អភិបាល​ខេត្តតាកែវ នាំយក​ថវិកា​ប្រគល់ជូន ក្រុមគ្រួសារ​មាន​សមាជិក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-១៩ ចំនួន ០៤គ្រួសារ ក្នុងស្រុក​សំរោង

តាកែវ៖ ថវិកា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន ២០ លាន​រៀល ត្រូវបាន ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ នៅ​រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ យកមក​ប្រគល់ជូន​ក្រុមគ្រួសារ ដែលមាន សមាជិក​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-១៩ ចំនួន ០៤គ្រួសារ ក្នុងស្រុក​សំរោង។ ដែល​ក្នុងឱកាស ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​នោះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ដោយ ឯកឧត្តម​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក អៀម ថៃ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប។

មានប្រសាសន៍​សំណេះសំណាល​នា​ស​ឱកាស​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏​នាំយក នូវ​បណ្ដាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​សូម​ចូលរួម រំលែក​ទុក្ខ ដ៏​សែន​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សាច់ញាតិ​នៃ​សព សម្ដែង​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ ការបាត់បង់​សមាជិកគ្រួសារនីមួយៗ ដោយសារ មេរោគ​កូ​វីដ-១៩ចង្រៃ​នេះ ដែល​កំពុង​រាតត្បាត ពាសពេញ​សកលលោក​យើង​នេះ និង​សូម​បួងសួង​សូម​ឲ្យ​វិញ្ញាណ​ខ័​ណ្ឌ​របស់​ពួកគាត់ បាន​ទៅ កាន់​ឋាន​សុគតិភព​ផងដែរ។

ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ដាស់តឿន ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន តាម​ការណែនាំ​របស់ ក្រសួង​សុខា ភិ​បាល ព្រមទាំង​អនុវត្ត​វិធាន ៣ការពារ និង៣កុំ  ឲ្យ​បាន​ខ្ជាប់ខ្ជួន​ត្រឹមត្រូវ​បន្តទៀត ដើម្បី​ចូល រួម​ទាំងអស់គ្នា​ក្នុងការ​ទប់​ស្តា​ត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ កុំ​ឲ្យ​កើតមានឡើង​បន្តទៀត ឆ្លង​ចូលក្នុង​សហគមន៍​យើង​រស់​នៅបាន​តទៅ​មុន​ទៀត​បានឡើយ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.