Category: ព័ត៌មានអន្តរជាតិ

  • តាលីបង់ស្នើដោះលែងក្រុមប្រយុទ្ធរបស់ខ្លួន៧ ០០០នាក់ជាថ្នូរនឹងការផ្អាកបាញ់គ្នា៣ខែ

    តាលីបង់ស្នើដោះលែងក្រុមប្រយុទ្ធរបស់ខ្លួន៧ ០០០នាក់ជាថ្នូរនឹងការផ្អាកបាញ់គ្នា៣ខែ

    បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាក្រុមតាលីបង់បានដាក់សំណើរមួយមកកាន់រដ្ឋាភិបាលអាហ្គានីស្ថានដើម្បីឲ្យមានការដោះលែងក្រុមសកម្មប្រយុទ្ធរបស់ខ្លួនប្រមាណជា ៧ ០០០នាក់ ជាថ្នូរនឹងការផ្អាកឈប់បាញ់គ្នារយៈពេល ៣ខែ។ រដ្ឋាភិបាលអាហ្គានីស្ថានមកដល់ពេលនេះនៅមិនទាន់ធ្វើការឆ្លើយតបឬប្រតិកម្មអ្វីនៅឡើយប៉ុន្តែមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលបានអះអាងថាសំណើររបស់ក្រុងតាលីបង់ហាក់ដូចជាមានទំហំធំពេកហើយ។ ក្រុមតាលីបង់បានអះអាងថាខ្លួនមកដល់ពេលនេះបានគ្រប់គ្រងទីតាំងរបស់ខ្លួននៅក្នុងប្រទេសអាហ្គានីស្ថានដល់ទៅ  ៨៥ភាគរយ មកហើយប៉ុន្តែតាមការព្យាករណ៍របស់អ្នកជំនាញបាននិយាយថាតាលីបង់ប្រហែលជាអាចកាន់កាប់ស្រុកទាំងអស់របស់អាហ្គានីស្ថានចំនួន៣ភាគ៤នៃចំនួន សរុប៤០០ស្រុក ។ គួរឲ្យដឹងដែរថាក្រុមតាលីបង់និងកងទ័ពអាហ្គានីស្ថានបានបើកការវាយប្រហារគ្នាទៅវិញទៅមកកាន់តែខ្លាំងក្លាឡើងបន្ទាប់ពីកងទ័ពបរទេសជាពិសេសយោធាអាមេរិកបានធ្វើការដកខ្លួនស្ទើរតែទាំងស្រុងចេញពីប្រទេសមួយនេះទៅហើយ៕ #អរគុណសន្តិភាព

  • Breaking News ៖ វៀតណាមអះអាង Delta variatនឹងធ្វើឲ្យតួលេខឆ្លងស្ទុះឡើងខ្លាំងប៉ុន្មានថ្ងៃខាងមុខនេះ

    Breaking News ៖ វៀតណាមអះអាង Delta variatនឹងធ្វើឲ្យតួលេខឆ្លងស្ទុះឡើងខ្លាំងប៉ុន្មានថ្ងៃខាងមុខនេះ

    បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសថាចំនួនកំណត់ត្រាថ្មីនៃអ្នកឆ្លងកូវីដនៅទីក្រុង ហូជីមិញ នឹងកើនឡើងខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះក៏បានសរសេរដែរថារដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានធ្វើការព្រមានអំពី ស្ថានភាពជំងឺឆ្លងវីរុសនៅ ក្នុងប្រទេសវៀតណាមនៅពេលនេះគឺចាប់ផ្តើម មានភាពស្មុគស្មាញដោយសារវីរុសបំលែងខ្លួនថ្មី Delta គឺកំពុងតែវាយលុកខ្លាំងរួចទៅហើយក្នុងតំបន់ចំនួន ៥៨ ក្នុងចំណោមតំបន់ចំនួន ៦៣។ លោកបានបន្តថាប៉ុន្មានថ្ងៃចុងក្រោយនេះវាបានវាយលុកខ្លាំងនៅក្នុងទីក្រុងហូជីមិញនិងភាគខាងត្បូងប្រទេសដែលក្នុងនោះក្រុមឆ្លងជាច្រើនបានរកឃើញនៅផ្សារសួនឧស្សាហកម្ម និងតំបន់លំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើន៕ #អរគុណសន្តិភាព

