អាមេរិក​គ្រោង​ជន្លៀស​អ្នកបកប្រែ​អាហ្គានីស្ថាន​ដែល​ធ្លាប់​ធ្វើការ​ឲ្យ​យោធា​ចាកចេញ

បរទេស៖សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ​បានបញ្ជាក់​ពី​ផែនការ​របស់ខ្លួន​ក្នុងការ​ជន្លៀស​ចេញ​នូវ​ក្រុម​អ្នកបកប្រែ​ជនជាតិ​អាហ្គានីស្ថាន​មួយចំនួន​ដែល​ធ្លាប់​និង​កំពុងធ្វើការ​ងារ​ឲ្យ​កងកម្លាំង​របស់ខ្លួន​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​មុន​ការ​ដកទ័ព​របស់ខ្លួន​ទាំងស្រុង​បញ្ចប់ទៅ។

មន្ត្រី​រដ្ឋាភិបាល​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​បញ្ជាក់ថា​ក្រុម​អ្នកបកប្រែ​ទាំងនោះ​ត្រូវបាន​អាមេរិក​ផ្តល់​វិ​សា​ពិ​សេសមួយ​ដែល​ហៅ​ឈ្មោះថា SIV ហើយ​វា​កំពុងស្ថិត​នៅក្នុង​ដំណើរការ​ហើយ​ដែល​នឹង​អាច​អនុញ្ញាតិ​ឲ្យ​ពួក​គេច​ចេញពី​ប្រទេស​អាហ្គានីស្ថាន​ទៅ​រស់នៅ​ប្រទេស​ផ្សេង​ដើម្បី​ចៀស​ផុតពី​សកម្មភាព​ហិង្សា​ឬ​វាយប្រហារ​ណាមួយ​ពី​សំណាក់​ក្រុម​តា​លី​បង់។

មន្ត្រី​ដដែល​ទោះបីជា​យ៉ាងណាក្តី​មិនបាន​ធ្វើការ​បញ្ជាក់​លំអិត​អំពី​ចំនួន​និង​ទិសដៅ​ដែល​ក្រុម​អ្នកបកប្រែ​ទាំងនោះ​នឹងត្រូវ​ឆ្ពោះទៅ​នោះទេ​ប៉ុន្តែ​បាន​ត្រឹម​ដឹងថា​ដំណើរការ​ងា​រវិ​សា​គឺ​បាន​ត្រៀម​រួចរាល់​ហើយ។

ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្តិច​ក្រោយ​ការប្រកាស​របស់លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ក្រុមមនុស្ស​ទាំងឡាយណា​ដែល​បាន​ជួយ​ដល់​អាមេរិក​នោះ​យើង​នឹងមិន​អាច​ទុក​ពួកគេ​ចោល​បានឡើយ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.