សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ចុះ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង ជូន​ដល់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី តាម​បណ្តា​គោលដៅ​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់ និង​ស្រុក​កំពង់សីលា

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ថ្ងៃ​ពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញ​អមដំណើរ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង ជូន​ដល់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី តាម​បណ្តា​គោលដៅ​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់ និង​ស្រុក​កំពង់សីលា នៃ​ខេត្ត​ព្រះសីហនុ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា អ្វី​ជាការ​ប្ដេជ្ញាចិត្ត នៃ​ការចាក់​វ៉ាក់សាំង​នេះ គឺ​ដើម្បី​បង្កើន​ភាពស៊ាំ​ដល់​រាងកាយ​របស់​ប្រជាពលរដ្ឋ​យើង ឱ្យមាន​សុខភាព​មាំមួន។

ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​ខេត្ត​ព្រះសីហនុ ទោះបី​មាន​ខ្យល់ ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ ទីតាំង​ដែល​យើង​ជ្រើសរើស​ការចាក់​វ៉ាក់សាំង​នេះ មាន​សំណង់​រឹងមាំ​ធានាបាន​សុវត្ថិភាព​សម្រាប់​ក្រុមគ្រូពេទ្យ ក៏​ដូច​ប្រជាពលរដ្ឋ​ដែល​មកចាក់​វ៉ាក់សាំង ស្របតាម​ស្ថានភាព​អាកាសធាតុ ពិសេស​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ហើយ​មិនឱ្យ​ត្រូវ​ទឹក យើង​ឱ្យ​ពួកគាត់​ស្នាក់នៅ​កន្លែង​សុវត្ថិភាព ក្រោយ​រាំងភ្លៀង​ទើប​ឱ្យ​ពួកគាត់​ត្រឡប់ទៅផ្ទះ​វិញ។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត​សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរៈភូមិន្ទ ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង មានប្រសាសន៍ថា ថ្ងៃទី​មួយ​នៃ​ការបើក​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ខេត្ត​ទាំង០៤  កងយោធពល​ខេមរៈភូមិន្ទ ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៥៨.៣០៩នាក់ ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ ចាក់​បាន ១៤.១៧៩នាក់ ហើយ​ថ្ងៃទី​ពីរ លទ្ធផល​នឹង​កើនឡើង ដោយសារ​ពី​ម្សិលមិញ​ប្រជាពលរដ្ឋ​មិនទាន់​ដឹង ខ្លះមក​យឺត កន្លែង​ខ្លះ​ធ្វើ​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង វា​មានការ​យឺតយ៉ាវ​តិចតួច ប៉ុន្តែ​ថ្ងៃនេះ​ទទួលបាន​លទ្ធផល​ល្អ ពិសេស​ការសហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ យើង​ឃើញថា អាជ្ញាធរ​ជា​អ្នក​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​មកចាក់​វ៉ាក់សាំង ប្រជាពលរដ្ឋ​មក​តាម​លំដាប់លំដោយ​តាម​ចំនួន​គ្រូពេទ្យ​ចាក់។ ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ គឺ​ក្រុមគ្រូពេទ្យ​ពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស​សុខាភិបាល ព្រោះ​ពួកគាត់​បាន​ស្ម័គ្រចិត្ត​មកចាក់។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​មកចាក់​វ៉ាក់សាំង ត្រូវ​មក​តាម​ការកំណត់​រប​ស់​អាជ្ញាធរ ចៀសវាង​មក​ប្រជ្រៀត​គ្នា​ធ្វើឱ្យ​បាត់​សណ្ដាប់ធ្នាប់។ ករណី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នា នោះ​នឹង​ទទួលបាន​ភាពស៊ាំ​មួយ ដើម្បី​ទប់ស្កាត់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ-១៩ ព្រមទាំង​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច វិល​ទៅរក​ភាព​ដើម​វិញ​នាពេលខាងមុខ៕

#អរគុណសន្តិភាព