អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ចុះ​ត្រួតពិនិត្យ​រឹតបន្តឹង និង​សួរសុខទុក្ខ​ក្រុមការងារ​ដែល​បាន​ឈរជើង​នៅ​គោលដៅ​ព្រំប្រទល់​រវាង​ខេត្តមណ្ឌលគិរី​នឹង​ខេត្តរតនគិរី

ខេត្តមណ្ឌលគិរី៖ ដើម្បី​រឹប​បន្តឹង​ក្នុងការ​ទប់ស្កាត់​ការ​រី​រាលដាល នៃ​ជំងឺ​កូ​វីដ១៩ នាទី២៧ ខែ មិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ ដោយ លោក សាយ ម៉េង​គីម អភិបាលរង​ខេត្ត លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​កោះ​ញែក បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​រឹប​បន្តឹង និង​សួរសុខទុក្ខ​ក្រុមការងារ​ដែល​បាន​ឈរជើង​នៅ​គោលដៅ​ព្រំប្រទល់​រវាង​ខេត្តមណ្ឌលគិរី​នឹង​ខេត្តរតនគិរី រួមមាន៖ កម្លាំង​សមត្ថកិច្ច​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​មន្ត្រី នៃ​មន្ទី​សុខាភិបាល ប្រចាំការ​ជាប្រចាំ​នៅ​ទីនោះ ស្ថិតនៅក្នុង​ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក  ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​រឹប​បន្តឹង ការ​វាស់​ដំ​ដៅ បាញ់​អាល់កុល និង​ជេ​ល ទៅលើ​ការ​ចរាចរ​អ្នកធ្វើដំណើរ​ចេញចូល​ក្នុង​ខេត្តមណ្ឌលគិរី។

ក្នុង​ការចុះពិនិត្យ និង​សួរសុខទុក្ខ​ក្រុមការងារ​ដែល​ប្រចាំការ​នៅ​ចំណុច​ខាងលើ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​នាំយក​នូវ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​រួមមាន៖ អង្ករ​ចំនួន ២០០គីឡូក្រាម មី​ចំនួន ១០កេះ ទឹក​សុទ្ធ​ចំនួន ៤យួរ  ទឹកត្រី​ចំនួន ២យួរ ទឹក​ស៉ី​អ៉ី​វ​ចំនួន ២យួរ និង​ថវិកា​ចំនួន ២.០០០.០០០រៀល ក្នុងនោះ ឧបត្ថម្ភ​ជូន​កងកម្លាំង​សមត្ថកិច្ច​ចំនួន ១.០០០.០០០រៀល និង​មន្ត្រី​សុខាភិបាល​ចំនួន ១.០០០.០០០លាន​រៀល។

នាឱកាស​នោះដែរ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់មក​ឯកឧត្តម​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​ក្រុម​គោលដៅ​ដែល​ធ្វើការ​ត្រួតពិនិត្យ​ជំងឺ​កូ​វីដ១៩ ត្រូវ​បន្ត​យកចិត្តទុកដាក់​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​អ្នកធ្វើដំណើរ​ចេញចូល ដោយ​ធ្វើការ​វាស់​កំដៅ បាញ់​អាល់ ជេ​ល និង​ស្កេ​ន​ខ្យូ​អ​កូដ បើ​ពិនិត្យ​ទៅ​ឃើញ​មានការ​សង្ស័យ​មាន​ជំងឺ​កូ​វីដ១៩ ត្រូវយក​សំណាក​របស់​ពួកគាត់​ទៅធ្វើ​ការត្រួតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពួកគាត់​ចំនួន ១៤ថ្ងៃ នៅ​កន្លែង​ដែល​អាជ្ញាធរ​បានរៀបចំ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.