សៀមរាប៖ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិ ការណ៍រម្លឹកគុណអង្គររយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២…
កោះកុង៖ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជួនអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារចាស់ជរា សរុបចំនួន ៧០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ២៥នាក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង។…
ប៉ៃលិន៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន…
ខេត្តកំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ ហួន ចន្ទបូរ៉ា តំណាងកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួលជែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…
ខេត្តស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ចែកជូនជនងាយរងគ្រោះមាន៖ ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្រីក្រ ចំនួន ៦០ គ្រួសារ មកពីទាំង ៩ ឃុំ ក្នុងស្រុកស្វាយទាប…
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម មេគណខេត្ត និងក្រុមការងារ និមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះមនុស្សធម៌ទី៦ ជូនដល់ជនពិការភាពទីទ័លក្រឈ្មោះ ឈុន ម៉េន អាយុ ៦៣ឆ្នាំ រស់នៅភូមិអំពិលទ្វារ ឃុំសំពងជ័យ…
ភ្នំពេញ៖ មន្រ្តីទទួលបន្ទុកព័ត៌មានសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត សរុបចំនួន ១២៥នាក់ បានទទួលវគ្គបំប៉នតាមអនឡាញ (Zoom) ស្តីពីការសរសេរអត្ថបទព័ត៌មាន ការថតរូបភាព និងគោលការណ៍ណែនាំស្តីពីអត្តសញ្ញាណកាកបាទក្រហមកម្ពុជា។ វគ្គបំប៉ននេះត្រូវបានធ្វើឡើងនៅនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពី ការិយាល័យទំនាក់ទំនងសាធារណៈ ក្រោមអធិបតីភាព និងផ្តល់ខ្លឹមសារគន្លឹះដោយ លោកជំទាវ ម៉ែន…
ប្រជាពលរដ្ឋចំនួន ១៥០គ្រូសារ នៅឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
សៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងសហការី បានអញ្ជើញចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលមានសមាជិកស្លាប់ដោយសារលង់ទឹកកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានកូនក្នុងបន្ទុកចំនួន ៧នាក់ រស់ភូមិខ្ជាយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងឱកាសនោះ…
ឯកឧត្តម ជាវ តាយ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដំណើរដោយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ ចំនួន ១១៨គ្រួសារ នៅក្នុងស្រុកបន្ទាយមាស ដែលពិធីនេះធ្វើឡើងនៅ វត្តសំរោង ក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាសខេត្តកំពត។ មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹក របស់សម្ដេចតេជោហ៊ុន…