លោក ទូច ម៉ាឡា​ ចូលកាន់តំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសលោក ទូច ម៉ាឡា​ ឲ្យចូលកាន់តំណែង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ជំនួសលោក ខេង ញ៉ុល ដែលត្រូវបានទទួលភារកិច្ចថ្មី ជាអគ្គារធិការរង នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីនេះ ធ្វើឡើងនៅសាលាខេត្តសៀមរាប។ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភវឌ្ឍន៍ជនបទ ខេត្តសៀមរាប ដែលទើបទទួលភារកិច្ចថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកបណ្ឌិតសភាចារ្យ…

Continue Readingលោក ទូច ម៉ាឡា​ ចូលកាន់តំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

សម្ដេចក្រឡាហោម ស ខេង តែងតាំងមន្ដ្រីរាជការចំនួន១៨រូប ជាអភិបាលរងក្រុង ស្រុក នៅខេត្តកំពត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចតែងតាំងមន្ដ្រីរាជការ ចំនួន១៨រូប ជាអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក នៅខេត្តកំពត។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងសេចក្ដីដដែលនោះ បានបញ្ជាក់ថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងបូកគោ ចំនួន២រូប, អភិបាលរងក្រុងកំពត ចំនួន២រូប, អភិបាលរងស្រុកកំពង់ត្រាច ចំនួន២រូប, អភិបាលរងស្រុកឈូក ចំនួន២រូប, អភិបាលរងស្រុកអង្គរជ័យ ចំនួន២រូប, អភិបាលរងស្រុកទឹកឈូ…

Continue Readingសម្ដេចក្រឡាហោម ស ខេង តែងតាំងមន្ដ្រីរាជការចំនួន១៨រូប ជាអភិបាលរងក្រុង ស្រុក នៅខេត្តកំពត

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងជួសជុលផ្លូវឡើងវិញ នៅចំណុចផ្សារចាស់ និងផ្លូវកំពង់ក្របៅ ក្នុងក្រុងស្ទឹងសែន

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរដោយក្រុមការងារថ្នាក់ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យផ្លូវដែលកំពុងធ្វើការជួសជុល និងកែលម្អរដោយអ៊ុតកៅស៊ូថ្មីឡើងវិញ ក្នុងគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាប ក្នុងក្រុងសឹ្ទងសែនជំហានទី២ ត្រង់ចំណុចផ្លូវផ្សារចាស់ និងផ្លូវកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លើកឡើងនាឱកាសនោះលោក ងួន រតនៈ បានបញ្ជាក់ថា ការអ៊ុតកៅស៊ូផ្លូវថ្មីនេះ ក្នុងគោលបំណងកែលម្អសោភណ្ឌភាពផ្លូវ និងដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានការប្រើប្រាស់មានភាពយូរអង្វែង និងត្រៀមក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧ ព្រមទាំងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ដោយធ្វើឱ្យបានលឿនជាអតិបរិមា។ បើតាមលោក ជូ…

Continue Readingអភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងជួសជុលផ្លូវឡើងវិញ នៅចំណុចផ្សារចាស់ និងផ្លូវកំពង់ក្របៅ ក្នុងក្រុងស្ទឹងសែន

រដ្ឋបាលខេត្តកែប ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តសត្ថាធម្មវិហារ

លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប អញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តសត្ថាធម្មវិហារ ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំមួយក្នុងចំណោម បុណ្យនានា ដែលពុទ្ធបរិស័ទខ្មែរតែងតែគោរពប្រណិបត្តិតាំងពីដើមរៀងមក កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីអារាមវត្តសត្ថាធម្មវិហារ (ភ្នំពោន) ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងពិធីនោះ ក៏មានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ បាននាំមកជាមួយនូវ ទៀនធូប ផ្កាភ្ញី និងទេយ្យទានផ្សេងៗ ដើម្បីប្រារព្ធ ពិធីបុណ្យមាឃបូជានេះ ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លាក្រៃលែង។…

Continue Readingរដ្ឋបាលខេត្តកែប ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តសត្ថាធម្មវិហារ

ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យ នៅស្រុកកងមាស

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះអស់ទាំងស្រុង នៅក្នុងភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

