-
កូវីដ១៩៖អ្នកជំងឺជាសះស្បើយនៅអ៊ីស្រាអ៊ែលកើនដល់១០០០០០នាក់
បរទេស៖នៅថ្ងៃសៅរ៍នេះ៥ខែកញ្ញានេះក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអែលបាន ថាជាសះស្បើយថ្មីឡើងវិញពីសំណាក់អ្នក ជំងឺកូវីដមាន ១៧១២ គិតត្រឹមថ្ងៃសុក្រម្សិលមិញដែលវាបានធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយ នៅទូទាំង ប្រទេសមានដល់ ១០០៣៥៧ នាក់។ ក្នុងនោះផងដែរចំនួនសរុបនៃអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអែលបានឈានដល់ ១២៦៤១៩ ខណៈដែលករណីថ្មីមានចំនួន ១៩៦៤ហើយចំនួននៃអ្នកកំពុងបន្តសម្រាកព្យាបាលមានចំនួន២៥០៦៩នាក់ ។ ដោយឡែក ករណីស្លាប់បានកើនឡើងដល់ ៩៩៣ នាក់ដោយមានអ្នកស្លាប់ថ្មីចំនួន ៨ នាក់ខណៈចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបានកើនឡើងពី ៤២៣ នាក់ដល់ ៤២៦ នាក់ក្នុងចំណោមអ្នកជំងឺ ៨៣០ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ កាលពីព្រឹកថ្ងៃសុក្រក្រសួងបានប្រកាសចាត់ចំណាត់ថ្នាក់នៃទីក្រុងនិងទីប្រជុំជនទាំងអស់ក្នុងប្រទេសអ៊ីស្រាអែលដោយពណ៌ស្របតាមផែនការ“ ភ្លើងស្តុប” ថ្មីដែលបានសំរេចដោយរដ្ឋាភិបាល។
-
បារាំងផ្ទុះកូវីដ១៩ខ្លាំងដល់ទៅជិត៩០០០ករណីត្រឹមមួយថ្ងៃ
បរទេស៖អាជ្ញាធរសុខាភិបាលបារាំងនៅថ្ងៃសុក្រម្សិលមិញបានប្រកាស ថាការឆ្លងវីរុសកូវីដ១៩បានផ្ទុះការ រាលដាលនៅក្នុងប្រទេសបារាំងដោយមានករណីថ្មីចំនួនដល់ទៅ ៨៩៧។ ចំនួននេះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយគឺជាតួលេខកើនឡើង ធំបំផុតប្រចាំថ្ងៃចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះនៅក្នុងប្រទេសខណៈដែលចំនួនឆ្លងថ្មីកាលពីថ្ងៃព្រហស្បតិ៍មានប្រមាណជា៧០០០ករណី។ យោងតាមតួលេខចេញផ្សាយដោយក្រសួងសុខាភិបាលចំនួនប្រជាជនដែលបានបាត់បង់ជីវិត ដោយសារកូវីដ១៩ មានចំនួន ៣០៦៨៦ នាក់មកហើយ៕
-
កូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដ-១៩ ថ្មី ១៩៨នាក់ទៀត ធ្វើឲ្យចំនួនសរុបកើនដល់ ២០៨៤២ករណី
បរទេស៖ គិតត្រឹមព្រឹកថ្ងៃសុក្រនេះប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីកូវីដថ្មីដល់ទៅ ១៩៨ ករណីបន្ថែមទៀតពោលគឺក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះហើយដែលវាបានធ្វើអោយចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២០៨៤២ នាក់។ ក្នុងចំណោមករណីថ្មីទាំងនោះគេក៏អាចដឹងបានដែរថាមាន ៦៨នាក់ ជាអ្នករស់នៅទីក្រុងសេអ៊ូល និង ៥៥នាក់ ជាប្រជាជនរស់នៅក្នុងខេត្ត Gyeonggi ហើយ ៩នាក់ផ្សេងជាករណី នាំចូលពីបរទេស។ គួរឲ្យដឹងដែរថាមនុស្ស២នាក់បន្ថែមទៀតហើយដែលបានបាត់បង់ជីវិតដោយសារកូវីដ-១៩ ហើយវាបានធ្វើឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសមានចំនួនដល់ទៅ ៣៣១នាក់គឺប្រមាណជា ១,៥៩ភាគរយនៃចំនួនមនុស្សឆ្លងសរុប៕
-
សូមប្រុងប្រយ័ត្ន! អ្នកឆ្លងជំងឺកូវីដ-១៩ នៅជុំវិញពិភពលោកបានកើនឡើងដល់ជាង ២៥លាននាក់ និងស្លាប់ជាង ៨៥ម៉ឺននាក់
ភ្នំពេញ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក នៅតែបន្តកើនឡើង ខណៈដែលអង្គការសុខភាពពិភពលោក អំពាវនាវឱ្យបណ្ដាប្រទេសមួយចំនួន បង្កើនការប្រុងប្រយ័ត្ន ព្រោះរលក់នៃការផ្ទុះឡើងវិញនៃជំងឺនេះ បាននាំឱ្យចំនួននៃអ្នកឆ្លងបានកើនឡើងដល់ ២៥,៦២១,៩៦៧នាក់ហើយនៅជុំវិញពិភពលោក។ គេហទំព័រ Worldometer បានបង្ហាញទិន្នន័យនៃអ្នកឆ្លងជំងឺកូវីដ-១៩ ដោយគិតត្រឹមព្រឹកនេះមានចំនួន ២៥,៦២១,៩៦៧នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៨៥៤,២៣៥នាក់ និងជាសះស្បើយឡើងវិញ ១៧,៩២២,២១៨នាក់ (គិតត្រឹមម៉ោង៧៖៣០នាទី ម៉ោងនៅកម្ពុជា) ៕