ឯកឧត្តម ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

ភ្នំពេញ៖ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ​តាម​ទូរស័ព្ទ និង Video Conference ជាមួយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ Yuasa Goro មេបញ្ជាការ​កង​ស្វ័យ ការពារ​ជើងគោក ជប៉ុន និង​ជាមួយ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក Cirilito E. Sobejana មេបញ្ជាការ​កងទ័ព ជើងគោក​ហ្វីលីពីន កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

ឯកឧត្តម ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

នៅក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទ​នេះ ភាគី​ទាំងពីរ​ក៏បាន​ចែករម្លែក និង​ផ្លាស់ប្តូរ​បទ ពិសោធន៍​ទៅវិញទៅមក​លើ​ការចូលរួម​របស់​កង​ទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន​នៅក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ ដែលជា បញ្ហា​ប្រឈម​រួម​ដ៏​ធ្ងន់ធ្ងរ​មួយ និង​ដែល​កំពុង​នៅ​បន្ត​រាតត្បាត​ពិភពលោក​នៅឡើយ។

ក្នុងនោះ នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការគោរព​កោតសរសើរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ-១៩ បាន​យ៉ាង​ល្អ ប្រសើរ និង​ត្រឹមត្រូវ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​វិធានការ​ទាំងឡាយ ដែល​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​អនុវត្តន៍​នៅក្នុង​ការងារ​នេះ។

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ជា​មិត្ត ជាអាទិ៍ កម្ពុជា-ជប៉ុន ជាពិសេស​ទំនាក់ ទំនង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដែលជា​គន្លឹះ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយតប ទៅនឹង​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន ដោយបាន​សង្កត់ធ្ងន់ថា បញ្ហា​កូ​វីដ-១៩ ជា​បទ ពិសោធន៍​ថ្មី​មួយ​សម្រាប់​ទាំងអស់គ្នា ទាំង​ការសហការ​ដោះស្រាយ​ផ្ទៃ ក្នុងប្រទេសនីមួយៗ ក៏ដូចជា​ការ​សហប្រតិបត្តិ​ការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ជាមួយ បណ្តា ប្រទេស​ជា​ដៃគូ នៅក្នុង​ឆ្លើយតប​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ។ ឆ្លងតាម​ការ​ប្រឈម​នៃ​ការដោះស្រាយ​រួមគ្នា​លើ បញ្ហា​កូ​វីដ-១៩នេះ ទាំងអស់គ្នា​នឹង​អាច​ស្វែងរក​នូវ​ចំណុចខ្លាំង និង​ចំណុច​ប្រឈម​នានា ដើម្បី ឈានទៅ​ពង្រឹង​នូវ​យន្តការ​នៃ​ការ​សហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យបាន​កាន់តែ​ប្រសើរឡើង។

ឯកឧត្តម ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការពេញចិត្ត និង​ការ​អរគុណ ចំពោះ​ការបន្ត​រក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ទោះបី​ក្នុងស្ថានភាព វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ ដែល​ស្តែងឡើង​តាមរយៈ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នេះ និង​បានបញ្ជាក់ ឡើងវិញ​អំពី​ការគោរព​អញ្ជើញ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​ជប៉ុន ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។

នាឱកាស​នោះ ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​ទៅ លើ​សារៈសំខាន់​នៃ​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស រវាង​កងទ័ព និង​កងទ័ព ជាអាទិ៍ ការរួម​គ្នា​បង្កើន​សម​ត្ថ​ភាពឆ្លើយតប​នឹង​យថាហេតុ គ្រោះមហន្តរាយផ្សេងៗ ការ​ផ្តល់ឱកាស​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព និង​បណ្តុះបណ្តាល ធនធានមនុស្ស ក៏ដូចជា​ការបង្កើត​ឱកាស​ឱ្យមាន​ការភ្ជាប់​ទំនាក់ទំនង​មនោសញ្ចេតនា​រវាង យោធិន​គ្រប់​លំដាប់ថ្នាក់ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាដើម ដែល​សុទ្ធ សឹង​ជា​មូលដ្ឋាន នៅក្នុង​ការទំនាក់ទំនង​យូរអង្វែង ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅពេល​ស្ថានភាព​ជំងឺ​កូ​វីដ-១៩ បាន​ធូរស្រាល​ឡើងវិញ ឬ​បញ្ចប់​ក្នុងពេល​ខាងមុខនេះ កងទ័ពជើងគោក​ទាំង​ពីរ នឹង​អាច​បន្ត​ជំរុញ​នូវ​ល្បឿន​នៃ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ​ឱ្យមាន​សន្ទុះ​ឡើងវិញ។

សូមជម្រាបថា នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro ទើបបាន​ដឹកនាំ​គណៈប្រតិភូ​កង ស្វ័យការពារ​ជើងគោក​ជប៉ុន មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី១ នៅ​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.