រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ជុំ​ទី៧

ភ្នំពេញ៖  រាជ​រដ្ឋាភិបាល សម្រេច​ដាក់ចេញ​នូវ​វិធាន​ការបន្ថែម ជុំ​ទី៧ ក្នុង​គោលបំណង ទី១៖ បន្ត​ដាក់ចេញ និង​អនុវត្ត​វិធានការ​រក្សា​លំនឹង​អាជីវកម្ម ខណៈដែល​កម្ពុជា កំពុង​បន្ត​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ក៏ដូចជា​ទ្រទ្រង់ និង​ស្ដារ​អាជីវកម្ម និង​ធុរកិច្ច ឲ្យ​ងើប​ឡើងវិញ ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច នៅក្នុង​បរិការណ៍​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ និង​ទី២៖ បន្ត​ជួយ​ទំនុកបម្រុង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​តាមរយៈ​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់ ដើម្បី​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​បំផុត​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩។

សេចក្ដីណែនាំ​បន្ថែម​នេះ បាន​បញ្ជាក់ថា ក្រោយពី​បាន​ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ និង​ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បុ​រេ​សកម្ម វិធានការ​ជុំ​ទី៧ ត្រូវបាន​រៀបចំឡើង និង​រួមមាន ដូចខាងក្រោម៖

* ទី១៖ វិធានការ​បន្ត​ជួយ​វិស័យ​កាត់ដេរ-វាយ​ន​ភណ្ឌ, ស្បែកជើង, ផលិតផល​ធ្វើដំណើរ, កាបូប និង​វិស័យ​ទេសចរណ៍

*ទី២៖ វិធានការ​បន្ត​ជួយ​វិស័យ​អាកាសចរណ៍

* ទី៣៖ វិធាន​ការជួយ​រោងចក្រ, សហគ្រាស និង​អាជីវកម្ម ក៏ដូចជា​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ-និយោជិត

* ទី៤៖ វិធានការ​ទ្រទ្រង់​កំណើន

* ទី៥៖ ការបន្ធូរបន្ថយ​ការអនុវត្ត​ពន្ធ​កាត់​ទុក​លើ​ការប្រាក់​សម្រាប់​អ្នកផ្ដល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក (Withholding Tax)

* ទី៦៖ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ៕

#អរគុណសន្តិភាព