Category: ព័ត៌មានអន្តរជាតិ

  • Breaking News៖គ្រាប់រ៉ូកែតច្រើនគ្រាប់បាញ់តំរង់វិមានប្រធានាធិបតីអាហ្គានីស្ថាន

    Breaking News៖គ្រាប់រ៉ូកែតច្រើនគ្រាប់បាញ់តំរង់វិមានប្រធានាធិបតីអាហ្គានីស្ថាន

    បរទេស៖នៅព្រឹកថ្ងៃអង្គារគ្រាប់រ៉ូកែតជាច្រើនគ្រាប់ត្រូវបានបាញ់សំដៅវិមានប្រធានាធិបតីនៃប្រទេសអាហ្គានីស្ថាននៅក្នុងទីក្រុងកាប៊ុលនៅអំឡុងពេលនៃពិធីបុណ្យសាសនា Eid ដែលក៏មានការចូលរួមពីសំណាក់ប្រធានាធីបតីផងដែរ។ មកដល់ពេលនេះចំនួនអ្នកស្លាប់និងរបួសនៅមិនទាន់ត្រូវបានរាយការណ៍នៅឡើយទេប៉ុន្តែជឿជាក់ថាការផ្ទុះបានកើតឡើងនៅក្បែរទៅនឹងវិមានប្រធានាធិបតីប៉ុណ្ណោះ៕ #អរគុណសន្តិភាព

  • ផ្ទុះកក្រើកកណ្តាលរដ្ឋធានីក្រុងបាដាដស្លាប់យ់ាងហោចណាស់២៨នាក់

    ផ្ទុះកក្រើកកណ្តាលរដ្ឋធានីក្រុងបាដាដស្លាប់យ់ាងហោចណាស់២៨នាក់

    បរទេស៖ ក្រសួងមហាផ្ទៃនៃប្រទេសអ៊ីរ៉ាក់នៅថ្ងៃអង្គារនេះបានប្រកាសថាហេតុការណ៍ផ្ទុះដ៏កក្រើកមួយនៅចំកន្លែងទីផ្សារដ៏មមាញឹកស្ថិតនៅភាគខាងកើតទីក្រុងបាដាដបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់២៨នាក់បាត់បង់ជីវិតនិងមនុស្សប្រមាណជា៦៦នាក់ទៀតរងរបួស។ គ្រាប់បែកត្រូវបានគេដាក់បង្កប់ចោលនៅក្នុងទីផ្សារដែលមានមនុស្សយ៉ាងច្រើនមួយកន្លែងក្នុងតំបន់ Sadr ជាយក្រុងបាដាដហើយវាបានផ្ទុះឡើងនៅវេលាម៉ោងជិត៥ល្ងាចនិងបានបំផ្លាញហាងនិងតូបផ្សារជាច្រើននៅជាប់នោះ។ គួរឲ្យដឹងដែរថាការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងបាដាដប៉ុន្មានឆ្នាំចុងក្រោយនេះគឺមិនសូវអាចកើតឡើងនោះទេដោយសារតែសន្តិសុខរបស់អ៊ីរ៉ាក់ត្រូវបានពង្រឹងយ៉ាងខ្លាំងចាប់តាំងតែពីកងកម្លាំងសន្តិសុខជាតិអ៊ីរ៉ាក់បានប្រកាសយកជ័យជំនះទៅលើក្រុមអ៊ីស្លាម IS ទាំងស្រុងតាំងតែពីចុងឆ្នាំ២០១៧៕ #អរគុណសន្តិភាព

  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកកិច្ចប្រជុំមួយ តាមប្រព័ន្ធ Video Conference  ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី ” និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកកិច្ចប្រជុំមួយ តាមប្រព័ន្ធ Video Conference  ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី ” និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ

    ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ Video Conference ជាមួយឯកឧត្តម Nogami Kotaro រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន និងដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតមាន ៖ ប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពិន សីង្ហបុរី និងវៀតណាម ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី ” និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ (Sustainable Agriculture Productions and Food System)” ។ ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ ឯកឧត្តម Nogami Kotaro មានមតិស្វាគមន៍យ៉ាងកក់ក្តៅ […]