Continue Readingឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យ នៅស្រុកកងមាស

អភិបាលរងខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំត្រៀមបើកសិក្ខាសាលាវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត នាពេលខាងមុខ

នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣  លោក ហែម ឬទ្ធី  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ប្រជុំត្រៀមបើកសិក្ខាសាលាវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត នាពេលខាងមុខ។ លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ សន្តិសុខស្បៀង និង អាហារូបត្ថម្ភ មិន ត្រឹមតែជាការឆ្លើយតបទៅនឹង គោលនយោបាយជាអាទិភាព របស់ រាជរដ្ឋាភិបាលដែលបានដាក់ ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់…

Continue Readingអភិបាលរងខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំត្រៀមបើកសិក្ខាសាលាវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត នាពេលខាងមុខ

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ក្នុងស្រុកវាលវែង

អគារសាលាឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាគម្រោងថវិកាគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់ ដែលទើបបានបញ្ចប់ការសាងសង់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ លោក វង្ស អេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា គម្រោងសាងសង់អគារសាលាឃុំថ្មដាថ្មី ជាគម្រោងថវិកាគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់…

Continue Readingលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ក្នុងស្រុកវាលវែង

គម្រោងការដ្ឋានកំណាត់មហាវិថីឈ្នះឈ្នះ ចាប់គល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ ៦A សម្រេចបាន ៨៥%

គម្រោងការដ្ឋានកំណាត់មហាវិថីឈ្នះឈ្នះ ចាប់គល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ៦A ប្រវែងជាង៨០០០ម៉ែត ។ -គិតត្រឹមថ្ងៃទី៣០ ខែមករា ២០២៣ ការដ្ឋានបានសម្រេចការងារជាបន្តបន្ទាប់ប្រមាណ ៨៥% នៃគម្រោងទាំងមូលរួមមាន៖ ១/ការងារដាក់លូប្រអប់ និងលូមូលសម្រេចបាន៩៥% ២/ការងាររៀបចំការរ៉ូឡាសងខាងសម្រេចបាន៧៥% ៣/ការងារសួនច្បារកណ្តាលនិងដាំស្មៅ ដើមឈើសម្រេចបាន៤៥% ៤/ការងារជួសជុលគ្រឹះបេតុងសម្រេចបន៩៥% និងការអ៊ុតកៅស៊ូAC ៣ស្រទប់សម្រេច៥៥% ៥/ការងាររៀបចំបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវជាង៣០០បង្គោលសម្រេចបាន៩៥% ៦/ការងារគំនូសសញ្ញាជំហ៊ានដំបូងសម្រេចបានជាង១០០០ម៉ែត ។ គ្រោងបញ្ចប់ឲ្យបានមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នាពេលដល់ខ្លីខាងមុខនេះ ។ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះមេត្តាយោគយល់ពេលការដ្ឋានមិនទាន់បានបញ្ចប់ ពិបាកក្នុងធ្វើដំណើរ…

Continue Readingគម្រោងការដ្ឋានកំណាត់មហាវិថីឈ្នះឈ្នះ ចាប់គល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ ៦A សម្រេចបាន ៨៥%

មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង កំពុងសម្រុកជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥៣ ដែលនៅសេសសល់

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាននិងកំពុងតែអនុវត្តលើគម្រោងការងារជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥៣ ដែលនៅសេសសល់ជាង២គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលផ្លូវនេះនឹងធ្វើឲ្យបានរួចរាល់ជាស្ថាពរនៅក្នុងរដូវប្រាំងខាងមុខ។ មន្ត្រីផ្នែកបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា គម្រោងការងារជួសជុលកំណាត់ផ្លូវជាតិលេខ៥៣នេះ បានចាប់ផ្ដើមដំណើរការជួសជុល និងពង្រីក ចាប់ពីចំណុចឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ ត្រង់ចំណុចចន្លោះពីគីឡូម៉ែត្រលេខ ១+៧០០ ដល់គីឡូម៉ែត្រលេខ២+១៧០ និងពីចន្លោះគីឡូម៉ែត្រលេខ៦+២ ៥០ ដល់គីឡូម៉ែត្រលេខ ៨+០៥០ក្នុងគម្រោង ផ្លូវនេះគឺក្រាលកៅស៊ូ២ជាន់ (DBST)មានប្រវែង២២ ៧០ម៉ែត្រ ទទឹង៨…

