ព័ត៌មាន

រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅ​ស្តុ​ប​វត្ត​នាគ​វ័ន និង​ស្ដុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់

រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅ​ស្តុ​ប​វត្ត​នាគ​វ័ន និង​ស្ដុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅ​ស្តុ​ប​ចំនួន​ពីរ គឺ​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ និង​ស្តុ​ប​វត្ត​នាគ​វ័ន​ដើម្បីឱ្យ​ចរាចរណ៍​មាន​ភាពល្អប្រសើរ​ជាង​មុន​ខណៈ​ស្តុ​ប​ទាំងពីរ​នេះ​តែងតែ​កកស្ទះ​ចរាច​ណ៍​រាល់​ថ្ងៃនោះ។ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការកែ​ប្រព័ន្ធ​លំហូរ​សារា​ចរណ៍​នៅ​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ពង្រីក​ផ្លូវ​ព្រះ​មុ​នី្ន​វង្ស​ឱ្យបាន​បី​គន្លង និង​ផ្លូវ​លេខ២៧១ បី​គន្លង ជាមួយនឹង​ការយក​កា​រ៉ា​ស់​សាំង​សូ​គី​មិច​នៅ​ច្រមុះ ជ្រូក​នេះ​ចេញ​ផងដែរ។ ដោយឡែក​នៅ​ស្តុ​ប​វត្ត​នាគ​វ័ន​វិញ ក៏មាន​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​ផងដែរ ដោយ​នឹងធ្វើ​ការបើកផ្លូវ២២១ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ខណ្ឌទួលគោក​ដែល​បច្ចុប្បន្ននេះ​បិទ​មិនអោយ​ធ្វើ​ចរាចរណ៍​ឡើងមក​លើផ្លូវ​សហព័ន្ធរុស្ស៊ី​និង​កាត់​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី​ចូលទៅ​វត្ត​នាគ​វ័ន​ឱ្យ​ដំណើរការ​ចរាចរណ៍ តែ​មិន​អនុញ្ញាតឱ្យ​បត់​ឆ្វេង បត់​ស្ដាំ​ចុះ​ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទៅលើ​កំណាត់​ផ្លូវ​លេខ២២១នេះឡើយ៕

សម្តេច​តេ​ជោ ផ្ញើ​សារ​ក្រៀ​ន​រំលឹក​ឱ្យ​បងប្អូន​ប្រជាជន​ខ្មែរ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ-១៩ កុំ​ធ្វេសប្រហែស​ឱ្យសោះ

សម្តេច​តេ​ជោ ផ្ញើ​សារ​ក្រៀ​ន​រំលឹក​ឱ្យ​បងប្អូន​ប្រជាជន​ខ្មែរ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ-១៩ កុំ​ធ្វេសប្រហែស​ឱ្យសោះ

នៅ​ព្រឹក​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​អនាម័យ ដោយ​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​ការពារ​នូវ​ជំងឺឆ្លង​សកល​គឺ​វីរុស កូ​វីដ-១៩ ។ «សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ? សំខាន់​នៅពេលនេះ សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ-១៩ អោយសោះ។ ថ្មីៗនេះ​កម្ពុជា​យើង​មាន​អ្នកដំណើរ​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី ១៥ នាក់​ទៀត ដែលមាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ដែល​កំពុង​ដាក់អោយ​ព្យាបាល​ជាបន្ទាន់។ មកទល់ពេលនេះ នៅក្នុង​ប្រទេស​យើង​គឺមាន​អ្នក​ឆ្លង​កូ​វីដ-១៩ សរុប​ចំនួន ១៥៦ នាក់ ដែល​បាន​ព្យាបាល​ជាសះស្បើយ ១៣៣នាក់។ ជំងឺ​កូ​វីដ-១៩ គឺ​នៅតែ​ជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ធ្វេសប្រហែស​អោយសោះ ហើយ​សូម​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល ឬ​ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​អោយបាន​ត្រឹមត្រូវ។ ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន​ដូចជា​ទីផ្សារ និង ផ្សារ​ទំនើប តូប​លក់ដូរ​ទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​ទទួល​បានការ​អនុ​ញ្ញា​ត្តិ​អោយ​បើក​ដំណើរការ ជាពិសេស​មន្ទី​ពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​ត្រូវតែមាន​ទឹក​អាល់កុល ចឹ​ល​សម្លាប់​មេរោគ និង​ម៉ាស សម្រាប់​អតិថិជន រួមទាំង​អ្នកជំងឺ នឹង​បងប្អូន​មក​សួរសុខទុក្ខ​ពាក់​ការពារ​ចៀសវាង​ការឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ធ្វើតាម​ការណែនាំ​រប​ស់​ក្រសួង​ស​ខា​ភិ​បាល​អោយបាន​ខ្ជាប់ខ្ជួន។ សូម​ជូនពរ​បងប្អូន​ធ្វើដំណើរ​មាន​សុខ​សុវត្ថិភាព …

សម្តេច​តេ​ជោ ផ្ញើ​សារ​ក្រៀ​ន​រំលឹក​ឱ្យ​បងប្អូន​ប្រជាជន​ខ្មែរ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ-១៩ កុំ​ធ្វេសប្រហែស​ឱ្យសោះ Read More »