  • អតីតអនុប្រធានាធិបតីលោក Pence ថារដ្ឋាភិបាលលោក Biden បច្ចុប្បន្ន មានជំហទន់ខ្សោយប្រឆាំងនឹងចិន

    អតីតអនុប្រធានាធិបតីលោក Pence ថារដ្ឋាភិបាលលោក Biden បច្ចុប្បន្ន មានជំហទន់ខ្សោយប្រឆាំងនឹងចិន

    បរទេស៖  នៅសប្តាហ៍នេះអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានអំពាវនាវឱ្យមានការបន្ថែមសម្ពាធទៀតទៅលើរដ្ឋាភិបាលក្រុងប៉េកាំងនិងធ្វើយ៉ាងណាកុំឲ្យចិនអាចងបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែធំ។ ក្នុងនោះផងដែរលោក Pence ក៏បានលើកឡើងអំពីបញ្ហានៃកោះតៃវ៉ាន់ផងដែរនិងបានព្រមានថារដ្ឋាភិបាលអាមេរិកបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Joe Biden គឺកំពុងមានភាពទន់ខ្សោយយ៉ាងខ្លាំងចំពោះជំហប្រឆាំងទៅនឹងប្រទេសចិន។ លោកក៏បានទទូចដល់រដ្ឋបាលលោក Biden ដើម្បីពន្លឿនកិច្ចប្រឹងប្រែង ក្នុងការកាត់បន្ថយប្រតិបត្តិការសេដ្ឋកិច្ចអាមេរិក ចេញពីឥទ្ធិពលរបស់ចិន នៅក្នុងឧស្សាហកម្ម ដែលមានសារៈសំខាន់ ចំពោះសន្តិសុខជាតិ ហើយអះអាងថាបច្ចុប្បន្នគឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយកោះតៃវ៉ាន់ ដែលតែងតែទាមទារប្រជាធិបតេយ្យនិងការគ្រប់គ្រងដោយខ្លួនឯង។ ក្នុងនោះផងដែរលោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនក្នុងការរារាំងឬធ្វើពហិកាមិនចូលរួមនៅក្នុងព្រឹត្តិការណ៍អូឡាំពិតដោយទីក្រុងប៉េកាំងនិងបន្តដាក់ទណ្ឌកម្មថែមទៀតទៅលើរដ្ឋាភិបាលប៉េកាំង៕ #អរគុណសន្តិភាព

  • Breaking News៖គិតត្រឹមយប់ថ្ងៃពុធម្សិលមិញនេះតាលីបង់វាយបែកកាន់កាប់ច្រកព្រំដែនធំមួយទៅប៉ាគីស្ថាន

    Breaking News៖គិតត្រឹមយប់ថ្ងៃពុធម្សិលមិញនេះតាលីបង់វាយបែកកាន់កាប់ច្រកព្រំដែនធំមួយទៅប៉ាគីស្ថាន

    បរទេស៖ ក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងប្រទេសអាហ្គានីស្ថានត្រូវបានកាសែតរ៉យទ័រចេញផ្សាយថាបានវាយលុកជោគជ័យកាន់កាប់បានទីតាំងដ៏សំខាន់មួយហើយដែលជាច្រកព្រំដែនធំបំផុតឆ្លងកាត់ទៅកាន់ប្រទេសប៉ាគីស្ថានគិតត្រឹមយប់ថ្ងៃពុធម្សិលមិញនេះ។ គួរឲ្យដឹងដែរថាសកម្មភាពរបស់ក្រុងតាលីបង់បានបន្តយ៉ាងខ្លាំងក្លាក្នុងពេលដែលវត្តមានរបស់កងទ័ពរបស់បរទេសជាពិសេសអាមេរិកបានចាប់ផ្តើមដកចេញពីប្រទេសអាហ្គានីស្ថានជាបន្តបន្ទាប់យ៉ាងឆាប់រហ័សបំផុត៕ #អរគុណសន្តិភាព

  • យោធា​ជនជាតិ​អាមេរិក៩នាក់​និង​ជនជាតិ​កូរ៉េ​ម្នាក់​តេស្ត​វិជ្ជមាន​កូ​វីដ​នៅ​មូលដ្ឋានទ័ព​អាមេរិក