  • អ៊ីរ៉ង់និយាយថាការដកទ័ពរបស់អាមេរិកគឺជាជោគជ័យដ៏ធំរបស់សហគមន៍មូស្លីម

    អ៊ីរ៉ង់និយាយថាការដកទ័ពរបស់អាមេរិកគឺជាជោគជ័យដ៏ធំរបស់សហគមន៍មូស្លីម

    បរទេស៖អគ្គលេខធិការងនៃសភាជនជាតិអ៊ីស្លាមរបស់អ៊ីរ៉ង់លោក  Hossein Akbari កាលពីថ្ងៃម្សិលមិញបានធ្វើការលើកឡើងថាការសម្រេចចិត្តដកទ័ពរបស់អាមេរិកចេញពីប្រទេសអាហ្គានីស្ថានគឺជាជ័យជំនះដ៏អស្ចារ្យបំផុតបរស់ប្រទេសជាសមាជិកនៃក្រុមអ្នកកាន់សាសនាអ៊ីស្លាម។ លោក Akbari បានថ្លែងបន្ថែមទៀតបែបនេះថា៖ប្រទេសអាហ្គានីស្ថាននៅពេលនេះបានឈានទៅដល់ដំណាក់កាលមួយ។អស់រយៈពេល២០ឆ្នាំមកហើយដែលយោធាអាមេរិកបានបង្ហាញវត្តមាននៅទីនោះហើយជាលទ្ធផលវាគឺត្រឹមបានបង្កើតភាពខ្វះចន្លោះថាមពលនិងអតុល្យភាពថាមពលនៅអាហ្វហ្គានីស្ថានដែលជះឥទ្ធិពលដល់រាល់ការអភិវឌ្ឍទាំងមូលុំ សេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានធ្វើឡើងនៅមុនពេលដែលកិច្ចប្រជុំអន្តរជាតិមួយតាមអនឡាញដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសអាហ្គានីស្ថាននៅថ្ងៃចន្ទនេះដែលក្នុងនោះនឹងមានការចូលរួមពីសំណាក់អ្នកនយោបាយជាច្រើនមកពីប្រទេសប៉ាគិស្ថានរុស្សីអ៊ុបេគីស្ថានគីហ្ស៊ីស្ថានតាជីហ្គីស្ថាននិងតូមិននីស្ថានផងដែរ៕ #អរគុណសន្តិភាព

  • បាញ់ប្រហារគ្នានៅរដ្ឋកាលីហ្វ័រញ៉ាស្លាប់ម្នាក់និងរបួស៣នាក់

    បាញ់ប្រហារគ្នានៅរដ្ឋកាលីហ្វ័រញ៉ាស្លាប់ម្នាក់និងរបួស៣នាក់

    បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាមនុស្សម្នាក់បានបាត់បង់ជីវិតនិងប្រមាណជា៣នាក់ទៀតបានទទួលរងរបសនៅក្នុងហេតុការណ៍បាញ់ប្រហារគ្នានៅក្នុងទីក្រុងWalnut Creek ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។ មន្ត្រីប៉ូលីសក្នុងស្រុកបានឆ្លើយតបទៅនឹងហេតុការណ៍នេះភ្លាមៗក្រោយទទួលបានរបាយការន៍នេះនៅវេលាម៉ោងប្រមាណជា១និង៣៧នាទីម៉ោងក្នុងស្រុកអាមេរិក។ ប្រភពដដែលបានបញ្ជាក់ទៀតថាមនុស្សម្នាក់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកើតហេតុហើយ៣នាក់ទៀតត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យហើយមកដល់ពេលនេះគេមិនទាន់អាចបញ្ជាក់ពីមូលហេតុច្បាស់អំពីការបាញ់ប្រហារគ្នានេះនៅឡើយទេ៕ #អរគុណសន្តិភាព

  • អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

    អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

    ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ចំណែកលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ១៩ មានថវិកាសរុប ៣៥ម៉ឺនដុល្លារ, ម៉ាសធម្មតា១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង៕ #អរគុណសន្តិភាព

  • កូវីដ៖លោក  Biden និយាយថាព័ត៌មានមិនពិតលើហ្វេសប៊ុកអាចសម្លាប់មនុស្សបាន

    កូវីដ៖លោក  Biden និយាយថាព័ត៌មានមិនពិតលើហ្វេសប៊ុកអាចសម្លាប់មនុស្សបាន

    បរទេស៖ ទូរទស្សន៍ BBC នៅព្រឹកថ្ងៃសៅរ៍នេះបានឥ្យដឹងថាសាជាថ្មីប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការព្រមានទៅលើព័ត៌មានមិនពិតនៅលើបណ្តាញសង្គមយក្សហ្វេសប៊ុកពាក់ព័ន្ធទៅនឹងបញ្ហារីករាលដាលនៃកូវីដ។ លោក Biden បាននិយាយថាថាព័ត៌មានមិនពិតប្រាកដទាំងអស់ដែលមាននៅលើហ្វេសប៊ុកគឺអាចសម្លាប់មនុស្សបានយ៉ាងងាយ។ការលើកឡើងនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពីសំណាក់ក្រុមអ្នកកាសែតអំពីតួនាទីរបស់ហ្វេសប៊ុកសម្រាប់ការងារគាំទ្រទៅដល់យុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដលើលោក។ កន្លងមកសេតវិមានក៏ធ្លាប់បានបញ្ជាក់ហើយដែរថាកំពុងតែព្យាយាមបង្កើនសំពាធទៅលើបណ្តាញសង្គមទាំងអស់លើលោកដើម្បីឲ្យពួកគេចូលរួមនៅក្នុងកិច្ចការងារប្រឆាំងទៅនឹងព័ត៌មានមិនពិតទាំងឡាយ។ ជាការគាំទ្រក្រុមហ៊ុនហ្វេសប៊ុកក៏ធ្លាប់បានអះអាងដែរថាខ្លួនបានចាប់ផ្តើមអនុវត្តកិច្ចការងារដ៏តានតឹងដើម្បីជួយការពារទៅដល់សុខាមាលភាពសាធារណៈ៕ #អរគុណសន្តិភាព

  • លោក Biden បញ្ជាក់ហើយថាគ្មានផែនការបញ្ចូនយោធាទៅហៃទីនោះឡើយ

    លោក Biden បញ្ជាក់ហើយថាគ្មានផែនការបញ្ចូនយោធាទៅហៃទីនោះឡើយ

    បរទេស៖ឆ្លើយតបទៅនឹងហេតុការណ៍ធ្វើឃាតប្រធានាធីបតីនៃប្រទេសហៃទីនោះប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់ច្បាស់ៗហើយថាអាមេរិកនឹងមិនបញ្ចូនយោធារបស់ខ្លួនទៅប្រទេសនេះឡើយ។ ថ្លែងនៅក្នុងសន្និសិទកាសែតមួយជាមួយនឹងលោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel កាលពីថ្ងៃព្រហស្បតិ៍លោក Biden បាននិយាយថា៖ពួកយើងនឹងបញ្ចូនតែកងទ័ពម៉ារីនទៅកាន់ស្ថានទូតរបស់យើងប៉ុណ្ណោះដើម្បីធានាឲ្យបានសុខសុវត្ថិភាពជូនក្រុមការងារប៉ុន្តែគ្មាននោះទេផែនការសម្រាប់បញ្ចូនយោធាទៅកាន់ប្រទេសហៃទី។ រំលឹកដែរថាកាលពីសប្តាហ៍មុនមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសហៃទីជាច្រើននាក់បានធ្វើការអំពាវនាវឲ្យអាមេរិកដើម្បីដាក់ពង្រាយកងកម្លាំងយោធានោះទីនោះដើម្បីអាចការពារសុវត្ថិភាពនិងជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ គួរឲ្យដឹងដែរថាក្រៅតែពីបារម្ភចំពោះបញ្ហាអសន្តិសុខហើយនោះមន្ត្រីហៃទីក៏បានបង្ហាញពីការព្រួយបារម្ភចំពោះដំណើរការបោះឆ្នោតដែលគ្រោងនឹងធ្វើនៅក្នុងរយៈពេល១២០ថ្ងៃខាងមុខនេះផងដែរ៕ #អរគុណសន្តិភាព

  • កុបកម្មនៅគុកមួយកន្លែងក្នុងទីក្រុង Los Angeles បណ្តាលអ្នកទោសរាប់សិបនាក់របួស

    កុបកម្មនៅគុកមួយកន្លែងក្នុងទីក្រុង Los Angeles បណ្តាលអ្នកទោសរាប់សិបនាក់របួស

    បរទេស៖ ហេតុការណ៍កុបកម្មមួយដែលបានកើតឡើងកាលពីថ្ងៃរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្បែរទៅនឹងទីក្រុងLos Angeles សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានបណ្តាលឲ្យអ្នកទោសប្រមាណជា៣០នាក់បានទទួលរងរបួស។ យោងតាមការបញ្ជាក់របស់មន្ត្រីប៉ូលីសគុកបានឲ្យដឹងដែរថាហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Santa Clarita ចំងាយប្រមាណជា៦៣គីឡូម៉ែត្រពី Los Angeles ហើយវាគឺជាគុកដែលមានអគារចំនួន៤បែងចែកផ្សេងគ្នាសម្រាប់ដាក់អ្នកទោសប្រុសដែលមានចំនួនរហូតទៅដល់៨ ៥០០នាក់។ អ្នកនាំពាក្យរបស់អជ្ញាធរបានបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងចេញពីការវាយតប់គ្នារវាងក្រុមអ្នកទោសហើយរូបភាពត្រូវបានថតជាប់បានបង្ហាញថាមនុស្សជាច្រើននាក់និងច្រើនក្រុមបានចូលរួមនៅក្នុងហេតុការណ៍នេះប៉ុន្តែមិនបានបញ្ជាក់ទេថាក្រុមប៉ូលីសគុកបានចូលរួមពាក់ព័ន្ធឬទទួលរងរបួសនោះឡើយ៕ #អរគុណសន្តិភាព

  • មីយ៉ាន់ម៉ាទទួលបានវ៉ាក់សាំង៦លានដូសពីប្រទេសចិន

    មីយ៉ាន់ម៉ាទទួលបានវ៉ាក់សាំង៦លានដូសពីប្រទេសចិន

    បរទេស៖យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃសុក្រនេះបានឲ្យដឹងថាប្រទេសមីយ៉ាន់ម៉ានឹងទទួលបានវ៉ាក់សាំងជំនួយប្រមាណជា៦លានដូសពីប្រទេសចិនក្នុងខែសីហាខាងមុខនេះ។ មន្ត្រីយោធារបស់មីយ៉ាន់ម៉ាបានបញ្ជាក់ថាក្នុងនោះរដ្ឋាភិបាលមីយ៉ាន់បានធ្វើការបញ្ជាទិញវ៉ាក់សាំងប្រមាណជា៤លានដូសពីចិនចំណែកឯវ៉ាក់សាំង២លានដូសទៀតគឺជាជំនួយ។ ប្រភពដដែលបានបញ្ជាក់ទៀតថាវ៉ាក់សាំង១លានដូសដំបូងនឹងអាចធ្វើដំណើរមកដល់ប្រទេសមីយ៉ាន់ម៉ានៅចុងខែកក្កដា។ គិតមកដល់ពេលនេះមីយ៉ាន់ម៉ាទើបតែអាចចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា១,៧៥លានដូសប៉ុណ្ណោះក្នុងចំណោមពលរដ្ឋសរុបរបស់ខ្លួនដល់ទៅ៥៤លាននាក់៕ #អរគុណសន្តិភាព