ឯក​ឧត្តម អ៊ុន ចាន់ដា អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ និង​ពិនិត្យ​ស្ថានភាព​ស្ពាន-ផ្លូវ​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្ត​កំពង់ចាម

ឯក​ឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបាល​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ២០២៣ បាន​ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា ពលរដ្ឋ និង​ពិនិត្យ​ស្ថានភាព​ស្ពាន​ភូមិវាល ឃុំពាមប្រធ្នោះ ស្រុក​កោះសូទិន និងឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ដើម្បី​លើក​គម្រោង​ស្ថាបនា​ស្ពាន​បេតុង​ថ្មី ខណៈ​ស្ពាន​ចាស់​មួយ​នេះ​មាន​ស្ថានភាព​ទ្រុឌ​ទ្រោម​។ បន្ទាប់មកឯក​ឧត្តម​អភិបាល​ខេត្ត និង​ក្រុម​ការងារ​បាន​បន្ត​ចុះ​ពិនិត្យ​ផ្លូវលេខ ៧០B ដែលរង​ការខូចខាត​ជា​អន្លើ ដោយ​ឯក​ឧត្តម​អភិបាល​ខេត្ត​បាន​ស្នើ​ឱ្យមន្ទីរ​ជំនាញ​ធ្វើ​ការជួស​ឡើង​វិញ​ជា​បន្ទាន់​។