-
ឯកឧត្តម ខៀវ កាញារីទ្ធ៖ មន្ត្រីទើបចូលបម្រើការថ្មីក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ត្រូវតែចេះភាសាបរទេសមួយយ៉ាងតិច
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យមន្ត្រីទើបចូលបម្រើការថ្មីក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងភាសាបរទេសបន្ថែមលើជំនាញដែលខ្លួនមានស្រាប់ ដើម្បីមានសមត្ថភាពចូលរួមវេទិកានានាទាំងក្នុង និងក្រៅប្រទេស។ ថ្លែងបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹងអំពីច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងរចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន សម្រាប់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១នេះ នៅក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មានមិនមែនធ្វើការងារតែផ្សាយព័ត៌មានទេ គឺមានកិច្ចការងារជាច្រើនទៀតមានទំនាក់ទំនងជាមួយបរទេសដែលតម្រូវឱ្យមន្ត្រីត្រូវចេះភាសាបរទេស។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្តថា«ក្រៅពីការងារជំនាញរបស់ក្រសួងព័ត៌មាន យើងនៅមានកម្មវិធីច្រើនទៀតសម្រាប់ទំនាក់ទំនងជាមួយបរទេស។ ដូច្នេះការយល់ដឹងអំពីទំនាក់ទំនងបរទេស យល់ដឹងពីរចនាសម្ព័ន្ធរបស់គេ និយាយរួមបើសិនគ្មានកូវីដទេគឺមួយឆ្នាំៗគឺមានមន្ត្រីចេញទៅក្រៅប្រទេសច្រើនណាស់ ទាំងអ្នកចាស់និងអ្នកថ្មី ពីព្រោះយើងឱ្យអ្នកថ្មីដាក់អមអ្នកចាស់ដើម្បីស្វែងយល់ អ៊ីចឹងរៀនទាំងជំនាញ រៀនទាំងផ្នែកទំនាក់ទំនងអន្តរជាតិនិងផ្នែកផ្សេងៗទៀត មានតែជំនាន់នេះទេដែលប្រឡងមិនមានការបកប្រែ ជាធម្មតាមន្ត្រីចូលក្រសួងព័ត៌មានត្រូវតែចេះភាសាបរទេសមួយយ៉ាងតិច»។ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបន្ថែមថា ការណ៍ដែលឯកឧត្តម ជំរុញឱ្យមន្ត្រីរៀនភាសាបរទេសឱ្យចេះច្បាស់នេះគឺដើម្បីមានអនាគតល្អសម្រាប់មន្ត្រីខ្លួនឯង។ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានក្រើនរំឭកមន្ត្រីថ្មីទាំងអស់ត្រូវស្វែងយល់ពីសិទ្ធិ ច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលឱ្យបានច្រើនក្នុងពេលក្លាយជាមន្ត្រីរាជការ ដើម្បីអនុវត្តការងារឱ្យបានត្រឹមត្រូវ៕
-
លោកជំទាវ ម៉ែន សំអន លើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ «រំឭកគុណអង្គរ» ជាទិវាជាតិ
សៀមរាប៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ «រំឭកគុណអង្គរ» បែបនេះជាទិវាជាតិ សម្រាប់នាពេលអនាគតជាបន្តៗទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះនៅក្នុងឱកាសបើកព្រឹត្តិការណ៍បុណ្យរំឭកគុណអង្គរ និងជាការអបអរសាទរនៃពិធី រំឭកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលបានរៀបចំឡើងនៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប នៅព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដើម្បីរំឭកគុណ ដល់ បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថេរគង់ វង្សមកដល់សព្វថ្ងៃ ក៏ដូចជារំឭកឡើងវិញនូវកេរដំណែល នៃពិធីដឹងគុណព្រះមហាក្សត្រ អនុវត្តន៍ក្នុងសម័យអង្គរ អាជ្ញាធរជាតិអប្សរា ក៏បានចាប់ផ្តើបរៀបចំព្រឹត្តិការណ៍បុណ្យ រំឭកគុណអង្គរ ដែលជានេះ គឺជាលើកទី១៕
-
អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»
អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»
-
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបលើកទី ៦៦ឆ្នាំ ជាថ្ងៃដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១)
-
DMC រៀបចំពិព័រណ៍រូបថត ២០២១ តាមរយៈប្រព័ន្ធឌីជីថល
ភ្នំពេញ៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីការត្រឡប់មកវិញនូវពិព័រណ៍រូបថត DMC ២០២១ ដែលរៀបចំឡើងដោយនិស្សិតឆ្នាំទី២ ជំនាន់ទី១៩។ ពិព័រណ៍រូបថតនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ តាមរយៈគេហទំព័រ (www.dmcphotofest.com) ទំព័រហ្វេសប៊ុក DMC Photo Festival (https://www.facebook.com/DmcPhotoFestival) និងទំព័រហ្វេសប៊ុករបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (https://www.facebook.com/DMC.CCI)។ លោក ផន ភារិទ្ធ (Miller) ដែលជាគ្រូបង្រៀនមុខវិជ្ជាការថតរូបបែបសារព័ត៌មានក្នុងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍បានឱ្យដឹងថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយនិស្សិតឆ្នាំទី ២ ជំនាន់ទី ១៩ ដើម្បីបង្ហាញស្នាដៃផលិតរូបថត ក្រោយពីពួកគេបានសិក្សាអំពីបច្ចេកទេសថតរូបអស់រយៈពេលមួយឆមាសរួចមក។ លោកបានបន្ថែមថា ការអនុវត្តគឺមានសារៈសំខាន់ណាស់សម្រាប់មុខវិជ្ជានេះ ដូច្នេះហើយ ពួកយើងបានបង្កើតឱ្យមានពិព័រណ៍រូបថត DMC នេះឡើងដើម្បីឱ្យនិស្សិតមានឱកាសអនុវត្ត និងបញ្ចេញសមត្ថភាពរបស់ពួកគេ ទោះបីជាស្នាដៃរបស់និស្សិតមិនសូវល្អដូចអ្នកថតរូបអាជីពក៏ដោយ ក៏នេះអាចចាត់ទុកថាជាចំណុចចាប់ផ្ដើមដ៏ល្អរបស់ពួកគេក្នុងការបង្ហាញស្នាដៃផលិតកម្រងរូបថតជាលក្ខណៈស៊េរីទៅតាមប្រធានបទដែលពួកគេបានជ្រើសរើស ដែលប្រធានបទទាំងនោះឆ្លុះបញ្ចាំងអំពីតថភាពសង្គមដ៏គួរឱ្យចាប់អារម្មណ៍។លោក អ៊ុង […]
-
អគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលនៅខេត្តប៉ៃលិនត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ប៉ៃលិន៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលរបស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងអាកាសធាតុ ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផ្នែកមួយចែករំលែកនូវបទពិសោធន៍ថ្មី និង ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបានកំណត់គោលដៅយ៉ាងច្បាស់ ក្នុងការជួយដល់កសិករក្រីក្រខ្នាតតូចសរុបទូទាំងខេត្ត ចំនួន ១៤៩៤គ្រួសារ តាមរយៈការកែលម្អផលិតភាពកសិកម្ម និងបង្កើនភាពធន់ នៃការប្រកបមុខរបរកសិកម្មឱ្យបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ។ លោកជំទាវអភិបាលខេត្តបន្តថា ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករផលិតទាំងអស់ ដើម្បីសម្រេចគោលដៅខាងលើនេះ គឺត្រូវសហការគ្នាជាក្រុមបណ្តុំ និងរៀបចំផែនការផលិតឱ្យបានច្បាស់លាស់ ទៅតាមរដូវកាល […]
-
«គម្រោងប្លាស្ទិកដូរយកអង្ករ» បានកាត់បន្ថយការបំពុលបរិស្ថាននិងបឹងទន្លេសាប ដោយប្លាស្ទិកប្រមាណ ១០០តោន
សៀមរាប៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងឱកាសចុះពិនិត្យ «គម្រោងប្លាស្ទិកដូរយកអង្ករ» អនុវត្តដោយមូលនិធិទំពាំងស្នងឫស្សី គាំទ្រដោយក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថាគម្រោងនេះ បានកាត់បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោន ទាំងប្លាស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាប។ ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមទៀតថា បច្ចុប្បន្ននេះ គម្រោងនេះបាននិងកំពុងពង្រីកការសម្អាត សំណល់ ប្លាស្ទិកក្នុងបរិស្ថានដែលហូរនាំមកពីផ្នែកផ្សេងៗតាមស្ទឹង ព្រែកនានានៅរដូវទឹកដំឡើង។ យុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកពីបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងទឹកសម្រកក្រោម «គម្រោងប្លាស្ទិកដូរយកអង្ករ» នេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមសហគមន៍នានាជុំវិញបឹងទន្លេសាបដូចជាសហគមន៍កំពង់ឃ្លាំង សហគមន៍មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លក និងស្ទឹងសៀមរាបផ្នែកខាងក្រោមជាដើម ក្នុងគោលបំណងដើម្បីឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់ដោយសំណល់ប្លាស្ទិក និងចេះញែក បែងចែក ទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយឈប់ធ្វើការដុតប្លាស្ទិក និងបញ្ឈប់ការបោះចោលប្លាស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាប។ គួរបញ្ជាក់ផងដែរថា គិតរហូតមកដល់ពេលនេះគម្រោងយកប្លាស្ទិកដូរយកអង្ករនិងរបស់បរិភោគផ្សេង ទៀតរបស់ពលរដ្ឋរស់នៅសហគមន៍តំបន់បឹងទន្លេសាបបានកើនឡើងជាង ៦១០ គ្រួសារ៕
-
ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបាន AIBD ផ្តល់ពានរង្វាន់ Lifetime Achievement Award ដែលបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងច្រើន ក្នុងវិស័យសារព័ត៌មាន
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ត្រូវបានវិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) ផ្តល់ពានរង្វាន់ “Lifetime Achievement Award” រង្វាន់សមិទ្ធផលប្រចាំជីវិត ដែលជាការបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងច្រើន ក្នុងវិស័យសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែក សំខាន់ជាមួយ AIBD ។ ការផ្ដល់ពានរង្វាន់នេះ បានធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងខណៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៦ និងសន្និសីទលើកទី១៩ នៃវិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) ឆ្នាំ ២០២១ ស្តីពី “ការដឹកនាំប្រព័ន្ធផ្សាយក្នុងបរិបទថ្មី” តាមរយៈប្រព័ន្ធវីដេអូ អនឡាញ នៅសាលប្រជុំក្រសួងព័ត៌មាន។ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងអំណរគុណដល់ AIBD ចំពោះពានរង្វាន់មួយនេះ ហើយបានបញ្ជាក់ថា ពាន់រង្វាន់នេះ គឺមិនមែនតែសម្រាប់ ឯកឧត្តមរដ្ឋមន្ត្រី តែម្នាក់ប៉ុណ្ណោះទេ គឺសម្រាប់ក្រុមការងារទាំងអស់នៃ ក្រសួងព័ត៌មានកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ និងសម្រេចបាននូវជោគជ័យជាច្រើន។ ក្នុងឱកាសនោះដែរ […]
-
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ពីការឡើងថ្លៃសំរាម ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ ពីការឡើង ថ្លៃសំរាម សំណល់រឹងនៅ ក្នុងរាជធានីភ្នំពេញ ខណៈមានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូន សំរាម និងសំណល់រឹងចំនួន៣ បានកំពុងប្រកួតប្រជែងគ្នា ក្នុងការប្រមូលសំរាមនេះ ហើយឃើញថាសេវានេះបានលក្ខណៈល្អប្រសើរជាងមុនផងដែរនោះ។ ការបញ្ជាក់បែបនេះ របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលា រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ អមដោយអភិបាលរងរាជធានីភ្នំពេញចំនួន៣នាក់ទៀត។ លោក ហុក ហួរលីម នាយករដ្ឋបាលរាជធានីភ្នំពេញស្តីទី បានបញ្ជាក់ថា ការអនុវត្តតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ឆ្នាំ២០០៣ មិនអាចឆ្លើយ តបទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំណើនសន្ទស្សន៍ថ្លៃទំនិញ និងជីវភាពរស់នៅ នាពេលបច្ចុប្បន្ន ពិសេសមិនមានលទ្ធភាពទូទាត់ថ្លៃសេវាជូនប្រតិបត្តិករថ្មីទាំង៣ ដែលប្រើ ប្រាស់រថយន្តដឹកសំរាម […]
-
គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ សម្រេចបាន ៩៧ភាគរយ
ខេត្តត្បូងឃ្មុំ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលសម្រេចបាន៩៧% ស្ថិតក្នុងទីរួមខេត្តត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។