Category: ព័ត៌មានជាតិ

  • ក្រសួងមហាផ្ទៃ ចេញសេចក្តីជូន​ដំណឹងស្តី​ពីការ​គ្រប់គ្រង​ជន​បរទេស​អន្តោ​ប្រវេសន្ត​នៅ​កម្ពុជា

    ក្រសួងមហាផ្ទៃ ចេញសេចក្តីជូន​ដំណឹងស្តី​ពីការ​គ្រប់គ្រង​ជន​បរទេស​អន្តោ​ប្រវេសន្ត​នៅ​កម្ពុជា

    ក្រសួងមហាផ្ទៃ ចេញ​​​សេចក្តីជូនដំណឹង​​​ស្តីពី​​​ការគ្រប់គ្រង​​​ជនបរទេស​​​អន្តោ​​​ប្រវេ​​​សន្ត​​​នៅ​​​កម្ពុជា​​​ចេញ​​​​​សេចក្តីជូនដំណឹង​​​​​ស្តីពី​​​​​ការគ្រប់គ្រង​​​​​ជនបរទេស​​​​​អន្តោ​​​​​ប្រវេ​​​​​សន្ត​​​​​នៅ​​​​​កម្ពុ​ជាត​ស្ថិតនៅ​ជា​គ្រោះ​ហានិភ័យ​ចំពោះ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាន​ស្នើសុំ​គោលការណ៍​ដឹកនាំ និង​បានទទួល​នូវ​ការគាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដោះស្រាយ​កិច្ចការ​នេះ​ប្រកបដោយ​ការ​បេ្ត​ជ្ញា​ចិត្ត និង​ការទទួលខុសត្រូវ​ចំពោះ​ផលប្រយោជន៍​ជាតិ។ ខាងក្រោម​នេះ​គឺជា​សេចក្តីជូនដំណឹង​ស្តីពី​ការគ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​កម្ពុជា៖

  • ប្រជាជន​ទីទ័លក្រ ៤០គ្រួសារ នៅ​ស្រុក​វ៉ារិន ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

    ប្រជាជន​ទីទ័លក្រ ៤០គ្រួសារ នៅ​ស្រុក​វ៉ារិន ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

    លោក ឃុ​ត វុ​ត្យា​រិ​ទ្ធិ ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ មាន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជនពិការ​ទីទ័លក្រ​ចំនួន៤០គ្រួសារ នៅ​ស្រុក​វ៉ារិន។ លោក  ឃុ​ត វុ​ទ្យា​រិ​ទ្ធិ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្តសៀមរាប ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ។ លោក ឃុ​ត វុ​ទ្យា​រិ​ទ្ធិ ក៏បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ-១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេល​នេះឡើយ ទោះបី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា  ដោយ​ធ្វើ​អនាម័យ​សុខភាព​ឱ្យបាន​ជាប្រចាំ ដើម្បី​ការពារ​អាយុជីវិត សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ក្រុមគ្រួសារ​កុំឱ្យ​មាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ៕

  • រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅ​ស្តុ​ប​វត្ត​នាគ​វ័ន និង​ស្ដុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់

    រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅ​ស្តុ​ប​វត្ត​នាគ​វ័ន និង​ស្ដុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់

    រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅ​ស្តុ​ប​ចំនួន​ពីរ គឺ​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ និង​ស្តុ​ប​វត្ត​នាគ​វ័ន​ដើម្បីឱ្យ​ចរាចរណ៍​មាន​ភាពល្អប្រសើរ​ជាង​មុន​ខណៈ​ស្តុ​ប​ទាំងពីរ​នេះ​តែងតែ​កកស្ទះ​ចរាច​ណ៍​រាល់​ថ្ងៃនោះ។ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការកែ​ប្រព័ន្ធ​លំហូរ​សារា​ចរណ៍​នៅ​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ពង្រីក​ផ្លូវ​ព្រះ​មុ​នី្ន​វង្ស​ឱ្យបាន​បី​គន្លង និង​ផ្លូវ​លេខ២៧១ បី​គន្លង ជាមួយនឹង​ការយក​កា​រ៉ា​ស់​សាំង​សូ​គី​មិច​នៅ​ច្រមុះ ជ្រូក​នេះ​ចេញ​ផងដែរ។ ដោយឡែក​នៅ​ស្តុ​ប​វត្ត​នាគ​វ័ន​វិញ ក៏មាន​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​ផងដែរ ដោយ​នឹងធ្វើ​ការបើកផ្លូវ២២១ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ខណ្ឌទួលគោក​ដែល​បច្ចុប្បន្ននេះ​បិទ​មិនអោយ​ធ្វើ​ចរាចរណ៍​ឡើងមក​លើផ្លូវ​សហព័ន្ធរុស្ស៊ី​និង​កាត់​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី​ចូលទៅ​វត្ត​នាគ​វ័ន​ឱ្យ​ដំណើរការ​ចរាចរណ៍ តែ​មិន​អនុញ្ញាតឱ្យ​បត់​ឆ្វេង បត់​ស្ដាំ​ចុះ​ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទៅលើ​កំណាត់​ផ្លូវ​លេខ២២១នេះឡើយ៕

