សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

Joe Biden ៖បេសកកម្ម​អាមេរិក​នៅ​អាហ្គានីស្ថាន​នឹង​បញ្ចប់​ទាំងស្រុង​ត្រឹម​ថ្ងៃទី៣១ខែសីហា

បរទេស៖ ​យោងតាម​សេចក្តីថ្លែងការណ៍​ដោយ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បាន​អះអាងថា​កងកម្លាំង​យោធា​អាមេរិក​នឹងធ្វើ​ការដក​ចេញពី​ប្រទេស​អាហ្គានីស្ថាន​ទាំងស្រុង​ហើយ​នៅត្រឹម​ថ្ងៃទី៣១ខែសីហា​ខាងមុខនេះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក Biden បាន​និយាយថា៖ យើង​បានសម្រេច​ជោគជ័យ​ទាំង​ការសម្លាប់​មេដឹកនាំ​ក្រុម​ភេ​វរ​កម្ម​អ៊ូ​សា​ម៉ា​ប៊ី​ឡា​ដិ​ន​ការធ្វើ​ឲ្យ​ចុះខ្សោយ​នៃ​កងកម្លាំង​ប្រយុទ្ធ​របស់​ក្រុម​ភេ​វរ​កម្ម​អាល់​កៃ​ដា​ព្រមទាំង​អាចធ្វើ​ការការពារ​ការ​វាយប្រហារ​និង​ប៉ុនប៉ង​ទាំងឡាយ​មកលើ​សហរដ្ឋ​អាមេរិក​ផងដែរ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ប្រធានាធិបតី​អាមេរិក​រូបនេះ​បានបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​គាំទ្រ​ប្រទេស​អាហ្គានីស្ថាន​និង​រដ្ឋាភិបាល​របស់​ពួកគេ​ដដែល​ជាពិសេស​ក្រុម​អ្នកបកប្រែ​ជនជាតិ​អាហ្គានីស្ថាន​ជាច្រើន​ពាន់​នាក់​ដែល​ធ្លាប់បាន​ធ្វើការ​ឲ្យ​អាមេរិក​កន្លងមក៕

#អរគុណសន្តិភាព