អភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរសម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងត្រៀមរៀបចំព្រះរាជពិធី “រុក្ខទិវា ៩ កក្កដា”
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងត្រៀមរៀបចំព្រះរាជពិធី "រុក្ខទិវា ៩ កក្កដា" នៅស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន មា នក ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។…