សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត​ដល់​កុមារ​ក្រីក្រ ៣នាក់ ដែល​បាន​ចូលរួម​ក្នុង​កីឡា​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ

ភ្នំពេញ៖ ដោយ​ក្តី​អាណិតអាសូរ និង​មើលឃើញ​ពី​ការតស៊ូ​ក្នុង​ជីវិត នៅ​រសៀល​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចាត់​ឱ្យ​សហការី​ចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត ព្រមទាំង នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន កុមារ​ចំនួន ៣នាក់ ដែល​រស់នៅក្នុង​គ្រួសារ​ក្រីក្រ បាន​ចូលរួម​ប្រកួត​កីឡា ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

កុមារ​ទាំង ៣នាក់​នោះ រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់ ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន ឈ្មោះ ៖ ១. ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ, ២. សុវណ្ណ សាលី អាយុ ១៤ឆ្នាំ, ៣. ឈិន ភារ​ម្យ អាយុ ៩ឆ្នាំ ។

ក្នុងឱកាស​នោះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី១ កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធាន​កាកបាទក្រហមកម្ពុជា  ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ  ក្តី​អាណិតអាសូរ  និង​កោតសរសើរ​ចំពោះ​ការតស៊ូ​របស់​កុមារ​ទាំង  ៣នាក់ ខាងលើនេះ ដែលមាន​ឆន្ទៈ​ស្រឡាញ់​កីឡា ហើយ​ហ៊ាន​ចូលរួម​ប្រកួត​ដោយ​មិនមាន​កង់ថ្មីៗដូច​កុមារ​ដទៃ។ ជាមួយគ្នានេះ លោកជំទាវ បាន​ពាំ​នាំនូវ​ការលើក ទឹកចិត្ត​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន ដល់​កុមា​រទាំង ៣នាក់  ដែលមាន​ចិត្ត​ស្រឡាញ់​វិស័យ​កីឡា  ដែល​នេះ​អាច​យក​ធ្វើជា​គំរូ​ដល់​កុមារ  និង​យុវជន​ដទៃទៀត  ប្រសើរ​ជាង​ការប្រព្រឹត្ត​គ្រឿងញៀន ល្បែង ស៊ីសង  ឬ ទង្វើ​ទាំងឡាយណា ដែល​សង្គម​ស្អប់ខ្ពើម ។ ទន្ទឹមនឹងនេះ សូមក្មួយៗត្រូវខិតខំ​សិក្សា​រៀនសូត្រ ឱ្យបាន​ពូកែ​ដើម្បី​អនាគត​ភ្លឺស្វាង  ចំណែកឯ​អាណាព្យាបាល​ត្រូវ​ប្រឹងប្រែង​ប្រក​បរបរ​ចិញ្ចឹមជីវិត​បន្ថែមទៀត​ដើម្បី​ជីវភាព​គ្រួសារ​រុងរឿង។

កុមារ​ទាំង ៣នាក់​ខាងលើនេះ  និង​ក្រុមគ្រួសារ បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ដែល​បាន​លេ​ី​ក​ទឹកចិត្ត  និង​ផ្តល់​ការសន្តោសប្រណី ហេ​ី​យ​ពួកគេ​បាន​ប្តេជ្ញា​អនុវត្តតាម​ការ ទូន្មាន​របស់ មាតា​មនុស្សធម៌ ត្រូវខិតខំ​សិក្សា​រៀនសូត្រ ឱ្យបាន​ពូកែ ធ្វេ​ី​ជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម។

ដេ​ី​ម្បី​ជួយ​សម្រាល​ផ្នែក​ជីវភាព​គ្រួសារ  កាកបាទក្រហមកម្ពុជា  បាន​ឧបត្ថម្ភ​ដល់ គ្រួសារ​កុមារនីមួយៗទទួលបាន ៖  អង្ករ  ១០០គីឡូក្រាម, មី  ២កេស , ត្រីខ  ២០កំប៉ុង , ឃី​ត  (មុង ភួយ សារុង ក្រមា អាវយឺត)  ១ឃី​ត, កញ្ចប់​អាហារ  ១កញ្ចប់, កាបូបស្ពាយ  ១ និង​ថវិកា ៥០០.០០០រៀល ៕

#អរគុណសន្តិភាព