អបអរសាទរ​បុណ្យ«រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២១

ភ្នំពេញ៖ បុណ្យ « រុក្ខទិវា » ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំ របស់ ព្រះ បរមរតន កោដ ព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ក្នុង គោលបំណង បំផុស ចលនាដាំដើមឈើ ឡើងវិញ និង អោយប្រជាពលរដ្ឋ ចូលរួមថែរក្សា សម្បត្ដិព្រៃឈើ ជា ពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និង គំនិតស្រលាញ់ព្រៃឈើ និង បរិស្ថានធម្មជាតិរបស់ប្រទេស ។

សូមបងប្អូនប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ថែរក្សា ការពារ ព្រៃឈើ នឹង ចូលរួមដាំ ដុះកូនឈើ ថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែងដើម្បីជាប្រយោជន៍ ដល់ ការរស់នៅ របស់ ខ្លូន យើងផង សហគមន៍ យើងផង និង ជីវិតសត្វព្រៃគ្រប់ប្រភេទផងព្រមទាំង ប្រព័ន្ធ ជីវៈចម្រុះជាច្រើនផង ដែល ជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ ជំនាន់ ៕

#អរគុណសន្តិភាព