Continue Readingមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង កំពុងសម្រុកជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥៣ ដែលនៅសេសសល់

អភិបាលខេត្តកំពង់ស្ពឺ ជំរុញកសិករឱ្យបង្កើនការដាំដុះ ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យប្រជាពលរដ្ឋធ្វើការដាំដុះបន្លែ បន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ លោកថា ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ (more…)

Continue Readingអភិបាលខេត្តកំពង់ស្ពឺ ជំរុញកសិករឱ្យបង្កើនការដាំដុះ ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

អគាររដ្ឋបាល និងសាលប្រជុំថ្មីរបស់រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ត្រូវបញ្ចុះបឋមសិលាសាងសង់ ដើម្បីសម្រួលដល់ការបំពេញការងាររបស់មន្ត្រី

អគាររដ្ឋបាល និងសាលប្រជុំ ថ្មី របស់រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្តល់ជាទីកន្លែងសម្រាប់បំពេញការងារជូនប្រជាពលរដ្ឋរបស់មន្ត្រី ឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ហោ ប៊ុនហ៊ួរ អភិបាលស្រុករវៀង ព្រមទាំងថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។ លោក…

Continue Readingអគាររដ្ឋបាល និងសាលប្រជុំថ្មីរបស់រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ត្រូវបញ្ចុះបឋមសិលាសាងសង់ ដើម្បីសម្រួលដល់ការបំពេញការងាររបស់មន្ត្រី

អភិបាលខេត្តកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង១គីឡូម៉ែត្រ នៅឃុុំបែកចាន ស្រុកអង្គស្នួល សម្រាប់សម្រួលដល់ការធ្វើដំណើរជូនពលរដ្ឋ

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង ១,០០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិចុងបង្គោល ភូមិថ្មី ភូមិមនោរម្យ ភូមិព្រៃទន្លាប់ និងភូមិបូរីកម្មករ ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានថ្លែងថា ផ្លូវបេតុងអាមេមួយខ្សែនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំបែកចាន ស្រុកអង្គស្នួល…

Continue Readingអភិបាលខេត្តកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង១គីឡូម៉ែត្រ នៅឃុុំបែកចាន ស្រុកអង្គស្នួល សម្រាប់សម្រួលដល់ការធ្វើដំណើរជូនពលរដ្ឋ

ខេត្តព្រះសីហនុ និងក្រុងឆាងវុន សម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្តព្រះសីហនុ និងលោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ បានអញ្ជើញចូលរួមការសម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌​កម្ពុជា-កូរ៉េ របស់ក្រុមសិល្បៈពហុវប្បធម៌កុមារទីក្រុង ឆាងវុន នៃសាធារណរដ្ឋកូរ៉េ និងសិល្បៈ​កុមារខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពិធីនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥…

Continue Readingខេត្តព្រះសីហនុ និងក្រុងឆាងវុន សម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ

ឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ និងការផ្សព្វផ្សាយព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម…

Continue Readingឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំជំនួបពិភាក្សាការងារជាមួយអង្គការទស្សពិភពលោកអន្តរជាតិលើការងារអភិវឌ្ឍន៍សហគមន៍ និងគម្រោងគណនេយ្យភាពសង្គម

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការទស្សពិភពលោកអន្តរជាតិលើការងារអភិវឌ្ឍន៍ សហគមន៍និងគម្រោងគណនេយ្យភាពសង្គម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាអុន ម៉ាអូណាត អគ្គយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រុងសួងមហាផ្ទៃ និងជាសមាជិក គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋខាធិការក្រសួងមហាផ្ទៃ និង លោក ឡេង…

Continue Readingរដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំជំនួបពិភាក្សាការងារជាមួយអង្គការទស្សពិភពលោកអន្តរជាតិលើការងារអភិវឌ្ឍន៍សហគមន៍ និងគម្រោងគណនេយ្យភាពសង្គម