Category: កាកបាទក្រហម

  • លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយប្រធានបទអំពី «ការលុបបំបាត់ការ​ចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន» នៅខេត្តតាកែវ

    លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយប្រធានបទអំពី «ការលុបបំបាត់ការ​ចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន» នៅខេត្តតាកែវ

    លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញអធិបតីក្នុងពិធីផ្សព្វផ្សាយប្រធានបទអំពី «ការលុបបំបាត់ ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ និងនាំយកអំណោយប្រគល់ជូនពលរដ្ឋ​មានផ្ទុកមេរោគអេដស៍ចំនួន ១៥គ្រួសារ ស្ថិតនៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

  • ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១៨គ្រួសារ ក្នុងស្រុកបន្ទាយមាស ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

    ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១៨គ្រួសារ ក្នុងស្រុកបន្ទាយមាស ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

    ឯកឧត្តម ជាវ តាយ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដំណើរដោយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ ចំនួន ១១៨គ្រួសារ នៅក្នុងស្រុកបន្ទាយមាស ដែលពិធីនេះធ្វើឡើងនៅ វត្តសំរោង ក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាសខេត្តកំពត។ មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹក របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ នាឱកាសនោះ ។ ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេ តែងតែគិតគូរ ជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលជួបការលំបាក ខ្វះខាត មានជំងឺ ចាស់ជរា ស្ត្រី មេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះក្នុងស្ថានភាពដោយសារជំងឺកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ហើយក៏មិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងអាហារនិងគ្មានអាជ្ញាធរសមត្ថកិច្ចដឹងឮឬដោះស្រាយឡើយ។ ជាក់ស្តែងក្នុងអំឡុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជាយើងទទួលរងនូវវិបត្តិការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ សម្តេចទាំងទ្វេរបានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ត ដើម្បីការពារសុខមាលភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការផ្ដល់សាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងបានការដាក់ចេញវិធានការសំខាន់ៗរួមនឹង បទបញ្ជា ក្នុងការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ពិសេសការស្វែងរកវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋគ្រប់រូបឱ្យទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យមានភាពស៊ាំនឹងជំងឺកូវីដ១៩ក្នុងសហគមន៍ សំដៅឱ្យការរស់នៅតាមគន្លងថ្មី […]

  • រដ្ឋបាលខេត្តសៀមរាប ផ្តល់ស្បៀងអាហារដល់គ្រួសារក្រីក្រចំនួន ១ពាន់គ្រួសារ ស្ថិតក្នុងតំបន់ក្រហម

    រដ្ឋបាលខេត្តសៀមរាប ផ្តល់ស្បៀងអាហារដល់គ្រួសារក្រីក្រចំនួន ១ពាន់គ្រួសារ ស្ថិតក្នុងតំបន់ក្រហម

    សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកនូវស្បៀងអាហារ ដើមី្បធ្វើការផ្គត់ផ្គងដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រ១,ក្រ២ ចំនួន ១ពាន់គ្រួសារ ដែលមាន ២៣ភូមិ ស្ថិតក្នុងសង្កាត់ចំនួន ៧ នៃក្រុងសៀមរាប ដែលបានបិទខ្ទប់ជាបណ្តោះអាសន្ន ស្ថិតក្នុងតំបន់ក្រហម និងលឿងទុំ។ ក្នុងសកម្មភាពធ្វើការបែងចែកនូវគ្រឿងឧបភោគបរិភោគនេះ មាន អង្ករ , ត្រីខ , មី , ទឹកត្រី ,ទឹកស៊ីអុីវ , សាច់ជ្រូក ,ស្ករសរ និងពង់មាន់ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និង ឯកឧត្តម ប្រាក់ សុភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយ មានការចូលរួមពីសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជាខេត្ត ជាច្រើននាក់ ចូលរួម ក្នុងការចុះចែកជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅព្រឹកថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២១នេះ ។ តាមការបញ្ជាក់របស់ឯកឧត្តម គុជ លីណា បានឲ្យដឹងថា ដើមី្បអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ […]

  • អង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី២ ពីកាកបាទក្រហមកម្ពុជា

    អង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី២ ពីកាកបាទក្រហមកម្ពុជា

    នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយជាលើកទី២ ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ-បុគ្គលិកនៃអង្គការផ្ទះបាយកុមារ ដែលបានជួយដល់កុមារទុរគត កុមារកំព្រាគ្មានទីពឹង ឱ្យមានអាហារបរិភោគ និងទទួលបានការសិក្សារៀនសូត្រ បណ្តុះបណ្តាលយុវជនឱ្យមានចំណេះដឹង ហើយធ្វើការចែករំលែកក្តីស្រឡាញ់ដល់កុមារៗជំនាន់ក្រោយៗទៀត។ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ការឧបត្ថម្ភជាបន្តបន្ទាប់ និងបានផ្តល់អំណោយជូននាពេលនេះរួមមាន ៖ ខ្ញីទឹកឃ្មុំឌូឌឺវី ៥កេស, ច្រាស់ដុសធ្មេញ ២កេស, កន្ត្រៃកាត់ក្រចក […]

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់អំណោយជាសម្ភារប្រើប្រាស់ រួមទាំងភេសជ្ជៈមួយចំនួន ជូនកុមារនៅអង្គការអាហ្វេស៊ីបកម្ពុជា

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់អំណោយជាសម្ភារប្រើប្រាស់ រួមទាំងភេសជ្ជៈមួយចំនួន ជូនកុមារនៅអង្គការអាហ្វេស៊ីបកម្ពុជា

    ទោះក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ក៏ឡើយ កាកបាទក្រហមកម្ពុជា ដែលមានកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅតែបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះយ៉ាងសស្រាក់សស្រាំ តែបែបគន្លងថ្មី។ ជាក់ស្ដែងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដោយនាំយកនូវអំណោយជាសម្ភារប្រើប្រាស់ និងភេសជ្ជៈមួយចំនួនទៀត ជូនដល់កុមារី និងបុគ្គលិក នៃអង្គការអាហ្វេស៊ីបកម្ពុជា។ លោកស្រី ម៉ម សុម៉ាលី ជាស្ថាបនិកមជ្ឈមណ្ឌលនេះ បានលើកឡើងទាំងទឹកភ្នែក និងទឹកចិត្ដរំភើបជាពន់ពេកថា លោកស្រី និងកុមារនៃអង្គការអាហ្វេស៊ីបកម្ពុជា ពិតជាសប្បាយចិត្ដណាស់ ដឹងគុណបុណ្យមិនអាចកាត់ថ្លៃបាន នូវទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់បែបយ៉ាងចំពោះជីវភាពរបស់ប្រជាជន ជាពិសេស ផ្ដល់ក្តីសង្ឃឹម […]

  • កាកបាទក្រហមកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍លើកទី១៨ តាមប្រព័ន្ធវីដេអូ

    កាកបាទក្រហមកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍លើកទី១៨ តាមប្រព័ន្ធវីដេអូ

    កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ស្ដីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍លើកទី១៨ តាមប្រព័ន្ធវីដេអូ ដែលប្រព្រឹត្ដទៅរយៈពេល២ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលសមាគមជាតិកាកបាទក្រហមថៃ ធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ កាកបាទក្រហមកម្ពុជា ក៏មានការអញ្ជើញចូលរួមដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា, លោក យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហកម្ពុជា និងមន្ដ្រីកាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។ ខាងក្រោមនេះជា លទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍លើកទី១៨ ដែលប្រកាស ដោយកាកបាទក្រហមកម្ពុជា៖

  • កាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១០៩ គ្រួសារ

    កាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១០៩ គ្រួសារ

    ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត