យោធា​ជនជាតិ​អាមេរិក៩នាក់​និង​ជនជាតិ​កូរ៉េ​ម្នាក់​តេស្ត​វិជ្ជមាន​កូ​វីដ​នៅ​មូលដ្ឋានទ័ព​អាមេរិក

សេ​អ៊ូ​ល៖កងកម្លាំង​នៃ​មូលដ្ឋានទ័ព​អា​មេ​រិ​កូរ៉េ​ឬ USFK នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បានប្រកាសថា​យោធា​ជនជាតិ​អាមេរិកាំង​ចំនួន៩នាក់​ព្រមទាំង​បុគ្គលិកជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​របស់ខ្លួន​បាន​តេស្ត​វិជ្ជមាន​កូ​វីដ។

យោធា​អាមេរិក ៩នាក់ និង​កូរ៉េ ១នាក់ រកឃើញ​កូ​វីដ១៩ នៅ​មូលដ្ឋានទ័ព​អាមេរិកUSFK បាន​ថ្លែងថា​សរុប​មនុស្ស១០នាក់​ដែល​បាន​តេស្ត​ឃើញ​វិជ្ជមាន​គិត​ចាប់ពី​ថ្ងៃទី១០និង​ថ្ងៃទី១១កក្កដា​មក​ដែល​ក្នុងនោះ​មាន៤នាក់​ជា​អ្នករស់នៅ​ជុំរំ​Camp Casey ម្នាក់​នៅ​ជុំរំ Camp Hovey និង​ម្នាក់ទៀត​ជា​សមាជិកគ្រួសារ​ហើយ​ម​ក​ដល់ពេលនេះ​ពួកគេ​ត្រូវបាន​បញ្ចូនទៅ​កាន់​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ស្ថិតនៅក្នុង​មូលដ្ឋានទ័ព​អាមេរិក​ក្នុងប្រទេស​កូរ៉េខាងត្បូង​ហើយ។

គួរ​ឲ្យ​ដឹង​ដែរ​ថា​គិត​មកដល់ពេលនេះ​មនុស្ស​ដែល​បាន​ឆ្លង​វិ​រុស​កូ​វីដ​និង​ជា​អ្នក​រស់នៅក្នុង​មូលដ្ឋានទ័ព​របស់​អាមេរិក USFK បាន​កើនឡើង​ទៅដល់១ ០៣០នាក់​មកហើយ។

ទោះបីជា​យ៉ាងណាក្តី USFK នៅតែ​រក្សា​ជំហ​និង​ការ​រៀបចំខ្លួន​បាន​យ៉ាងខ្ពស់​ដោយ​ក្នុងនោះ​ប្រមាណ​ជា៨០ភាគរយ​នៃ​អ្នករស់នៅ​ទីនោះ​គឺ​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.