សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម របស់​ចិន​ចំនួន ១លាន​ដូ​ស​ថ្មី​ទៀត ត្រូវបាន​ដឹក​មកដល់​កម្ពុជា​ហើយ

ភ្នំពេញ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ ប្រភេទ​ស៊ី​ណូ​ហ្វា​ម​របស់​ចិន​ចំនួន ១លាន​ដូ​ស​បន្ថែមទៀត ដែល​រដ្ឋាភិបាល​បញ្ជា​ទិញ​ពី​ភាគី​ចិន ត្រូវបាន​ដឹក​តាម​យន្តហោះ​មកដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុង​ខែកក្កដា​នេះ វ៉ាក់សាំង​ពី​ប្រទេស​ចិន នឹង​មកដល់​កម្ពុជា​ចំនួន ៥លាន​ដូ​ស។ ក្នុងនោះ​នៅ​ថ្ងៃទី៦ ខែកក្កដា ចំនួន ១លាន​ដូ​ស។ នៅ​ថ្ងៃទី១០ ខែកក្កដា មកដល់​ចំនួន ៤លាន​ដូ​ស ក្នុងនោះ ១លាន​ដូ​ស ជា​ស៊ី​ណូ​ហ្វា​ម ហើយ ៣លាន​ដូ​ស​ជា​ស៊ី​ណូ​វ៉ា​ក់។ ដោយឡែក​នៅ​ខែសីហា ខាងមុខនេះ កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន ៤លាន​ដូ​ស​បន្ថែមទៀត។ វ៉ាក់សាំង ដែល​កម្ពុជា​ទទួលបាន​ក្នុង​ខែកក្កដា និង​ខែសីហា នេះ គឺជា​ចំនួន​វ៉ាក់សាំង​គម្រប់ ២០លាន​ដូ​ស ដែល​បានកំណត់​ក្នុង​ផែនការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការរក​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ។

វ៉ាក់សាំង គឺ​យុទ្ធសាស្ត្រ​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១៩ ក៏ដូចជា​ការពារ​សុខ​ភាព​របស់​ប្រជាពលរដ្ឋ​ពី​ជំងឺ​កូ​វីដ១។ តាមរយៈ​វ៉ាក់សាំង ដែល​កម្ពុជា​ទទួលបាន​ជា​បន្តបន្ទាប់ ជួយ​ឱ្យ​កម្ពុជា​សម្រេច​ផែនការ​លើ​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ផងដែរ។ គិត​ត្រឹម​ថ្ងៃទី០៤ ខែកក្កដា កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ជនបរទេស​នៅ​កម្ពុជា បាន​ចំនួន​ជាង ៤.៥លាន​នាក់​ហើយ ស្មើនឹង​ជាង ៤៥ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​ត្រូវ​ចាក់​ក្នុង​ផែនការ៕

#អរគុណសន្តិភាព