    យោធា​ជនជាតិ​អាមេរិក៩នាក់​និង​ជនជាតិ​កូរ៉េ​ម្នាក់​តេស្ត​វិជ្ជមាន​កូ​វីដ​នៅ​មូលដ្ឋានទ័ព​អាមេរិក

    សេ​អ៊ូ​ល៖កងកម្លាំង​នៃ​មូលដ្ឋានទ័ព​អា​មេ​រិ​កូរ៉េ​ឬ USFK នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បានប្រកាសថា​យោធា​ជនជាតិ​អាមេរិកាំង​ចំនួន៩នាក់​ព្រមទាំង​បុគ្គលិកជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​របស់ខ្លួន​បាន​តេស្ត​វិជ្ជមាន​កូ​វីដ។ យោធា​អាមេរិក ៩នាក់ និង​កូរ៉េ ១នាក់ រកឃើញ​កូ​វីដ១៩ នៅ​មូលដ្ឋានទ័ព​អាមេរិកUSFK បាន​ថ្លែងថា​សរុប​មនុស្ស១០នាក់​ដែល​បាន​តេស្ត​ឃើញ​វិជ្ជមាន​គិត​ចាប់ពី​ថ្ងៃទី១០និង​ថ្ងៃទី១១កក្កដា​មក​ដែល​ក្នុងនោះ​មាន៤នាក់​ជា​អ្នករស់នៅ​ជុំរំ​Camp Casey ម្នាក់​នៅ​ជុំរំ Camp Hovey និង​ម្នាក់ទៀត​ជា​សមាជិកគ្រួសារ​ហើយ​ម​ក​ដល់ពេលនេះ​ពួកគេ​ត្រូវបាន​បញ្ចូនទៅ​កាន់​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ស្ថិតនៅក្នុង​មូលដ្ឋានទ័ព​អាមេរិក​ក្នុងប្រទេស​កូរ៉េខាងត្បូង​ហើយ។ គួរ​ឲ្យ​ដឹង​ដែរ​ថា​គិត​មកដល់ពេលនេះ​មនុស្ស​ដែល​បាន​ឆ្លង​វិ​រុស​កូ​វីដ​និង​ជា​អ្នក​រស់នៅក្នុង​មូលដ្ឋានទ័ព​របស់​អាមេរិក USFK បាន​កើនឡើង​ទៅដល់១ ០៣០នាក់​មកហើយ។ ទោះបីជា​យ៉ាងណាក្តី USFK នៅតែ​រក្សា​ជំហ​និង​ការ​រៀបចំខ្លួន​បាន​យ៉ាងខ្ពស់​ដោយ​ក្នុងនោះ​ប្រមាណ​ជា៨០ភាគរយ​នៃ​អ្នករស់នៅ​ទីនោះ​គឺ​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់៕ #អរគុណសន្តិភាព

  • រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ១លានដូសដល់កម្ពុជា

    រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ១លានដូសដល់កម្ពុជា

    ភ្នំពេញ៖ថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។  មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណ ច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ យើងក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩  និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល៕ #អរគុណសន្តិភាព

  • ពលរដ្ឋ​គុយបា​រាប់ពាន់នាក់​ចូលរួម​បាតុកម្ម​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ

    ពលរដ្ឋ​គុយបា​រាប់ពាន់នាក់​ចូលរួម​បាតុកម្ម​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ

    បរទេស៖  គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ពលរដ្ឋ​គុយបា​ដល់​ទៅ​រាប់ពាន់នាក់​បាន​ចូលរួម​នៅក្នុង​ការតវ៉ា​ប្រឆាំង​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​ព្រឹត្តិការណ៍​តវ៉ា​ធំ​បំផុត​មិន​ធ្លាប់មាន​របស់​ប្រទេស​អស់​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ។ ក្នុង​ថ្ងៃ​ជាមួយគ្នានេះ​ផងដែរ​មនុស្ស​ជាច្រើន​នាក់​ក៏ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ផងដែរ។ការតវ៉ា​ប្រឆាំង​ដែល​ត្រូវបាន​គេ​ដឹងថា​បាន​កើតឡើង​ដោយសារតែ​កំហឹង​របស់​ពលរដ្ឋ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ធំ​ដូចជា​កង្វះ​ម្ហូបអាហារ​ថ្នា​ពេទ្យ​ព្រមទាំង​តម្លៃ​ទំនិញ​ឡើងថ្លៃ​ខ្លាំង​ខណៈដែល​រដ្ឋាភិបាល​កំពុង​បន្តធ្វើ​ការប្រយុទ្ធប្រឆាំង​ទៅនឹង​វិបត្តិ​កូ​វីដ​នៅឡើយ។ ការតវ៉ា​នេះ​ត្រូវបាន​ពលរដ្ឋ​ភាគច្រើន​យល់ឃើញថា​មាន​សារសំខាន់​ខ្លាំងណាស់​ទោះបី​ពួកគេ​កំពុងតែ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ក្តី​ពី​សំណាក់​រដ្ឋាភិបាល។សេដ្ឋកិច្ច​របស់​ប្រទេស​គុយបា​ត្រូវបាន​អ្នកជំនាញ​មើលឃើញ​បាន​ដួលរលំ​នៅក្នុងពេល​នេះហើយ​ពលរដ្ឋ​បាន​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​និង​ទាមទារ​ឯករាជ្យ​សេរីភាព​ផងដែរ៕ #អរគុណសន្តិភាព

  • អ៊ីរ៉ាក់៖ស្លាប់​យ៉ាងហោចណាស់៥២នាក់​និង​របួស២២នាក់​ទៀត​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​មន្ទីរពេទ្យ​ផ្ទុក​អ្នកជំងឺ​កូ​វីដ

    អ៊ីរ៉ាក់៖ស្លាប់​យ៉ាងហោចណាស់៥២នាក់​និង​របួស២២នាក់​ទៀត​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​មន្ទីរពេទ្យ​ផ្ទុក​អ្នកជំងឺ​កូ​វីដ

    បរទេស៖ក្រុមមន្ត្រី​សុខាភិបាល​និង​ប៉ូលីស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​អះអាងថា​មនុស្ស​យ៉ាងហោចណាស់៥២នាក់​បាន​បាត់​បង់ជីវិត​និង២២នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​អគារ​មន្ទីរពេទ្យ​មួយកន្លែង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​ពោរពេញ​ទៅដោយ​អ្នកជំងឺ​ដោយសារ​កូ​វីដ។ ហេតុការណ៍​ឆេះ​មន្ទីរពេទ្យ​នេះ​គឺជា​លើក​ទី២ហើយ​ក្នុងប្រទេស​អ៊ីរ៉ាក់​ត្រឹមតែ​រយៈពេល៣ខែ​ចុងក្រោយ​ដែល​វា​ត្រូវបាន​គេ​មើលឃើញថា​អាច​បណ្តាលមកពី​ការផ្ទុះ​ធុង​អុកស៊ីសែន​របស់​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង Nassiriya។ មន្ត្រី​សុខាភិបាល​ម្នាក់​បាន​អះអាងថា​មនុស្ស​ស្លាប់​ចុងក្រោយ​ដែល​អាច​ទាញ​បាន​សាកសព​មក​ក្រៅ​នោះ​គឺមាន​ទៅដល់៥២នាក់​និង​របួស​សរុប២២នាក់​ប៉ុន្តែ​ប្រតិបត្តិ​ការស្វែងរក​នៅតែ​បន្ត​ធ្វើឡើង​ចំពោះ​ជនរងគ្រោះ​ផ្សេងទៀត​ដែល​ប្រហែលជា​អាច​នៅមាន​ជាប់​ពី​ក្នុង​កំទេចកំទី​បាក់បែក។ រំលឹក​ដែរ​ថា​កាលពី​ខែមេសា​កន្លងទៅ​ហេតុការណ៍​ផ្ទុះ​បំពង់​អុកស៊ីសែន​ដូចគ្នានេះ​បានកើត​ឡើង​ម្តង​ហើយ​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បា​ដា​ដដែល​វា​បាន​បណ្តាល​ឲ្យ​មាន​អ្នក​បាត់បង់​ជីវិត​ដល់​ទៅ៨២នាក់​និង​របួស១១០នាក់៕ #អរគុណសន្តិភាព

  • Joe Biden ៖បេសកកម្ម​អាមេរិក​នៅ​អាហ្គានីស្ថាន​នឹង​បញ្ចប់​ទាំងស្រុង​ត្រឹម​ថ្ងៃទី៣១ខែសីហា

    Joe Biden ៖បេសកកម្ម​អាមេរិក​នៅ​អាហ្គានីស្ថាន​នឹង​បញ្ចប់​ទាំងស្រុង​ត្រឹម​ថ្ងៃទី៣១ខែសីហា

    បរទេស៖ ​យោងតាម​សេចក្តីថ្លែងការណ៍​ដោយ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បាន​អះអាងថា​កងកម្លាំង​យោធា​អាមេរិក​នឹងធ្វើ​ការដក​ចេញពី​ប្រទេស​អាហ្គានីស្ថាន​ទាំងស្រុង​ហើយ​នៅត្រឹម​ថ្ងៃទី៣១ខែសីហា​ខាងមុខនេះ។ លោក Biden បាន​និយាយថា៖ យើង​បានសម្រេច​ជោគជ័យ​ទាំង​ការសម្លាប់​មេដឹកនាំ​ក្រុម​ភេ​វរ​កម្ម​អ៊ូ​សា​ម៉ា​ប៊ី​ឡា​ដិ​ន​ការធ្វើ​ឲ្យ​ចុះខ្សោយ​នៃ​កងកម្លាំង​ប្រយុទ្ធ​របស់​ក្រុម​ភេ​វរ​កម្ម​អាល់​កៃ​ដា​ព្រមទាំង​អាចធ្វើ​ការការពារ​ការ​វាយប្រហារ​និង​ប៉ុនប៉ង​ទាំងឡាយ​មកលើ​សហរដ្ឋ​អាមេរិក​ផងដែរ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ប្រធានាធិបតី​អាមេរិក​រូបនេះ​បានបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​គាំទ្រ​ប្រទេស​អាហ្គានីស្ថាន​និង​រដ្ឋាភិបាល​របស់​ពួកគេ​ដដែល​ជាពិសេស​ក្រុម​អ្នកបកប្រែ​ជនជាតិ​អាហ្គានីស្ថាន​ជាច្រើន​ពាន់​នាក់​ដែល​ធ្លាប់បាន​ធ្វើការ​ឲ្យ​អាមេរិក​កន្លងមក៕ #អរគុណសន្តិភាព

  • ករី​ណ​ធ្វើឃាត​ប្រធានាធិបតី​ហៃ​ទៃ៖ប៉ូលីស​បាញ់​ស្លាប់៤នាក់​និង​ចាប់ខ្លួន​មនុស្ស​បាន២នាក់

    ករី​ណ​ធ្វើឃាត​ប្រធានាធិបតី​ហៃ​ទៃ៖ប៉ូលីស​បាញ់​ស្លាប់៤នាក់​និង​ចាប់ខ្លួន​មនុស្ស​បាន២នាក់

    បរទេស៖ ​មនុស្ស៤នាក់​ដែល​ត្រូវបាន​គេ​សង្ស័យថា​មាន​ទំនាក់ទំនង​ទៅនឹង​ហេតុការណ៍​ធ្វើឃាត​ប្រធានាធិបតី​ហៃ​ទី​ត្រូវបាន​បាញ់​ស្លាប់​ដោយ​ប៉ូលីស​ហើយ២នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅក្រោយ​ហេតុការណ៍​ត្រឹមតែ១ម៉ោង​ប៉ុណ្ណោះ។ មេបញ្ជាការ​លោក Leon Charles បាន​បញ្ជាក់ថា​ប៉ូលីស៣នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ធ្វើជា​ចំណាត់​ខ្មាំង​នោះ​ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​ដែរ។ មកដល់ពេលនេះ​ប៉ូលីស​នៅ​មិនទាន់​បានបង្ហាញ​អត្ត​សញ្ញា​របស់​ក្រុម​ជនសង្ស័យ​ទាំងអស់នោះ​នៅឡើយ​ទេ​ខណៈដែល​ពលរដ្ឋ​ហៃ​ទី​រាប់លាន​នាក់​កំពុង​ស្រែក​ទាមទារ​ឲ្យ​អជ្ញាធរ​ស្វែងរក​ការពិត​នៅ​ពីក្រោយ​ការធ្វើឃាត​លោក​ប្រ​ធានា​ធីប​តី Jovenel Moise៕ #អរគុណសន្តិភាព