សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ដំណើរការ គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ

សៀមរាប៖ ខ្លោងទ្វារ​តា​កាវ​ជា​ខ្លោងទ្វារ​មួយ​ក្នុងចំណោម​ខ្លោងទ្វារ​ទាំង៥ នៃ​ក្រុង​អង្គរធំ​ដែល​ស្ថិតនៅ​ទិស​ខាងលិច​នៃ​ប្រាសាទ​បា​យ័ន្ត។ ខ្លោងទ្វារ​នេះ​សង់​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម ដែលមាន​កំពូល​រូប​ព្រះ​មុខ​បួន​ចំនួន៣ នៅ​ពីលើ​កំពូល​កណ្តាល មាន​កម្ពស់​រហូតដល់ ២៣ម៉ែត្រ។ រីឯ​តាម​ចំណុច​កែង​នៃ​ខ្លោងទ្វារ មាន​រូប​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី ហើយ​នៅ​ខាងលិច​មាន​ស្ពាន​ហាល ដែលមាន​លម្អ​ដោយ​រូប​ទេវតា និង​យក្ស​ទាញ​ព្រ័ត ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ដោយសារ​កត្តា​អាយុកាល អាកាសធាតុ និង​សង្គ្រាម បានធ្វើឱ្យ​ដើមឈើ​ដុះ​លើ និង​ក្បែរ បាន​បណ្តាលឱ្យ​រូបចម្លាក់​បង្កាន់ដៃ​យក្ស និង​ទេវតា ដួលរលំ​ស្ទើរ​អស់​គ្មាន​សល់ ហើយ​បានធ្វើឱ្យ​រចនាសម្ព័ន្ធរ​បស់​ខ្លោងទ្វារ​មួយ​ភាគ​ធំ បាន​រង​នូវ​ការខូចខាត​ជាខ្លាំង​ដោយ​រូបចម្លាក់​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី បាន​រលុះ​ធ្លា​ក់ដី ដំបូល​រលុះ និង​ផ្នែក​នៅសល់​បាន​ហែក​ញែក​រកកលនឹងរ​លុះ​ធ្លាក់​មក​ដី។

កញ្ញា ហាន សុ​ច្ចរី ស្ថាបត្យករ និង​ជា​អ្នកទទួលបន្ទុក​លើ​ការងារ​ជួសជុល​បង្កាន់ដៃ​រូប​ទេវតា និង​អសុរា បានឱ្យដឹង​កា​lពី​រសៀល​ថ្ងៃ១៤កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ថា ដំណើរការ​ជួសជុល​នេះ គឺមាន​កិច្ចការងារចម្បងៗចំនួន​បី ដែល​ត្រូវ​ធ្វើជា​ចាំបាច់ គឺ៖ ១) ការងារ​រៀប​រន្ទា​ទល់​ទ្រ​ពង្រឹងរ​ចនាស​ម្ព័ ន្ធ ប្រាង្គ​ខ្លោងទ្វារ​ទាំងមូល ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងកំឡុងពេល​ធ្វើការ និង​ផ្តល់​លទ្ធភាព​សម្រាប់​អ្នកបច្ចេកទេស​សិក្សា​បច្ចេក​ទេស​រួម​ក្នុងការ​ជួសជុល ។ ២) ការងារ​ជួសជុល​ពង្រឹង​ជើង​ខឿន​ជ្រុង​ពាយព្យ​ហើយ​និង​ដំរី​អាទិទេព ។ ៣) ការងារ​ជួសជុល​ស្ពាន​ប្រវែង ១០ម៉ែត្រ។ ចំពោះ​ការងារ​ជួសជុល​ខាងលើ​នឹងត្រូវ​អនុវត្តន៍​ទន្ទឹមគ្នា គ្រោង​នឹង​ដំណើរការ​ដំណាលគ្នា។

ចំពោះ​បញ្ហា​ដែល​ក្រុមការងារ​ជួបប្រទះ មានដូចជា ស្ថានភាព​រូបចម្លាក់​អម​សងខាង​ស្ពាន​មាន​ភាព​ទ្រុឌទ្រោម​ស្ទើរតែ​រាប​ដល់​ដី ថ្ម​ចម្លាក់​មាននៅ​លាយឡំ​គ្នា និង​ខ្លះទៀត​បាន​បាត់បង់​ធ្វើឱ្យ​ក្រុមការងារ​ពិបាក​ក្នុងការ​ស្វែងរក​ថ្ម​មក​រៀបចំ​ផ្គុំ​ឡើងវិញ និង​ការសិក្សា​កំណត់​យក​អ័ក្ស​រួម​នៃ​ថ្ម​កម្រាល ចម្លាក់ លើ​រចនាសម្ព័ន្ធ​ស្ពាន ដោយសារ​ថ្ម​ជញ្ជាំង​គ្រឹះ​មួយចំនួនធំ​បាន​ងាក​ចេញពី​ទីតាំង​ដើម។

សូម​ជម្រាបជូន​ថា ខ្លោងទ្វារ​តា​កាវ ត្រូវបាន​ប្រារព្ធ​ពិធី​ក្រុង​ពលី ដើម្បី​ដំណើរការ​ជួសជុល​កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​កិត្តិ​សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​គំនិត​ផ្តួចផ្តើម និង​ជួយឧបត្ថម្ភ​ដោយ​លោកជំទាវ​ឧកញ៉ា​នាងវិសាខា អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍​កិ​តិ្ត​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ អនុវត្តន៍​ផ្ទាល់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ៕

#អរគុណសន្តិភាព