ឯកឧត្តម ម៉ៅ ធនិន បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ករណី​សំ​ណេីចំនួន ១១ករណី​ នៅស្រុកអង្គរជ័យ

ព្រឹក​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ករណី​សំ​ណេីរ​សូម​ណូម​ពរ​ផ្លូវ​ធ្វើ​ដំណើរ​ ចំនួន១១ ករណី​ មាន​ចំនួន ៧​ ឃុំ ។

ការ​ជួប​សំណេះសំណាល​ធ្វើ​ឡេីង​នៅ​បរិវេណ​ វត្ត​ត្រ​ពាំង​ខ្វា ឃុំ​ភ្នំកុង ស្រុក​អង្គរជ័យ​ ខេត្តកំពត ក្នុង​ឱកាស​ចុះ​ជួប​ឯកឧត្តម​ ក៏​បាន​ឱ្យ​ក្រុមការងារ​រៀប​ចំ​អាហារ​ថ្ងៃ​ត្រង់​ជូន​ប្រជាពលរដ្ឋ​ ដែល​បា​ន​មក​ចូល​រួម​ទាំង​អស់​គ្នា​ផង​ដែរ​។