អគ្គនាយកដ្ឋាន​កសិក​ម្ម ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​បាន​ចំនួន៤៨

ភ្នំពេញ៖   អគ្គនាយកដ្ឋាន​កសិក​ម្ម គិត​មកទល់​ថ្ងៃទី១៤ ខែធ្នូ​នេះ អគ្គនាយកដ្ឋាន​កសិក​ម្ម បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​បាន​ចំនួន ៤៨ ក្នុងនោះ​មាន​ក្រុមហ៊ុន ម្ចាស់​ចម្ការ និង​សហគមន៍​កសិកម្ម​ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយ​សរុប​ចំនួន ២៨ ៣៤៥ ហ.ត ដើម្បី​ធ្វើការ​វាយ តម្លៃ​លើ​លក្ខណសម្បត្តិ​គ្រប់បែបយ៉ាង។

ក្នុងដំណាក់កាល​ទី១ អគ្គនាយកដ្ឋាន​កសិក​ម្ម​បានបញ្ចប់​ដំណើរការ​ពិនិត្យ និង​វាយតម្លៃ​លើ​លក្ខណសម្បត្តិ​របស់​កសិដ្ឋាន ដែលមាន​សក្តានុពល​ខ្ពស់ និង​ស្របតាម​លក្ខ ខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ចំនួន០៥ និង​ទីតាំង​វេច​ខ្ចប់​ចំនួន០។ អគ្គនាយកដ្ឋាន​កសិក​ម្ម នឹង​បន្ត​រៀបចំ​សិក្ខា សាលា​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​បច្ចេក ទេស​ដល់​បណ្ដា​ក្រុមហ៊ុន ម្ចាស់​ចម្ការ កសិដ្ឋាន សហគមន៍​កសិកម្ម និង​អ្នកពាក់ព័ន្ធ ដែល​បានដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ ហើយក៏​នឹង​អញ្ជើញ​តំណាង​ក្រុមហ៊ុននាំចេញ​ស្វាយ សហគមន៍​កសិកម្ម ម្ចាស់​ចម្ការ និង​មន្ត្រី​ជំនាញ​មកពី​មន្ទីរ​កសិក​មម្ម​ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កំពង់ធំ បាត់ដំបង និង​ស្ទឹង ត្រែង​ឲ្យ​ចូលរួម​ផងដែរ។ មួយវិញទៀត អគ្គនាយកដ្ឋាន​បាននិងកំពុង​ចុះ​វាយតម្លៃ​លើ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ការធ្វើ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ទឹក​ក្តៅ (Hot Water Treatment, HWT) និង​ចំហាយ ទឹក​ក្តៅ (Vapor Heat Treatment, VHT)។

យោង​លើ​លក្ខខណ្ឌ​បច្ចេក ទេស​មាន​ក្រុមហ៊ុន​ចំនួន ០៣ ត្រូវបានធ្វើ​ការវាយតម្លៃ​លើ HWT និង ០១ លើ VHT រួមមាន៖

១- ក្រុមហ៊ុន បឹងកេត ហ្វ្រេស ហ្រ៊ូ​ត ឯ.ក ក្រុមហ៊ុន Long Wo Agriculture(Cambodia) Co., Ltd ក្រុមហ៊ុន​ទាំងពីរ​មាន​ទីតាំង​ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​ក្រុមហ៊ុន អាល់​ហ្សា​ហ្ស៊ី​លេន ហ្វ៊ូ​ដ ភី​ធី​អ៊ី មាន​ទីតាំង​ក្នុង​ផ្សារ​ហ៊ុន​ទី ស្ថិតនៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​ទាំង ៣ កំពុង​តម្លើង​ម៉ាស៊ីន HWT គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់​ខែធ្នូ​នេះ។

២- ក្រុមហ៊ុន បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័​រ ហាយ-ថេ​ក ឌី​វេឡុ​ប​ម៉ិ​ន ឯ.ក មាន​ទីតាំងនៅ​ស្រុក​កំពង់ សីលា ខេត្ត​ព្រះសីហនុ កំពុង​តម្លើង​ម៉ាស៊ីន VHT គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់​ខែធ្នូ​នេះ៕

#អរគុណសន្តិភាព