  • កម្ពុជារកឃើញករណីវិជ្ជមាន​កូវីដ១៩​ ថ្មី ​ចំនួន ​១៥នាក់ ​បន្ថែមទៀត​ ធ្វើឱ្យ​ករណី​សរុប​កើន​ដល់​១៥៦

    កម្ពុជារកឃើញករណីវិជ្ជមាន​កូវីដ១៩​ ថ្មី ​ចំនួន ​១៥នាក់ ​បន្ថែមទៀត​ ធ្វើឱ្យ​ករណី​សរុប​កើន​ដល់​១៥៦
  • ដើមឈើចាំស្នេហ៍ជាដើមឈើអច្ឆរិយៈមួយ

    ដើមឈើចាំស្នេហ៍ជាដើមឈើអច្ឆរិយៈមួយ

    ប្រភព៖ ក្រសួងព័ត៌មាន

  • សម្តេច​តេ​ជោ ផ្ញើ​សារ​ក្រៀ​ន​រំលឹក​ឱ្យ​បងប្អូន​ប្រជាជន​ខ្មែរ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ-១៩ កុំ​ធ្វេសប្រហែស​ឱ្យសោះ

    សម្តេច​តេ​ជោ ផ្ញើ​សារ​ក្រៀ​ន​រំលឹក​ឱ្យ​បងប្អូន​ប្រជាជន​ខ្មែរ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ-១៩ កុំ​ធ្វេសប្រហែស​ឱ្យសោះ

    នៅ​ព្រឹក​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​អនាម័យ ដោយ​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​ការពារ​នូវ​ជំងឺឆ្លង​សកល​គឺ​វីរុស កូ​វីដ-១៩ ។ «សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ? សំខាន់​នៅពេលនេះ សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ-១៩ អោយសោះ។ ថ្មីៗនេះ​កម្ពុជា​យើង​មាន​អ្នកដំណើរ​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី ១៥ នាក់​ទៀត ដែលមាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ដែល​កំពុង​ដាក់អោយ​ព្យាបាល​ជាបន្ទាន់។ មកទល់ពេលនេះ នៅក្នុង​ប្រទេស​យើង​គឺមាន​អ្នក​ឆ្លង​កូ​វីដ-១៩ សរុប​ចំនួន ១៥៦ នាក់ ដែល​បាន​ព្យាបាល​ជាសះស្បើយ ១៣៣នាក់។ ជំងឺ​កូ​វីដ-១៩ គឺ​នៅតែ​ជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ធ្វេសប្រហែស​អោយសោះ ហើយ​សូម​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល ឬ​ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​អោយបាន​ត្រឹមត្រូវ។ ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន​ដូចជា​ទីផ្សារ និង ផ្សារ​ទំនើប តូប​លក់ដូរ​ទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​ទទួល​បានការ​អនុ​ញ្ញា​ត្តិ​អោយ​បើក​ដំណើរការ ជាពិសេស​មន្ទី​ពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​ត្រូវតែមាន​ទឹក​អាល់កុល ចឹ​ល​សម្លាប់​មេរោគ និង​ម៉ាស សម្រាប់​អតិថិជន រួមទាំង​អ្នកជំងឺ នឹង​បងប្អូន​មក​សួរសុខទុក្ខ​ពាក់​ការពារ​ចៀសវាង​ការឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ធ្វើតាម​ការណែនាំ​រប​ស់​ក្រសួង​ស​ខា​ភិ​បាល​អោយបាន​ខ្ជាប់ខ្ជួន។ សូម​ជូនពរ​បងប្អូន​ធ្វើដំណើរ​មាន​សុខ​សុវត្ថិភាព […]