សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្តេច តេ​ជោ  អបអរសាទរ​ខួប៤ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ៖ នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ ជា​ខួប៤ឆ្នាំ​ហើយ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២១)។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថ្លែងថា ការដាក់​សម្បត្តិ​វប្បធម៌ និង​ប្រាសាទបុរាណ​ទាំងនេះ មិន​ត្រឹមតែ​ទទួល​បានការ​គាំពារ​ជា​អន្តរជាតិ​នោះទេ តែ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌ និង​ប្រាសាទបុរាណ​របស់​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន​បន្តថា ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ប្រាសាទសំបូរព្រៃគុក បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​មួយ​ផងដែរ។

សម្តេច​តេ​ជោ បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ថែរក្សា​ការពារ​ប្រាសាទ​បូរាណ​ទាំងអស់​នៅ​ទូទាំងប្រទេស​ឲ្យ​បាន​គង់វង្ស ដើម្បី​កូនចៅ​ខ្មែរគ្រប់ៗជំនាន់៕

#អរគុណសន្តិភាព