កម្ពុជាកំពុងពិចារណាលើសំណើរបស់ប្រទេសស៊ុយអែតក្នុងការបង្កើតស្ថានអគ្គកុងស៊ុល

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានអនុញ្ញាត​ឱ្យ ឯកឧត្តម Björn Häggmark ឯកអគ្គរាជទូត​ស៊ុយអែត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ។

ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម ឯកអគ្គរាជទូត បាន លើកឡើងថា ការងារ​មួយចំនួន​ក្នុងការ​បញ្ចប់​តួនាទី កិច្ចការងារ​របស់ ឯកឧត្តម នៅ​កម្ពុជា រួម​មានការ​កំណែទម្រង់​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ស៊ុយ​អ៊ែត ហើយ​ស្ថានទូត​ស៊ុយអែត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹងធ្វើ​ការបិទជា​ផ្លូវការ នាពេល​ខាងមុខនេះ។ ឯកឧត្តម បាន​បញ្ជាក់ថា ទោះបី​បិទ​ស្ថានទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ ក៏​ស៊ុយអែត នៅតែ​បន្ដ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា វិស័យ​ឧ​ត្ត​មសិ​ក្សា​ស្រាវជ្រាវ និង​វប្បធម៌។

ឆ្លៀតឱកាស​នោះដែរ ឯកឧត្តម ឯកអគ្គរាជទូត ក៏បាន​លើកឡើង​សំណូមពរ​ចំនួន២ ជូន​សម្ដេច​ក្រឡាហោម រួមមាន៖ ទី១-ស្នើសុំ​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល ស៊ុយអែត នៅ​កម្ពុជា ដើម្បី​ជួយ​សម្របសម្រួល​ដល់​ប្រជាពលរដ្ឋ​ស៊ុយអែត កំពុងមាន​វត្ត​មាននៅ​កម្ពុជា។ ទី២-ការលំបាក​ប្រជាពលរដ្ឋ​ស៊ុយ​អ៊ែត នៅ​កម្ពុជា ក្នុង​ផ្ដល់​ទិដ្ឋាការ​របស់ខ្លួន ដោយសារ​លិខិតឆ្លងដែន​របស់​ពួកគាត់​ជិត​ផុតកំណត់ ហើយ​ស្ថានទូត​ស៊ុយអែត នៅ​កម្ពុជា មិនអាច​ទទួល​សំណើរ​សុំ​លិខិតឆ្លងដែន​ថ្មី​បាន ដែល​ពួកគាត់​ត្រូវតែ​ធ្វើដំណើរ​ទៅ​ទីក្រុង​បាងកក ដើម្បី​ដាក់ពាក្យ​ស្នើសុំ​នូវ​លិខិតឆ្លងដែន​ថ្មី ប៉ុន្ដែ​ដោយសារ​ស្ថានភាព​កូ​វីដ-១៩ ដូច្នេះ​ពួកគាត់​ពុំ​អាច​បន្ដ​ស្នើសុំ​នូវ​លិខិតឆ្លងដែន​ថ្មី​ពួកគាត់​បាន។ ឯកឧត្តម ក៏បាន​ស្នើសុំ​ដល់​ភាគី​កម្ពុជា​ពិនិត្យ​លទ្ធភាព​បន្ដ​ទិដ្ឋាការ ដល់​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​ស៊ុយ​អ៊ែត នៅ​កម្ពុជា ដោយ​ទទួលយក​ទម្រង់​លិខិតឆ្លងដែន​ថ្មី ដែល​ស្ថានទូត ចេញ​ជា​បណ្ដោះអាសន្ន។

ពាក់ព័ន្ធ​នឹង​សំណើរ​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា ក្រសួងការបរទេស​ក​ម្ពុ​ជា កំពុង​ពិនិត្យ​រឿង​ទាំងនេះហើយ។ ពាក់ព័ន្ធ​សំណើរ​ទី២វិញ ការផ្ដល់​ទិដ្ឋាការ​លិខិតឆ្លងដែន​ទម្រង់​ថ្មី​ជា​បណ្ដោះអាសន្ន​នោះ សម្ដេច​ក្រឡាហោម បាន​លើកឡើងថា នឹង​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រាយ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានទូត​វិញ។

នាឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើង​អំពី​កិច្ចសហការ​ប្រតិបត្តិកា​រ​មួយចំនួន ដែល​កម្ពុជា និង​ស៊ុយអែត ចំនួន២ រួមមាន ៖ទី១-ការងារ​ពាក់ព័ន្ធ​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ និង​ទី២-ការងារ​អនុវត្ត​ច្បាប់​ផ្នែក​នគរបាល ដូចជា៖ ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​អនុ​ក្រិត​កម្ម​ឆ្លងដែន ជាដើម។

ពាក់ព័ន្ធ​ការងារ​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ សម្ដេច​ក្រឡាហោម មានប្រសាសន៍​បន្ថែមថា កន្លងមក​ស៊ុយអែត បាន​ចូលរួម​ក្នុង​កិច្ចការងារ​នេះ។ សម្ដេច​ក្រឡាហោម ទទួលស្គាល់ថា ស៊ុយអែត ជា​ប្រទេសមួយ​ដែលមាន​បទពិសោធន៍​ច្រើន ក្នុង​ការងារ​កំណែទម្រង់​នេះ ដែល​សម្ដេច​ផ្ទាល់ ក៏បាន​អញ្ជើញ​បំពេញ​ទស្សនា​កិច្ច​នៅ​ស៊ុយអែត ដើម្បី​សិក្សា​ការងារ​កំណែទម្រង់​កន្លងមក​ផងដែរ។

សម្ដេច​ក្រឡាហោម លើកឡើងថា សម្រាប់​កម្ពុជា​ទោះបី​គោលដៅ​កំណែទម្រង់​មិនទាន់បាន​សម្រេចបាន​ទាំងស្រុង​ក៏ដោយ យើង​បាន​បោះជំហាន​ទៅមុខ​ជាប្រចាំ ហើយ​ក៏បាន​ទទួលបាន​លទ្ធផល​តាម​ការរំពឹង​ទុក ហើយ​នាពេលនេះ កម្ពុជា​កំពុង​រៀបចំ​ដាក់ចេញ​ផែនការ១០ឆ្នាំ ដំណាក់កាល​ទី២ សម្រាប់​បន្តការងារ​កំ​ណែ​ទម្រង់​របស់​ថ្នាក់ក្រោម​ជាតិ។

ពាក់ព័ន្ធ​ការងារ​ផ្នែក​អនុវត្ត​ច្បាប់​នគរបាល រួមមាន​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូចជា ការប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ហា​គ្រឿងញៀន និង​ការប្រឆាំង​ភេ​វក​ម្ម ហើយ​សម្ដេច​ក្រឡាហោម ក៏​ស្នើ​ស៊ុយអែត ពិនិត្យ​លទ្ធភាព​បន្ដ​ពង្រឹង​ការងារ​នេះ បន្ថែមទៀត។

ជាកា​ឆ្លើយតប​នឹង​ការលើកឡើង​របស់ សម្ដេច​ក្រឡាហោម ស ខេង ឯកអគ្គរាជទូត ស៊ុយ​អ៊ែត បាន​លើកឡើងថា ស៊ុយអែត​មាន​មោទនភាព​ដែល​បាន​គាំទ្រ​ដល់​កម្ពុជា បង្កើតជា​មូលដ្ឋាន​ក្នុងការ​ធ្វើកំណែទម្រង់​ថ្នាក់ក្រោម​ជាតិ។ ដោយឡែក សំណើរ​របស់ សម្ដេច​ក្រឡាហោម ពាក់ព័ន្ធ​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​ន​គ​របាល​ក្នុងការ​ប្រឆាំង​ឌ​ក្រិ​ដ្ឋ​កម្ម​ឆ្លងដែន ឯកឧត្តម នឹង​ពាំនាំ​សំណើរ​នេះ​ទៅកាន់​រាជរដ្ឋាភិបាល​ស៊ុយអែត៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *