន៍​របស់​សមាគម​អ​តី​យុទ្ធជន​កម្ពុជា ទទួល​ជួយការ​ងារ​អតីត​យុទ្ធជន ទិស​យោធា​ភូមិភាគ​ទី៤ និង​ភូមិភាគ​ទី៥ អមដំណើរ ដោយ ឯកឧត្ដម​អភិបាលរងខេត្ត លោកស្នងការ​រង​នគរបាល​ខេត្ត…

Continue Readingឯកឧត្ដម ប៉ែន កុសល្យ​ អភិបាលខេត្តឧត្ដរមានជ័យ​ ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង និង​រទេះជនពិការ​ចំនួន៦ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន នៅ​ឃុំ​ចុងកាល់

ឯកឧត្តម ម៉ៅ ធនិន បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ករណី​សំ​ណេីចំនួន ១១ករណី​ នៅស្រុកអង្គរជ័យ

ព្រឹក​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ករណី​សំ​ណេីរ​សូម​ណូម​ពរ​ផ្លូវ​ធ្វើ​ដំណើរ​ ចំនួន១១ ករណី​ មាន​ចំនួន ៧​ ឃុំ ។ ការ​ជួប​សំណេះសំណាល​ធ្វើ​ឡេីង​នៅ​បរិវេណ​ វត្ត​ត្រ​ពាំង​ខ្វា ឃុំ​ភ្នំកុង ស្រុក​អង្គរជ័យ​ ខេត្តកំពត ក្នុង​ឱកាស​ចុះ​ជួប​ឯកឧត្តម​ ក៏​បាន​ឱ្យ​ក្រុមការងារ​រៀប​ចំ​អាហារ​ថ្ងៃ​ត្រង់​ជូន​ប្រជាពលរដ្ឋ​ ដែល​បា​ន​មក​ចូល​រួម​ទាំង​អស់​គ្នា​ផង​ដែរ​។

Continue Readingឯកឧត្តម ម៉ៅ ធនិន បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ករណី​សំ​ណេីចំនួន ១១ករណី​ នៅស្រុកអង្គរជ័យ

ឯកឧត្តម ហែម ពិ​សិដ្ឋិ អភិបាលរងខេត្ត​ស្វាយរៀង ​អញ្ជើញ​ចុះ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​នីតិវិធី​នៃ​ការផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ

នៅ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហែម ពិ​សិដ្ឋិ អភិបាលរងខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​នីតិវិធី​នៃ​ការផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឈ្មោះ ខោល ខេន ប្រពន្ធ​ឈ្មោះ​ ឆឹម ស្រី​នី​ត ស្ថិតនៅ​ភូមិ​បឹង​អណ្តែង ឃុំ​តាសួស ស្រុក​ស្វាយជ្រំ​។ អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះ​មាន លោក​ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត លោក​អភិបាល អភិបាលរងស្រុក​ស្វាយជ្រំ លោក​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​សាលាស្រុក​ស្វាយជ្រំ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

Continue Readingឯកឧត្តម ហែម ពិ​សិដ្ឋិ អភិបាលរងខេត្ត​ស្វាយរៀង ​អញ្ជើញ​ចុះ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​នីតិវិធី​នៃ​ការផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ

រដ្ឋបាលខេត្ត​មណ្ឌលគិរី បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី​ ៤៩អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​

នៅ​ព្រឹក​ថ្ងៃពុធ​ ៣​ រោច​ ខែ​បឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី​ ៥​ ខែក​ក្ដ​ដា​ ឆ្នាំ២០២៣​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី៤៩ អ​ណ​ត្តិ​ទី៣ ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ែ​ន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរងខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំង៣ នាយក…

Continue Readingរដ្ឋបាលខេត្ត​មណ្ឌលគិរី បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី​ ៤៩អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​

ឯកឧត្តម សុខ លូ អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​វិមានឯករាជ្យ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងក្រុងបាត់ដំបង

នៅ​ព្រឹក​ថ្ងៃអង្គារ ២រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សួនច្បារ ចាប់ពី​ស្ពានថ្ម​ថ្មី ដល់​វិមានឯករាជ្យ ក្រុង​បាត់ដំបង និង​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​វិមានឯករាជ្យ ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​វិមានឯករាជ្យ ក៏ដូចជា​សួន​សម្ដេច​ក្រឡាហោម វិមានឯករាជ្យ ៕

Continue Readingឯកឧត្តម សុខ លូ អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​វិមានឯករាជ្យ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងក្រុងបាត់ដំបង

រដ្ឋបាលខេត្តបន្ទាយមានជ័យ​​ បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី៤៩​ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​

រដ្ឋបាលខេត្តបន្ទាយមានជ័យ​​ បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី៤៩​ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ពិន​ ប៉ូ​ឡូ​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​ លី​ សុវណ្ណា​រិទ្ធិ​ អភិបាលរងខេត្ត​ ព្រមទាំង​មាន​ការ​អញ្ជេីញ​ចូលរួម​ពី​ឯកឧត្ដម​ លោកជំទាវ​សមាជិក​ សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ប្រធានមន្ទីរ​ អង្គភាព​ មេបញ្ជាការ​ មេបញ្ជាការ​រង​កងកម្លាំង​ទាំង៣​ អញ្ជេីញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី៤៩​ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ លេី​របៀបវារៈ​ដូច​ខាងក្រោម​៖ ១.ពិនិត្យ​ ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី៤៩​ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត ២.ពិនិត្យ​…

