ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញប្រគេនសម្ពត់-ទៀនព្រះវស្សា គ្រឿងបរិក្ខាដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤វត្ត
ព្រឹកថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្ដម ហង្ស ជឿន និងលោកជំទាវ រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអង្គភាពក្នុងខេត្ត និងស្រុក ឃុំ ភូមិនៃស្រុកបុរីអូរស្វាយសែនជ័យ ពុទ្ធបរិស័ទ្ទ បានអញ្ជើញប្រគេនសម្ពត់-ទៀនព្រះវស្សា គ្រឿងបរិក្ខាដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤វត្ត រួមមានវត្តគិរីសុវណ្ណរាម ឬទ្ធីសែនជ័យ វត្តរដ្ឋជយធម្មារាម វត្តព្រះស្រែមាសរាជមហាវិហារ និងវត្តអម្ពវណារាម…