រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ជួបពិភាក្សា​ការងារ​ជាមួយ​និ​សិត្​ស មក​ពីសា​កល​វិទ្យាល័យ Tohoku នៃ​ប្រទេស​ជប៉ុន

កំពង់ឆ្នាំង ÷ នៅ​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ លោក លៀង ជុំ​សុ​បិន្​ត នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង រួម​នឹង​មន្ទីរ​ពាក់ព័ន្ធ​បាន​ជួបពិភាក្សា​ការងារ ជាមួយ​និ​សិត្​សម​ក​ពី​សកលវិទ្យាល័យ TohoKu ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​កញ្ញា Miku Okuba ដើម្បី​សិក្សា​អំពី​ស្ថាបត្យកម្ម និង​ការរចនា​ទីក្រុង កំពុង​ស្រាវជ្រាវ​លើ​ការ​បំប្លែង​លំហ និង​បរិបទ មុន និង​ក្រោយ​គម្រោងការ​តាំងទីលំនៅ​ស្នាក់នៅ​ផ្ទះ​បណ្តែត​ទឹក​និង​គ្រោះ​ទឹកជំនន់ ក្នុង​ខេត្ត​កំពង់ឆ្នាំង​។ កញ្ញា Miku Okuba (មី​គុ អូ​គុបា) បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​គម្រោងការ​តាំងទីលំនៅ​ផ្ទះ​បណ្តែត​ទឹក…

Continue Readingរដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ជួបពិភាក្សា​ការងារ​ជាមួយ​និ​សិត្​ស មក​ពីសា​កល​វិទ្យាល័យ Tohoku នៃ​ប្រទេស​ជប៉ុន

អភិបាលខេត្ត​កំពង់ឆ្នាំង ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប

ខេត្ត​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប នារ​ដូវ​វស្សា​។ ទឹកទន្លេ​នៅ​ថ្ងៃនេះ​មាន​កម្ពស់ ៦,៤០ម៉ែត្រ មិនទាន់​មាន​បញ្ហា​ប្រឈម​អ្វី​នៅឡើយ តែ​អាជ្ញាធរ និង​សមត្ថកិច្ច​យើង​គ្រប់​ជាន់ថ្នាក់ បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការ​អន្តរាគមន៍​ក្នុងករណី​មាន​គ្រោះ​ទឹកជំនន់​។

Continue Readingអភិបាលខេត្ត​កំពង់ឆ្នាំង ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប

អភិបាល​ខេត្ត​កំពង់​ឆ្នាំង បានអម​ដំណើរ​សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​រៀបចំ​ទីតាំង​ត្រៀម​រៀបចំ​ព្រះ​រាជ​ពិធី “រុក្ខ​ទិវា ៩ កក្កដា”

នា​ព្រឹក​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៣ ឯក​ឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់​ឆ្នាំង បានអម​ដំណើរ​សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ព្រះបរម​រាជ​វាំង អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​រៀបចំ​ទីតាំង​ត្រៀម​រៀបចំ​ព្រះ​រាជ​ពិធី "រុក្ខ​ទិវា ៩ កក្កដា" នៅ​ស្ថានីយ៍​ដាំឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មា នក ស្ថិត​ក្នុង​ភូមិអូរកាខុប ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​ករុណា​ព្រះ​បាទ​ស​ម្តេច​ព្រះប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការ:ដ៏​ខ្ពង់ខ្ពស់​បំផុត​។…

Continue Readingអភិបាល​ខេត្ត​កំពង់​ឆ្នាំង បានអម​ដំណើរ​សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​រៀបចំ​ទីតាំង​ត្រៀម​រៀបចំ​ព្រះ​រាជ​ពិធី “រុក្ខ​ទិវា ៩ កក្កដា”

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ

នៅថ្ងៃ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្ដីពី វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជន បទ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង តំណាងអង្គការនានា លោក លោកស្រីអភិបាលក្រុង ស្រុក និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ទឹកស្អាត ទទួលបានគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំក្រសួងរួចហើយ និងកំពុងតែអនុវត្តនូវកិច្ចសន្យា។ ផ្ដើមអនុវត្តគម្រោងសាងសង់បណ្តាញលូតភ្ជាប់ចេញពីលំនៅឋាន ហាងអាជីវកម្ម របស់បងប្អូនប្រជាពលរដ្ឋ អាជីវករនៅក្រុងកំពង់ឆ្នាំង។ ឯកឧត្តមបានគូសបញ្ជាក់ អំពីការបង្វែរទិសដៅ នៃគម្រោងនៅបណ្តាញខ្សែផ្លូវមួយ ចំនួនស្ថិតក្នុងគម្រោងសាងសង់ផ្លូវ ដោយសារការយកចិត្តទុកដាក់គិតគូរ និងទឹកចិត្តដ៏ថ្លៃថ្លាពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់ប្រជាពល រដ្ឋ មកកាន់ប្រព័ន្ធលូមេដោយឥតគិតថ្លៃ។ ឯកឧត្តមបានបន្តថា ការធ្វើអនាម័យសម្អាតបរិស្ថាន គឺជាជំនួយការដ៏ល្អបំផុតដើម្បីបញ្ចៀសការកកស្ទះប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ទាំងអស់គ្នានៅក្នុងក្រុង ខេត្ត និងស្រុកមួយចំនួន ។ ការបែងចែកទទួលខុសត្រូវ នូវផ្លូវមួយចំនួនតាមការកំណត់របស់អាជ្ញាធរ ហើយការងារនេះ នឹងចូលរួមធ្វើជាប្រចាំទាំងអស់គ្នា ។ ព្រោះអនាម័យក្នុងក្រុង ស្រុក ខេត្ត វាមានសារៈសំខាន់ណាស់សម្រាប់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តពិសេសសម្រាប់ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរបរទេស ដែលបានមកលេងកម្សាន្ត ទស្សនាតាមដងផ្លូវ និងរមណីយដ្ឋាននានាផងដែរ។ ឯកឧត្តមបានបន្តទៀតថា ការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់របស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ក៏ដូចជានៅមុខលំនៅឋាននានា គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាសោភណភាពទីក្រុង។ គ្រប់សមាសភាពពាក់ព័ន្ធនានា ត្រូវបែងចែកការទទួលខុសត្រូវតាមដងផ្លូវដែលបានបែងចែករបស់មន្ទីរបរិស្ថាន ព្រោះសំរាមកើតចេញដោយសារតែប្រជាពលរដ្ឋ ជាអ្នកគ្រប់គ្រងកាកសំណល់រឹង រាវ ។ ដូច្នេះប្រជាពលរដ្ឋ ត្រូវចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយធ្វើអនាម័យសម្អាតបរិស្ថានតាមមុខផ្ទះ ដោយធ្វើការវេចខ្ចប់សំរាមដាក់ស្បោងប្លាសស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនមកប្រមូលសំរាម។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ខេត្ត…

Continue Readingរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ

ផ្លូវកៅស៊ូមួយខ្សែនៅស្រុកកំពង់ត្រឡាចបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

កំពង់ឆ្នាំង៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង១១៦,៦៤ គ.ម និងផ្លូវ បេតុងប្រវែង ៣,៤១ គ.ម ជានិមិត្តរូប តំណាងឲ្យខេត្តគោលដៅទាំង៦ របស់ គម្រោងកែលម្អផ្លូវជនបទ ជំហាន២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន បានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ពិធីសម្ពោធប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ, ឯកឧត្តម វូ គួឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់​ស្ថានទូត…

Continue Readingផ្លូវកៅស៊ូមួយខ្សែនៅស្រុកកំពង់ត្រឡាចបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ សម្រាប់ជុំទី៣

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ សម្រាប់ជុំទី៣ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។ វគ្គបណ្ដុះបណ្ដាលស្ដីពីការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ សម្រាប់ជុំទី៣ ដែរ…

Continue Readingអភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ សម្រាប់ជុំទី៣

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះប្រតិបត្តិការការពារព្រៃជម្រកត្រីជុំវិញបឹងទន្លេសាប

កំពង់ឆ្នាំ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានចុះអនុវត្តន៍ច្បាប់ ស្ដីពីការ ការពារដីព្រៃជាតំបន់ជម្រកត្រីពងនៅស្រុកកំពង់លែង ដែលដឹកនាំដោយ ឯក ឧត្តម ស៊ុនសុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយក្រុមការងារចម្រុះក្នុងខេត្តជាច្រើននាក់ផងដែរ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលធ្លាប់តែជាជម្រកត្រីពងកូន ខួបប្រាំងខួបវស្សានោះ បាន និងកំពុងរងការបំផ្លិចបំផ្លាញហិនហោចជាបណ្ដើរៗហើយ ពិសេសនៅរដូវប្រាំងនេះ ផ្សែងហុយខ្មួលខ្មាញ់ចេញពីការដុតព្រៃលិចទឹកទាំងនោះ កើតមានស្ទើរគ្រប់ទីកន្លែង ដែលសកម្មភាពល្មើសនេះ ហាក់គឃ្លើននឹងច្បាប់ពេញទំហឹង។ ឯកឧត្តមបានលើកឡើងទៀតថា…

Continue Readingរដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះប្រតិបត្តិការការពារព្រៃជម្រកត្រីជុំវិញបឹងទន្លេសាប

អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបាននាំយកជូនគ្រួសារគ្មានផ្ទះសំបែងនៅស្រុកស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជួបការលំបាក មិនមាន ដី ផ្ទះសំបែងសមរម្យ ដោយរស់នៅពឹងផ្អែក លើដីរបស់បងប្អូនចំនួន ០២គ្រួសារ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោចអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ។ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត…

Continue Readingអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបាននាំយកជូនគ្រួសារគ្មានផ្ទះសំបែងនៅស្រុកស្រុករលាប្អៀរ