ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តីពីការកំណត់ទំហំទទឹងផ្លូវ ទន្លេ ព្រែក បឹង ប្រឡាយ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំសម្របសម្រួលក្នុងកិច្ចប្រជុំ ស្តីពីការកំណត់ទំហំទទឹងផ្លូវសាធារណៈ ទន្លេ ព្រែក បឹង ប្រឡាយ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិនាងលើង ឃុំតាប្រុក ស្រុកចំការលើ នៅសាលប្រជុំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម។