ប្រទេសសិង្ហបុរី និងអូស្ត្រាលី ពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចបៃតង

សិង្ហបុរី និងអូស្ត្រាលី ពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចបៃតង

មេដឹកនាំរបស់ប្រទេសសិង្ហបុរី និងអូស្ត្រាលី បានជួបពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចបៃតងថ្មីមួយ (GEA) ដែលមានគោលបំណងជួយសម្រួលដល់កំណើនបៃតងតាមរយៈវិធានការជាក់ស្តែង

ម៉ាឡេស៊ីគ្រោងចាក់វ៉ាក់សាំងដូសជំរុញកូវីដ-១៩ ដល់កងកម្លាំងជួរមុខ និងមនុស្សចាស់

ប្រទេសម៉ាឡេស៊ីមានគម្រោងផ្តល់ការចាក់ដូសជំរុញនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កងកម្លាំងជួរមុខ និងមនុស្សចាស់ដើម្បីបង្កើនភាពស៊ាំរបស់ពួកគេ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Ismail Sabri Yaakob បាននិយាយថា រដ្ឋបាលម៉ាឡេស៊ីនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញដល់ក្រុមប្រជាជនដែលមានហានិភ័យខ្ពស់ ដូចជាក្រុមជួរមុខ ក្រុមអ្នកការពារប្រព័ន្ធភាពស៊ាំ និងក្រុមមនុស្សចាស់ដែលមានជំងឺខ្សោយបេះដូង ដោយយុទ្ធនាការនេះនឹងចាប់ផ្តើមនៅពេលដែលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រេចបាន ៨០ភាគរយនៃចំនួនសរុបរបស់ប្រជាជនពេញវ័យនៅទូទាំងប្រទេស។ យោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា…

វ៉ាក់សាំងកូវីដ១៩ Johnson Johnson ដែលជាជំនួយអាមេរិកជំហានទី២ ចំនួន ៦០៩,៦០០ដូសបន្ថែមទៀត បានមកដល់កម្ពុជាហើយនៅយប់មិញ

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០៩,៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់​ ០០:៤០នាទីអាធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លាន៦ម៉ឺន១០០ដូស…

អូស្ត្រាលីដាក់ពង្រាយទ័ពដើម្បីគាំទ្រដល់ការបិទទ្វាក្រុងស៊ីដនី

បរទេស៖  ប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រនេះបានដាក់ពង្រាយកងទ័ពរបស់ខ្លួនជាច្រើនរយនាក់ទៅកាន់ទីក្រុងស៊ីដនីដើម្បីជួយទៅដល់កិច្ចការងារបិទទ្វាក្រុង។ បញ្ហារាតត្បាតនៃវិរុសកូវីដពូជថ្មី  Delta Variant បានចាប់ផ្តើមឡើងតាំងតែពីខែមិថុនាហើយមកដល់ពេលនេះចំនួននៃអ្នកឆ្លងថ្មីមានចំនួនជិត៣០០០នាក់មកហើយខណៈដែលអ្នកបាត់បង់ជីវិតមាន ៩ នាក់។ ទោះបីជាការអនុវត្តបិទទ្វាក្រុងដែលមានរយៈពេ៥ សប្តាហ៍ក្តីប៉ុន្តែករណីឆ្លងនៅក្នុងទីក្រុងធំបំផុតរបស់អូស្ត្រាលីរូបនេះនៅតែមានចំនួនកើនឡើងហើយជាក់ស្តែងកាលពីថ្ងៃសុក្រប៉ុណ្ណោះចំនួនឆ្លងថ្មីមានទៅដល់១៧០នាក់។ គួរឲ្យដឹងដែរថាការប្រកាសបិទទ្វាក្រុងត្រូវបានអនុវត្តរហូតទៅដល់ថ្ងៃទី២៨ខែសីហាដែលក្នុងនោះហាងនានាបាក្លឹបព្រមទាំងកន្លែងហាត់ប្រាណនានាគឺមិនត្រូវបានអនុញ្ញាតិឲ្យដំណើរការនោះទេ៕ #អរគុណសន្តិភាព

វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់កម្ពុជាហើយ

វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន…

ចិនរិះគន់ឧបាយកលនយោបាយអាមេរិកលើបញ្ហារាតត្បាតនៅឯក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

បរទេស៖  ប្រទេសចិនកាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការរិះគន់ចំៗទៅលើអាមេរិកចំពោះល្បិចកិចកលរបស់ខ្លួនដើម្បីទាញយកបញ្ហារាតត្បាតដោយកូវីដទៅជាគោលបំណងនយោបាយហើយអះអាងថាវានឹងខិតជិតមកដល់ពេលវិនាសនិងបរាជ័យហើយ។ លោក Dai Bing អនុប្រធានតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងប្រាប់ទៅកាន់អង្គប្រជុំរបស់យូអិនថា៖ពួកយើងចង់បញ្ជាក់ប្រាប់អាមេរិកថាឧបាយកលនយោបាយរបស់គេគឺមិនអាចនឹងប្រយុទ្ធប្រឆាំងជោគជ័យជាមួយនឹងបញ្ហារាតត្បាតបាននោះទេ ហើយអាចជួយគាំទ្រដល់កិច្ចការងារនេះបានតិចតួចប៉ផុតដែលមានន័យថាវាឈានទៅដល់ទីបញ្ចប់ទាំងបរាជ័យ។ លោក Dai ក៏បានបន្តធ្វើការរិះគន់ទៅលើសហរដ្ឋអាមេរិកផងសាជាថ្មីថាបានរំលោភបំពានទៅលើទំរង់ការងាររបស់យូអិនដោយបានប្រើប្រាស់ឡេសក្នុងការសិក្សាទៅលើប្រភពដើមនៃវិរុសកូវីដទៅជាឧបាយកលនយោបាយជំនួសវិញ។ ប្រទេសចិនកន្លងមកបានចូលរួមយ៉ាងសកម្មរួចទៅហើយជាមួយនឹងកិច្ចការងាររបស់អន្តរជាតិក្នុងការស្វែងរកពីប្រភពពិតរបស់វិរុសកូវីដដោយបានអញ្ជើញក្រុមការងារជំនាញរបស់អង្គការពិភពលោក WHO ដល់ទៅ២ដងរួចមកហើយក្នុងការស្រាវជ្រាវ៕ #អរគុណសនត្តិភាព

បណ្តេញចេញនាយករដ្ឋមន្ត្រីទុយនេស៊ីដោយសារផ្ទុះអំពើហិង្សាក្នុងប្រទេស

បរទេស៖ ប្រធានាធិបតីទុយនេស៊ីកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសបណ្តេញនាយករដ្ឋមន្ត្រីចេញពីតំណែងព្រមទាំងប្រកាសឲ្យផ្អាកជាបណ្តោះអាសន្ននូវដំណើរការរបស់រដ្ឋសភាជាតិផងដែរនៅក្រោយពេលដែលហេតុការណ៍អំពើហិង្សាតវ៉ាប្រឆាំងដោយពលរដ្ឋបានផ្ទុះឡើងនៅក្នុងប្រទេស។ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះបានសរសេរថាមកដល់ពលនេះពលរដ្ឋជាអ្នកតវ៉ាជាច្រើនពាន់នាក់បាននាំគ្នាធ្វើការតវ៉ាប្រឆាំងនិងមិនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងរដ្ឋាភិបាលជាពិសេសទៅលើដំណោះស្រាយនៃបញ្ហារីករាលដាលនៃវិបត្តិកូវីដហើយពួកគេបាននាំគ្នាដើរជាក្បួននៅតាមផ្លូវធំៗនានានិងព្រមទាំងបានប៉ះទង្គិចខ្លាំងៗជាមួយនឹងក្រុមប៉ូលីសរបស់ប្រទេសទុយនេស៊ីផងដែរ។ គួរឲ្យដឹងទៀតដែរថាប្រធានាធិបតី ទុយនេស៊ីលោកKais Saied បានប្រកាសថាលោកនឹងរៀបចំចាត់ចែងទៅលើបញ្ហានេះដោយខ្លួនឯងជាមួយនឹងនាយករដ្ឋមន្ត្រីថ្មីហើយអះអាងថាលោកនឹងអាចធ្វើឲ្យភាពតានតឹងនេះត្រឡប់មកល្អប្រសើរវិញនាពេលខាងមុខខណៈដែលក្រុមបក្សប្រឆាំងនឹងរដ្ឋាភិបាលវិញបានហៅថាសកម្មភាពនេះជាការធ្វើរដ្ឋប្រហារប៉ុណ្ណោះ៕ #អរគុណសន្តិភាព

Breaking News៖ ជើងហោះហើរជាច្រើនក្នុងប្រទេសជប៉ុនផ្អាកដោយសារបញ្ហាបច្ចេកទេសគ្រប់គ្រង

បរទេស៖  យោងតាមការចេញផ្សាយរបស់ CGTN និងសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាជើងហោះហើរជាច្រើននៅក្នុងប្រទេសជប៉ុនត្រូវបានដាក់ឲ្យផ្អាកដំណើរជាបណ្តោះអាសន្ន។ គិតត្រឹមម៉ោង៩និង៣០នាទីព្រឹកថ្ងៃចន្ទនេះគេជឿជាក់ថាប្រព័ន្ធត្រួតពិនិត្យឬ Check-in គឺមិនអាចត្រូវបានធ្វើឡើងបានឡើយដោយសារតែប្រព័ន្ធគ្រប់គ្រងជើងហោះហើរជួបបញ្ហាបច្ចេកទេស៕ #អរគុណសន្តិភាព

ប៉ះទង្គិចគ្នារវាងទាហានរដ្ឋាភិបាលយេមែននិងក្រុមប្រយុទ្ធ Houthi ស្លាប់សរុបកើនដល់១៧នាក់

បរទេស៖មនុស្សយ៉ាងហោចណាស់១៧នាក់បានបាត់បង់ជីវិតគិតត្រឹមថ្ងៃសៅរ៍កន្លងទៅនេះនៅក្នុងហេតុការណ៍ប្រឈមមុខគ្នាមួយរវាងក្រុមយោធារបស់រដ្ឋាភិបាលនៃប្រទេសយេមែនជាមួយនឹងក្រុមសកម្មប្រយុទ្ធ Houthi នៅភាគខាងឥសានប្រទេស។ Houthi ជាអ្នកបើកការវាយប្រហារមុនទៅលើទីតាំងឈរជើងរបស់ក្រុមយោធារបស់រដ្ឋាភិបាលជាច្រើនកន្លែងមុនពេលដែលមានការឆ្លើយតបទៅវិញហើយក៏ដូចជាការគាំទ្រពីក្រោយដោយយោធាសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីតតាមរយៈការវាយប្រហារតាមអាកាសផង។ យោងតាមការប្រភពដដែលបានឲ្យដឹងដែរថាក្រៅតែពីអ្នកបាត់បង់ជីវិតទាំង១៧នាក់ហើយនោះក៏មានអ្នករងរបួសធ្ងន់និងស្រាលប្រមាណជា៣៥នាក់ផ្សេងទៀតផងដែរ៕ #អរគុណសន្តិភាព

ប៉ង់តាហ្គោន៖អាមេរិកបន្តវាយប្រហារតាមអាកាសជួយគាំទ្រអាហ្គានីស្ថាននៅឡើយ

បរទេស៖   យោងតាមការបញ្ជាក់របស់មន្ទីរប៉ង់តាហ្គោនរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាកងកម្លាំងយោធាអាមេរិកនៅតែបានបន្តជួយគាំទ្រដល់ការវាយប្រហារតាមអាកាសគាំទ្រដល់កងកម្លាំងយោធារក្សាសន្តិសុខអាហ្គានីស្ថានឬ ANDSF នៅឡើយប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកនាំពាក្យរបស់ប៉ង់តាហ្គោនលោក John Kirby បាននិយាយថា៖ប៉ុន្មានថ្ងៃចុងក្រោយនេះពួកយើងបានធ្វើសកម្មភាពជាច្រើនតាមរយៈការវាយប្រហារតាមអាកាសដើម្បីគាំទ្រដល់ ANDSF នៅឡើយ។ទោះបីជាយ៉ាងណាក្តីលោក Kirby មិនបានផ្តល់ព័ត៌មានលំអិតអំពីការវាយប្រហារនេះឡើយ។ មន្ត្រីយោធាម្នាក់ដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែតក៏បានលើកឡើងដូចគ្នាដែរថាអាមេរិកពិតជាបានបើកការវាយប្រហារតាមអាកាសពិតមែនដើម្បីជួយដល់ANDSF កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ហើយអាចមានចំនួនលើសពី៤ដង។ គួរឲ្យដឹងដែរថាការវាយប្រហារតាមអាកាសនេះបានធ្វើឡើងនៅពេលដែលកងកម្លាំងយោធារបស់អាមេរិកត្រូវបានគេមើលឃើញថាបានដកវត្តមានស្ទើរតែទាំងអស់ទៅហើយចេញពីប្រទេសអាហ្គានីស្ថាន៕ #អរគុណសន្តិភាព