Continue Readingរដ្ឋបាលខេត្តបន្ទាយមានជ័យ​​ បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី៤៩​ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​

អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ដាំ​កូនឈើ​ប្រណិត ៥ប្រភេទចំនួន​១៣៨០ដើម​ និង​ប្រលែង​កូន​ត្រី ៤ប្រភេទ​ចំនួន២១០០០កូន

នា​ព្រឹក​ថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ដាំ​កូនឈើ​ប្រណិត៥ប្រភេទ​ចំនួន ១៣៨០ដើម រួមមាន​គ្រ​ញ៉ូង បេង នាងនួន ឈើទាល គគីរ និង​ចន្ទ​គិរី (អំពិល​បារាំង) និង​ប្រលែង​កូន​ត្រី៤ប្រភេទ​ចំនួន ២១.០០០កូន រួមមាន​កូន​ត្រីប្រា ឆ្ពិន កាហែ និង​កន្ធរ នៅ​បរិវេណ​អាងទឹក​សោភ័ណ ក្បែរ​ទន្លេ​សិប្បនិម្មិត​នៃ​ទីរួមខេត្ត​ត្បូងឃ្មុំ ស្ថិតនៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដើម្បី​អបអរ​ទិវា​មច្ឆាជាតិ និង​បុណ្យ​រុក្ខទិវា​ថ្នាក់​ខេត្ត ឆ្នាំ២០២៣​។

Continue Readingអភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ដាំ​កូនឈើ​ប្រណិត ៥ប្រភេទចំនួន​១៣៨០ដើម​ និង​ប្រលែង​កូន​ត្រី ៤ប្រភេទ​ចំនួន២១០០០កូន

ឯកឧត្តម ជា សុ​មេធី អភិបាលខេត្តព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្តព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ដោយមាន​ការចូលរួម​ពី​លោក​លោកស្រី​អភិបាលរងខេត្ត ស្ថាប័ន​តុលាការ នាយក-នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​ច្រក​ទ្វា​ព្រំដែន​ទាំង៦ និង​លោក លោកស្រី​នាយក​ទីចាត់ការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អាជ្ញាធរ ក្រុង-ស្រុក និង​ប្រធាន​អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្តព្រៃវែង ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​ពហុ​បំណង (B) នៃ​សាលាខេត្ត​ព្រៃវែង​។

Continue Readingឯកឧត្តម ជា សុ​មេធី អភិបាលខេត្តព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​

ឯកឧត្ដម នូវ​ប៉េង ច័ន្ទ​តារា អញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១០០០ម៉ែត្រ នៅស្រុកលើ​ក​ដែក ខេត្តកណ្តាល

ខេត្ត​កណ្ដាល​៖ ឯកឧត្ដម នូវ​ប៉េង ច័ន្ទ​តារា អភិបាល​ស្ដីទី នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែ​ត នៅ​ភូមិ​បឹង​ក្រោម ឃុំ​ខ្ពបអាទាវ ស្រុកលើ​ក​ដែក ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ថា​៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ខ្ពបអាទាវ បច្ចុប្បន្ន​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្តែ ខ្វាត់ខ្វែង ប្រទាក់ក្រឡា​គ្នា មាន​ជាអាទិ៍ ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​បេតុង,ស្ពាន, លូ, សាលារៀន, មន្ទីរពេទ្យ, វត្តអារាម​។​ល​។…

Continue Readingឯកឧត្ដម នូវ​ប៉េង ច័ន្ទ​តារា អញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១០០០ម៉ែត្រ នៅស្រុកលើ​ក​ដែក ខេត្តកណ្តាល

អភិបាលខេត្ត​កែប ​អញ្ជើញ​ចុះ​ពិនិត្យ​មេីល​ទីតាំង​រង្វង់​មូល​ព្រះ​វិស្ណុ​ ដេីម្បី​រៀបចំ​ជួសជុល​ និង​កែ​លម្អ​សោភណភាព​ឡេីង​វិញ

ឯកឧត្ដម​បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មេីល​ទីតាំង​រង្វង់​មូល​ព្រះ​វិស្ណុ​ ដេីម្បី​រៀបចំ​ជួសជុល​ និង​កែ​លម្អ​សោភណភាព​ឡេីង​វិញ៕

Continue Readingអភិបាលខេត្ត​កែប ​អញ្ជើញ​ចុះ​ពិនិត្យ​មេីល​ទីតាំង​រង្វង់​មូល​ព្រះ​វិស្ណុ​ ដេីម្បី​រៀបចំ​ជួសជុល​ និង​កែ​លម្អ​សោភណភាព​ឡេីង​វិញ

លោក​ជំទាវ បាន ស្រីមុំ អភិបាល​ខេត្ដ​ប៉ៃលិន បាន​អញ្ជើញជួប​សម្រប​សម្រួល ដោះ​ស្រាយ​វិវាទ​ផ្សារ​ទំនើបជូន​ប្រជា​ពលរដ្

លោក​ជំទាវ បាន ស្រីមុំ អភិបាល​ខេត្ដ​ប៉ៃលិន បាន​អញ្ជើញជួប​សម្រប​សម្រួល ដោះ​ស្រាយ​វិវាទ​ផ្សារ​ទំនើបជូន​ប្រជា​ពលរដ្ឋ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

Continue Readingលោក​ជំទាវ បាន ស្រីមុំ អភិបាល​ខេត្ដ​ប៉ៃលិន បាន​អញ្ជើញជួប​សម្រប​សម្រួល ដោះ​ស្រាយ​វិវាទ​ផ្សារ​ទំនើបជូន​ប្រជា​ពលរដ្