លោក ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈចលនាមហាជន បំពេញទស្សនកិច្ចការងារនៅវៀតណាម រយៈពេល៤ថ្ងៃ

លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំប្រតិភូគណៈចលនាមហាជន ចំនួន១៣រូប ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងគណៈចលនាមហាជននៃរបស់គណបក្សទាំង២ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាផ្លាស់ប្តូរបទពិសោធក្នុងការងារចលនាមហាជនផងដែរ៕