សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី តាម​ប្រព័ន្ធ​អន​ឡាញ (Zoom)

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៥រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​តាម​ប្រព័ន្ធ​អន​ឡាញ (Zoom)។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សម្រាប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​មាន​ដូចតទៅ៖

១-សេចក្តីព្រាងច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

២-សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និង​មាត្រា៣៦៧ នៃ​ច្បាប់​ស្តីពី​ការងារ ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ ដោយ​ព្រះរាជក្រម​លេខ ជ​ស/រកម០៣៩៧/០១ ចុះ​ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧  ។

៣-បញ្ហាផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​អាស៊ាន​បូក​បី ស្តីពី​ការត្រៀម​បម្រុង​អង្ក​រស​ង្ក្រោះ​បន្ទាន់៕

#អរគុណសន្តិភាព