លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​បានចេញអនុក្រឹត្យ សម្រេចតែងតាំង លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ឲ្យកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា លោក សេង វណ្ណៈ មានតួនាទី ជានាយករដ្ឋបាល នៃសាលារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ មានតួនាទី ជានាយករងរដ្ឋបាល នៃសាលារាជធានីភ្នំពេញ៕