សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្ដម កែវ រតនៈ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

នារសៀលថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម កែវ រតនៈ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល​ បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែង ឯកឧត្តម ខូយ រីដា ពីសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង តែងតាំងតម្លេីងឋានៈ ជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវសម្រួល និងផ្ទេរភារកិច្ច ពីប្រធានគណៈចលនាមហាជន និងពីប្រធានគណៈចលនាយុវជន នៃគណបក្សខេត្ត និងពីប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ មកជាសមាជិកគណៈកម្មាធិការគណបក្ស គ.២៧។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងសមាជិក សមាជិកាគណៈបក្សជាច្រើនរូបទៀត៕