ភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការដោយអាជ្ញាធរដែនដីខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយអាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងដែលមានអាសយដ្ឋានស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពត្រួតពិនិត្យនេះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១មន្ត្រីជំនាញបានដកយកគំរូផលិតផលធ្វើការវិភាគភ្លាម ៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

– ផលិតផលចំនួន ១២១កាន និង ៨០០ដប ស្មើនឹង ៤ ០៣០លីត្រ គឺជាសារធាតុមេតាណុល
– ផលិតផលចំនួន ១០៤កាន ស្មើនឹង ៣ ១២០លីត្រ មានល្បាយសារធាតុមេតាណុល
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូផលិតផលទាំងនោះ មកវិភាគបន្ថែមនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលបន្ថែម។
វត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកដោយហ៊ុព័ទ្ធ ឃ្លុំបេ និងបិទសៀលជាបណ្តោះអាសន្ននៅនឹងកន្លែង រង់ចាំអនុវត្តនីតិវិធីបន្ត៕





#អរគុណសន្តិភាព