គ្រោះទឹកជំនន់៖ រដ្ឋាភិបាលត្រូវការថវិកា ៩១លានដុល្លារ ដើម្បីស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ
ភ្នំពេញ៖ ក្រោយពីរងផលប៉ះពល និងខូចខាតដោយសារជំនន់ទឹកភ្លៀង និងគ្រោះធម្មជាតិ ក្រសួងអភិវឌ្ឍជនបទ ត្រូវការថវិកាប្រហែល ៩១ លានដុល្លារ ដើម្បីស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ឯកឧត្តម ចាន់ ដារ៉ុង បានថ្លែងនៅក្នុងសន្និសីទថា ក្រោយការវាយតម្លៃលើការខូចខាតពីទឹកជំនន់ឆ្នាំ២០២០នេះ បានធ្វើឲ្យខូចខាតផ្លូវចំនួន ៦៥៩ ខ្សែ ស្មើប្រវែង ៥៣២៩ គីឡូម៉ែត្រ ហើយដើម្បីស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រសួងអភិវឌ្ឍជនបទត្រូវការថវិកាប្រហែល ៩១ លានដុល្លារ ។ គ្រោះជំនន់ទឹកភ្លៀងឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ ២៥ ខេត្តក្រុង តែក្នុងចំណោមនោះខេត្ត ៩ រងការខូចខាតធ្ងន់ធ្ងរជាងគេ គឺមាន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្តាល កំពង់ឆ្នាំង និងឧត្តរមានជ័យ៕ #អរគុណសន្តិភាព