ឯកឧត្តម ហ៊ុន ម៉ាណែត៖ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់អោយហើយ

សៀមរាប៖ ក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ១៩ កម្រិតមធ្យមនិងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាបកាលពីថ្ងៃទី ១៥  កក្កដា ២០២១ ឯកឧត្តម ហ៊ុន ម៉ាណែត មេមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទថ្លែងថា ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់អោយហើយ ។

ឯកឧត្តមបន្តថា ការវាយតម្លៃ ព្យាករណ៍សភាពការណ៍ និងការកំណត់គោលដៅអាទិភាព ព្រមទាំងការរៀបចំផែនការផ្អែកលើមូលដ្ឋានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ និងការចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈដើម្បីត្រៀមលក្ខណៈឆ្លើយតប ឬដោះស្រាយបណ្តាយថាហេតុដែលអាចកើតមានឡើង អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព គឺជាកត្តាគន្លឹះមួយដ៏សំខាន់សម្រាប់ជោគជ័យលើគ្រប់ការងារ ។

ឯកឧត្តមបន្តថា កុំរង់ចាំដល់ពេលសង្គ្រាមផ្ទុះ បានចាប់ផ្តើមជ្រើសរើសទ័ពយកមកហ្វឹកហ្វឺន បំពាក់អាវុធ និងរៀបចំផែនការប្រយុទ្ធ ព្រោះវាអាចហួសពេលបាត់ទៅហើយ៕

#អរគុណន្តិភាព