សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងទាំងបី បានចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា វៀតណាម

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ  អភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងទាំងបី បានចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា វៀតណាម និងសំណេះសំណាល សាកសួរសុខទុក្ខកងកម្លាំងកំពុងប្រចាំការការពារព្រំដែន ក្នុងភូមិសាស្រ្ត ឃុំក្អមសំណរ ស្រុកលើកដែក ។​ ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្តដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និងអនុវត្តអោយបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

-សេចក្តីណែនាំលេខ ០១៦ សណន ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់។

-សេចក្តីជូនដំណឹងលេខ១២៣២ សជណ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មីនៅកម្ពុជា​ ៕

#អរគុណសន្តិភាព