សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្ត​កោះកុង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វេទិកា​ស្ត្រី និង​យុវជន ស្តីពី “ការចូលរួម​របស់​ស្ត្រី យុវជន​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត” តាមរយៈ Zoom

កោះកុង៖ លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង​ថ្ងៃ​អង្គារ​ទី៦ ខែកក្កដា ឆ្នាំ២០២១  បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វេទិកា​ស្ត្រី និង​យុវជន ស្តីពី “ការចូលរួម​របស់​ស្ត្រី យុវជន​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត” តាមរយៈ Zoom ដែល​រៀបចំ​ដោយ អង្គការ​តម្លាភាព​កម្ពុ​ជា។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

វេទិកា​ស្ត្រី និង​យុវជន ស្តីពី «ការចូលរួម​របស់​ស្ត្រី និង​យុវជន ក្នុង​ដំណើរការ​នៃ​ការធ្វើ​សេចក្ដីសម្រេចចិត្ត- គឺ ជា​កម្មវិធី​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា ក្រោម​ការគាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID មូលនិធិ​ពី​សហភាព អឺរ៉ុប E និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត SIDA។ វេទិកា​នេះ​មាន​គោលបំណង​លើកកម្ពស់ ចំណេះដឹង​របស់​ស្ត្រី និង​យុវជន អំពី​សមភាព​យេនឌ័រ សារៈសំខាន់ និង​ការ​ជម្រុញ​ឲ្យ​មានការ​ចូលរួម​របស់​ស្ត្រី និង យុវជន​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា៕

#អរគុណសន្តិភាព