ពលរដ្ឋ​គុយបា​រាប់ពាន់នាក់​ចូលរួម​បាតុកម្ម​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ

បរទេស៖  គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ពលរដ្ឋ​គុយបា​ដល់​ទៅ​រាប់ពាន់នាក់​បាន​ចូលរួម​នៅក្នុង​ការតវ៉ា​ប្រឆាំង​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​ព្រឹត្តិការណ៍​តវ៉ា​ធំ​បំផុត​មិន​ធ្លាប់មាន​របស់​ប្រទេស​អស់​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ។

ក្នុង​ថ្ងៃ​ជាមួយគ្នានេះ​ផងដែរ​មនុស្ស​ជាច្រើន​នាក់​ក៏ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ផងដែរ។ការតវ៉ា​ប្រឆាំង​ដែល​ត្រូវបាន​គេ​ដឹងថា​បាន​កើតឡើង​ដោយសារតែ​កំហឹង​របស់​ពលរដ្ឋ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ធំ​ដូចជា​កង្វះ​ម្ហូបអាហារ​ថ្នា​ពេទ្យ​ព្រមទាំង​តម្លៃ​ទំនិញ​ឡើងថ្លៃ​ខ្លាំង​ខណៈដែល​រដ្ឋាភិបាល​កំពុង​បន្តធ្វើ​ការប្រយុទ្ធប្រឆាំង​ទៅនឹង​វិបត្តិ​កូ​វីដ​នៅឡើយ។

ការតវ៉ា​នេះ​ត្រូវបាន​ពលរដ្ឋ​ភាគច្រើន​យល់ឃើញថា​មាន​សារសំខាន់​ខ្លាំងណាស់​ទោះបី​ពួកគេ​កំពុងតែ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ក្តី​ពី​សំណាក់​រដ្ឋាភិបាល។សេដ្ឋកិច្ច​របស់​ប្រទេស​គុយបា​ត្រូវបាន​អ្នកជំនាញ​មើលឃើញ​បាន​ដួលរលំ​នៅក្នុងពេល​នេះហើយ​ពលរដ្ឋ​បាន​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​និង​ទាមទារ​ឯករាជ្យ​សេរីភាព​ផងដែរ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.